ទីក្រុងឡុងដ៍៖ ពលរដ្ឋអង់គ្លេស ប្រមូលផ្តុំគ្នាបង្ហាញការគាំទ្រដល់ពលរដ្ឋប៉ាឡេស្ទីន
អង់គ្លេស៖ អ្នកគាំទ្រពលរដ្ឋប៉ាឡេស្ទីនរាប់ពាន់នាក់ ជាក្រុមបាតុករអង់គ្លេស បាននាំគ្នាដើរក្បួននៅកណ្តាលទីក្រុងឡុងដ៍កាលពីថ្ងៃសៅរ៍ ទី១៤ ខែតុលា កន្លងមកនេះ ដើម្បីបង្ហាញការប្រឆាំងនឹងសកម្មភាពយោធារបស់ អ៊ីស្រាអែលនៅក្នុងតំបន់ហ្គាហ្សា ហើយបានទាមទារឱ្យរដ្ឋាភិបាលប្រទេសនេះ បោះបង់ផែនការប្រតិបត្តិការសឹកវាយចូលតំបន់ហ្គាហ្សាដើម្បីកម្ចេចក្រុមប្រដាប់អាវុធហាម៉ាស ស្របពេលពលរដ្ឋស៊ីវិល ប៉ាឡេស្ទីនជាច្រើនរយនាក់បានស្លាប់និងរបួស ។
នៅលើដងវិថី Oxford ក្រុមបាតុករបានធើ្វការប្រមូលផ្តុំគ្នា ដោយមានកាន់ទង់ជាតិតំណាងឱ្យពលរដ្ឋប៉ាឡេស្ទីន រួមនិងបានប្រើប្រាស់ក្រណាត់ក្រណាត់រុំមុខតាមបែបប្រពៃណីរបស់ពលរដ្ឋអារ៉ាប់ មុននឹងចាប់ផ្តើមដើរឆ្ពោះមកកាន់បរិវេណអគាររដ្ឋាភិបាល ដោយបាននាំគ្នាច្រៀងបន្ទរដោយរិះគន់ទៅលើរដ្ឋាភិបាលអង់គ្លេសនិងសម្ព័ន្ធមិត្តអាម៉េរិកដែលផ្តល់ការគាំទ្រដល់អ៊ីស្រាអែល។
ចំនែក កងកម្លាំងសន្តិសុខជាច្រើនរយនាក់ បានដាក់ពង្រាយនៅតាមដងផ្លូវ ខណៈអាជ្ញាធរធ្លាប់បានចេញសេចក្តីព្រមានថានឹងចាប់ខ្លួនបាតុកររូបណា ដែលបង្ហាញការគាំទ្រដោយផ្ទាល់ដល់ក្រុមហាម៉ាស ឬក៏ក្រុមប្រដាប់អាវុធដទៃទៀតដែលរដ្ឋាភិបាលអង់គ្លេសបានកំណត់ទុកជាអង្គការភេរវកម្ម ៕ ប្រភព៖ Reuters