លោក ត្រាំ៖ សន្យាបណ្តេញជនអន្តោប្រវេសន៍ ណាគាំទ្រក្រុមហាម៉ាស និងហាមប្រាមពលរដ្ឋមូស្លីមពីសហរដ្ឋអាមេរិក

អាមេរិក៖ កាលពីថ្ងៃចន្ទ ទី១៦ ខែតុលា លោក ដូណាល់ ត្រាំ បានសន្យាថា ប្រសិនបើលោកជាប់ឆ្នោតជាប្រធានាធិបតីម្តងទៀត លោកនឹងរារាំងជនអន្តោប្រវេសន៍ដែលគាំទ្រក្រុមហាម៉ាស មិនឱ្យចូលសហរដ្ឋអាមេរិក និងបញ្ជូនក្រុមមន្ត្រី ទៅក្នុងបាតុកម្មគាំទ្រក្រុមហាម៉ាស ដើម្បីចាប់ខ្លួនបាតុករ និងនិរទេសជនអន្តោប្រវេសន៍ណា ដែលគាំទ្រក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនជាសាធារណៈ ។ លោក ត្រាំ នៅលើយុទ្ធនាការសំចតមួយក្នុងរដ្ឋ Iowa បានឆ្លើយតបទៅនឹងអំពើដ៏ឃោរឃៅរបស់ក្រុមហាម៉ាស ដែលបានសម្លាប់ជនជាតិអ៊ីស្រាអែលយ៉ាងហោចណាស់ ១.៣០០នាក់ និងបានបង្កឱ្យមានសង្រ្គាម ដែលក្រុមមន្ត្រីសុខាភិបាលប៉ាឡេស្ទីនបាននិយាយថា អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ២.៨០០នាក់ នៅក្នុងតំបន់ហ្គាហ្សា។ ប្រសិនបើ … Read More

ទីន ប្រាប់លោក យ៉ាហ៊ូ៖ រុស្ស៊ីត្រៀមខ្លួនជាស្រេច ក្នុងការរួមចំណែក ក្នុងការបញ្ឈប់ជម្លោះ

រុស្ស៊ី​៖  លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានសន្ទនា តាម​ទូរស័ព្ទ​ជា​លើកដំ​បូង​ ជាមួយ​ លោកបេនចាមីន ណេតានីយ៉ាហ៊ូ (Benjamin Netanyahu) នាយករដ្ឋ​មន្ត្រី​អ៊ីស្រាអែល ចាប់​តាំង​ពី​ការ​ចាប់​ផ្តើម​នៃការវាយប្រហាររបស់ក្រុមហាម៉ាសមកលើអ៊ីស្រាអែល ហើយបានប្រកាសថា «មិន​មាន​ការ​កើន​ឡើងកម្តៅបន្ថែមទៀត» រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស នឹងត្រូវ​បាន​អនុញ្ញាតឲ្យកើតឡើងនោះទេ។ លោកពូទីន បានប្រកាស​ពី​ជំហាន​របស់​រុស្ស៊ី​ ​«ក្នុង​ការសម្រួល​ដល់​ការ​ធ្វើឲ្យ​ស្ថាន​ការណ៍​មាន​ប្រក្រតី​ភាព​ឡើងវិញ និងទប់ស្កាត់ការកើនឡើងកម្តៅបន្ថែមទៀត រវាងអ៊ីស្រាអែល និង​ក្រុម​សកម្ម​ប្រយុទ្ធ​ហាម៉ាស»។ លោកពូទីន បានជូន​ដំណឹង​ដល់​លោក​ណេតានីយ៉ាហ៊ូអំពីជំហានដែលរុស្ស៊ីកំពុងអនុវត្ត ដើម្បីជួយ​ធ្វើ​ឲ្យ​ស្ថាន​ការណ៍​មាន​ភាព​ប្រក្រតី​ឡើង​វិញ ទប់ស្កាត់ការកើនឡើងនៃអំពើហិង្សា និងទប់ស្កាត់មហន្តរាយមនុស្សធម៌ … Read More

យន្តហោះចិន បានស្ទាក់ចាប់យន្តហោះយោធា ប្រទេសកាណាដា មិនអាចទទួលយកបាន

បរទេស៖ លោក Bill Blair រដ្ឋមន្ត្រីក្រសួងការពារជាតិ បាននិយាយថា ការស្ទាក់ចាប់យន្តហោះយោធាកាណាដាដោយយន្តហោះចម្បាំងរបស់ចិន នៅលើដែនទឹកអន្តរជាតិ កាលពីថ្ងៃចន្ទ ទី១៦ ខែតុលាកន្លងមកនេះ មិនអាចទទួលយកបានទេ ដែលជាការគ្រោះថ្នាក់ និងមិនមានការទទួលខុសត្រូវ ។ លោកបានលើកឡើងបន្ទាប់ពី សារព័ត៌មាន Global News របស់កាណាដា និយាយថា យន្តហោះចម្បាំងចិន បានចូលមកក្នុងចម្ងាយ៥ម៉ែត្រ ពីយន្តហោះស៊ើបការណ៍របស់កាណាដា ដែលកំពុងចូលរួមក្នុងប្រតិបត្តិការអង្គការសហប្រជាជាតិ ដើម្បីបង្កើនការដាក់ទណ្ឌកម្មលើប្រទេសកូរ៉េខាងជើង។ បើតាម Global News និយាយថា … Read More

អ៊ីរ៉ង់លើកឡើងថា ជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន សហរដ្ឋអាមេរិកគួរតែទទួលខុសត្រូវ

អ៊ីរ៉ង់៖ សហរដ្ឋអាមេរិក បានជាប់ពាក់ព័ន្ធយ៉ាងខ្លាំងក្លារួចហើយ នៅក្នុងជម្លោះ រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ហើយត្រូវតែទទួលខុសត្រូវ ចំពោះបញ្ហានេះ បើតាម មន្ត្រីអ៊ីរ៉ង់ កាលពីថ្ងៃចន្ទ ទី១៦ ខែតុលា នេះ បានលើកឡើង។ ប្រទេសមហាអំណាចមួយក្នុងលោក សហរដ្ឋអាមេរិក កំពុងពង្រឹងអំណាចអាវុធយុទ្ធភណ្ឌរបស់ខ្លួន នៅមជ្ឈឹមបូព៌ា ដើម្បីជាការឆ្លើយតបទៅនឹងសង្គ្រាម រវាងសម្ព័ន្ធមិត្តរបស់ខ្លួន គឺអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន ដែលគាំទ្រដោយអ៊ីរ៉ង់ ចំពេលមានការភ័យខ្លាចពីការរាលដាលនៃជម្លោះ ក្នុងតំបន់។ ខណៈត្រូវបានសួរថា តើទីក្រុងតេអេរ៉ង់នឹងចូលទៅពាក់ព័ន្ធទេ ប្រសិនបើសហរដ្ឋអាមេរិកធ្វើដូចនោះ អ្នកនាំពាក្យក្រសួងការបរទេស … Read More

អ្នកនាំពាក្យកងកម្លាំងកាពារជាតិអ៊ីស្រាអែល៖ ចំណាប់ថ្នូរចំនួន១៩៩នាក់ដែលត្រូវជាប់ឃុំក្នុងតំបន់ហ្កាហ្សា

អ៊ីស្រាអែល៖ លោក ឧត្តមនាវីឯក Daniel Hagari អ្នកនាំពាក្យយោធាជាន់ខ្ពស់អ៊ីស្រាអែល បាននិយាយនៅថ្ងៃចន្ទនេះក្នុងអំឡុងពេលធ្វើសន្និសីទសារព័ត៌មាន ខ្លីមួយជាមួយក្រុមអ្នកយកព័ត៌មានថា ពុំមានបទឈប់បាញ់នៅតំបន់ហ្កាហ្សាទេ ដោយបញ្ជាក់ថា អ៊ីស្រាអែលនៅតែកំពុងបន្ដវាយប្រហាររបស់ខ្លួន ទៅលើតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីនដែលត្រូវបានបិទ។ ចំណាប់ថ្នូរយ៉ាងហោចណាស់១៩៩នាក់ ដែលកំពុងជាប់ឃុំក្នុងតំបន់ហ្កាហ្សា ហើយទាហានអ៊ីស្រាអែលចំនួន២៩១នាក់ ត្រូវបានសម្លាប់ចាប់តាំងពីថ្ងៃទី៧តុលាមក បើតាមលោកហាហ្ការី បានលើកឡើង ។ លោក ហាហ្ការី បានចោទប្រទេសអ៊ីរ៉ង់ថា បានបញ្ជាឲ្យពួកហេសប៊ូឡាវាយប្រហារ កាលពីថ្ងៃអាទិត្យនៅព្រំដែនប្រទេសលីបង់។ ដោយសារតែមានការណែនាំ និងការគាំទ្ររបស់ប្រទេសអ៊ីរ៉ង់ លោកបាននិយាយថា ក្រុមហេសប៊ូឡា បានធ្វើសកម្មភាពវាយប្រហារដើម្បីបង្វែរការធ្វើសង្រ្គាមរបស់អ៊ីស្រាអែល នៅក្នុងកិច្ចប្រឹងប្រែងឆ្ពោះទៅភាគខាងត្បូងតំបន់កាហ្សានោះ៕ … Read More

នាវាបំពាក់ដោយមីស៊ីល រុស្ស៊ីបន្ថែមទៅឲ្យកងកម្លាំងសមុទ្រខ្មៅ

បរទេស៖ ការរាយការណ៍តាមតេឡេក្រាម របស់អាជ្ញាធរយោធានៅភាគខាងត្បូងអ៊ុយក្រែនថា រុស្ស៊ីបានបន្ថែមនាវាបំពាក់ដោយមីស៊ីលចំនួនពីរគ្រឿងបន្ថែមទៀត  ទៅឲ្យកងនាវាសមុទ្រខ្មៅរបស់ខ្លួន។ វត្តមាន នាវាចម្បាំងកងទ័ពជើងទឹក រុស្ស៊ីថ្មីចំនួនពីរគ្រឿងរួចហើយ និងកំពុងបំពេញកាតព្វកិច្ចប្រយុទ្ធដ៏សកម្ម នៅក្នុងសមុទ្រខ្មៅ រួមជាមួយនឹងនាវាមុជទឹកមួយគ្រឿង។ នាវាទាំងនេះ អាចបាញ់បង្ហោះមីស៊ីលតម្រង់គោលដៅ Kalibr ដល់ទៅ២០គ្រាប់ បើតាមរបាយការណ៍នោះ បានប៉ាន់ប្រមាណ។ អាជ្ញាធរ បានព្រមានថា ការគំរាមកំហែងនៃការវាយប្រហារដោយមីស៊ីល មានកម្រិតខ្ពស់ ហើយបានជំរុញឲ្យអ្នកស្រុកយកចិត្តទុកដាក់នឹងការព្រមាននេះ ហើយទៅកាន់ទីជម្រកសុវត្ថិភាព ប្រសិនបើចាំបាច់។ រុស្ស៊ីមាននាវាចម្បាំងសរុបចំនួន ៧គ្រឿង ដែលបំពេញកាតព្វកិច្ចប្រយុទ្ធនៅសមុទ្រខ្មៅ កាលពីថ្ងៃទី១៤ ខែតុលា យោងតាមកងទ័ពជើងទឹកអ៊ុយក្រែន បានរាយការណ៍។ … Read More

លោក ចូ បៃដិន ប្រើពេល ៦០នាទី ក្រុមហាម៉ាសគួរតែត្រូវបានកម្ទេចទាំងស្រុង

អាមេរិក៖ លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក បាននិយាយកាលពីយប់ថ្ងៃអាទិត្យថា លោកគិតថា ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស គួរតែត្រូវបានកម្ទេច«ទាំងស្រុង» ប៉ុន្តែបានរំលឹកឡើងវិញនូវការគាំទ្ររបស់លោកដល់ ដំណោះស្រាយ«រដ្ឋពីរ»ចំពោះជម្លោះដែលពាក់ព័ន្ធនឹងរដ្ឋប៉ាឡេស្ទីន និងអាជ្ញាធរប៉ាឡេស្ទីន ដើម្បីធ្វើឲ្យ ការដំណោះស្រាយនេះដំណើរការ ។ ក្នុងអំឡុងកិច្ចសម្ភាសន៍រយៈពេល ៦០នាទី លោកបានធ្វើការអត្ថាធិប្បាយ ខណៈលោក ក៏បានសន្យាថា ការគាំទ្ររបស់សហរដ្ឋអាមេរិកសម្រាប់សង្គ្រាមអ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ី នឹងមិនត្រូវបានរំខាន ដោយជម្លោះថ្មីនោះទេ ។ លោក បានថ្លែងបន្តថា៖«យើងជាសហរដ្ឋអាមេរិក សម្រាប់ជាប្រយោជន៍របស់ព្រះជាម្ចាស់ ជាប្រទេសដែលមានឥទ្ធិពលបំផុត មិនមែននៅក្នុងពិភពលោកទេ នៅក្នុងប្រវត្តិសាស្ត្រពិភពលោក … Read More

ពង្រឹងភាពជាដៃគូ «គ្មានដែនកំណត់» ជាមួយលោក ស៊ី លោក ពូទីន នឹងទៅកាន់ចិន 

បរទេស៖ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី នឹងជួបជាមួយ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន នៅប្រទេសចិនក្នុងសប្តាហ៍នេះ ក្នុងគោលបំណងធ្វើឱ្យកាន់តែស៊ីជម្រៅនូវភាពជាដៃគូ ដែលបង្កើតឡើងរវាងដៃគូប្រកួតប្រជែងយុទ្ធសាស្ត្រដ៏ធំបំផុតទាំងពីរ របស់សហរដ្ឋអាមេរិក ។ នៅទីក្រុងប៉េកាំងនៅថ្ងៃទី១៧ និងថ្ងៃទី១៨ ខែតុលា ខាងមុខនេះ លោកពូទីន នឹងចូលរួមវេទិកាខ្សែក្រវាត់និងផ្លូវ ដែលជាដំណើរលើកដំបូងរបស់លោក នៅខាងក្រៅអតីតសហភាពសូវៀត ចាប់តាំងពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ដែលមានមូលដ្ឋាននៅទីក្រុងឡាអេ បានចេញដីកាចាប់ខ្លួនលោកពូទីន កាលពីខែមីនា ជុំវិញការនិរទេសកុមារនៅអ៊ុយក្រែន ក្នុងសង្រ្គាមរបស់ខ្លួន ។ … Read More

ទីក្រុងឡុងដ៍៖ ពលរដ្ឋអង់គ្លេស ប្រមូលផ្តុំគ្នាបង្ហាញការគាំទ្រដល់ពលរដ្ឋប៉ាឡេស្ទីន

អង់គ្លេស៖ អ្នកគាំទ្រពលរដ្ឋប៉ាឡេស្ទីនរាប់ពាន់នាក់ ជាក្រុមបាតុករអង់គ្លេស បាននាំគ្នាដើរក្បួននៅកណ្តាលទីក្រុងឡុងដ៍កាលពីថ្ងៃសៅរ៍ ទី១៤ ខែតុលា កន្លងមកនេះ ដើម្បីបង្ហាញការប្រឆាំងនឹងសកម្មភាពយោធារបស់ អ៊ីស្រាអែលនៅក្នុងតំបន់ហ្គាហ្សា ហើយបានទាមទារឱ្យរដ្ឋាភិបាលប្រទេសនេះ បោះបង់ផែនការប្រតិបត្តិការសឹកវាយចូលតំបន់ហ្គាហ្សាដើម្បីកម្ចេចក្រុមប្រដាប់អាវុធហាម៉ាស ស្របពេលពលរដ្ឋស៊ីវិល ប៉ាឡេស្ទីនជាច្រើនរយនាក់បានស្លាប់និងរបួស ។ នៅលើដងវិថី Oxford ក្រុមបាតុករបានធើ្វការប្រមូលផ្តុំគ្នា ដោយមានកាន់ទង់ជាតិតំណាងឱ្យពលរដ្ឋប៉ាឡេស្ទីន រួមនិងបានប្រើប្រាស់ក្រណាត់ក្រណាត់រុំមុខតាមបែបប្រពៃណីរបស់ពលរដ្ឋអារ៉ាប់ មុននឹងចាប់ផ្តើមដើរឆ្ពោះមកកាន់បរិវេណអគាររដ្ឋាភិបាល ដោយបាននាំគ្នាច្រៀងបន្ទរដោយរិះគន់ទៅលើរដ្ឋាភិបាលអង់គ្លេសនិងសម្ព័ន្ធមិត្តអាម៉េរិកដែលផ្តល់ការគាំទ្រដល់អ៊ីស្រាអែល។ ចំនែក កងកម្លាំងសន្តិសុខជាច្រើនរយនាក់ បានដាក់ពង្រាយនៅតាមដងផ្លូវ ខណៈអាជ្ញាធរធ្លាប់បានចេញសេចក្តីព្រមានថានឹងចាប់ខ្លួនបាតុកររូបណា ដែលបង្ហាញការគាំទ្រដោយផ្ទាល់ដល់ក្រុមហាម៉ាស ឬក៏ក្រុមប្រដាប់អាវុធដទៃទៀតដែលរដ្ឋាភិបាលអង់គ្លេសបានកំណត់ទុកជាអង្គការភេរវកម្ម ៕ ប្រភព៖ Reuters