អ្នកនាំពាក្យកងកម្លាំងកាពារជាតិអ៊ីស្រាអែល៖ ចំណាប់ថ្នូរចំនួន១៩៩នាក់ដែលត្រូវជាប់ឃុំក្នុងតំបន់ហ្កាហ្សា

អ៊ីស្រាអែល លោក ឧត្តមនាវីឯក Daniel Hagari អ្នកនាំពាក្យយោធាជាន់ខ្ពស់អ៊ីស្រាអែល បាននិយាយនៅថ្ងៃចន្ទនេះក្នុងអំឡុងពេលធ្វើសន្និសីទសារព័ត៌មាន ខ្លីមួយជាមួយក្រុមអ្នកយកព័ត៌មានថា ពុំមានបទឈប់បាញ់នៅតំបន់ហ្កាហ្សាទេ ដោយបញ្ជាក់ថា អ៊ីស្រាអែលនៅតែកំពុងបន្ដវាយប្រហាររបស់ខ្លួន ទៅលើតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីនដែលត្រូវបានបិទ។

ចំណាប់ថ្នូរយ៉ាងហោចណាស់១៩៩នាក់ ដែលកំពុងជាប់ឃុំក្នុងតំបន់ហ្កាហ្សា ហើយទាហានអ៊ីស្រាអែលចំនួន២៩១នាក់ ត្រូវបានសម្លាប់ចាប់តាំងពីថ្ងៃទី៧តុលាមក បើតាមលោកហាហ្ការី បានលើកឡើង ។

លោក ហាហ្ការី បានចោទប្រទេសអ៊ីរ៉ង់ថា បានបញ្ជាឲ្យពួកហេសប៊ូឡាវាយប្រហារ កាលពីថ្ងៃអាទិត្យនៅព្រំដែនប្រទេសលីបង់។

ដោយសារតែមានការណែនាំ និងការគាំទ្ររបស់ប្រទេសអ៊ីរ៉ង់ លោកបាននិយាយថា ក្រុមហេសប៊ូឡា បានធ្វើសកម្មភាពវាយប្រហារដើម្បីបង្វែរការធ្វើសង្រ្គាមរបស់អ៊ីស្រាអែល នៅក្នុងកិច្ចប្រឹងប្រែងឆ្ពោះទៅភាគខាងត្បូងតំបន់កាហ្សានោះ៕