នាវាបំពាក់ដោយមីស៊ីល រុស្ស៊ីបន្ថែមទៅឲ្យកងកម្លាំងសមុទ្រខ្មៅ

បរទេស៖ ការរាយការណ៍តាមតេឡេក្រាម របស់អាជ្ញាធរយោធានៅភាគខាងត្បូងអ៊ុយក្រែនថា រុស្ស៊ីបានបន្ថែមនាវាបំពាក់ដោយមីស៊ីលចំនួនពីរគ្រឿងបន្ថែមទៀត  ទៅឲ្យកងនាវាសមុទ្រខ្មៅរបស់ខ្លួន។

វត្តមាន នាវាចម្បាំងកងទ័ពជើងទឹក រុស្ស៊ីថ្មីចំនួនពីរគ្រឿងរួចហើយ និងកំពុងបំពេញកាតព្វកិច្ចប្រយុទ្ធដ៏សកម្ម នៅក្នុងសមុទ្រខ្មៅ រួមជាមួយនឹងនាវាមុជទឹកមួយគ្រឿង។

នាវាទាំងនេះ អាចបាញ់បង្ហោះមីស៊ីលតម្រង់គោលដៅ Kalibr ដល់ទៅ២០គ្រាប់ បើតាមរបាយការណ៍នោះ បានប៉ាន់ប្រមាណ។

អាជ្ញាធរ បានព្រមានថា ការគំរាមកំហែងនៃការវាយប្រហារដោយមីស៊ីល មានកម្រិតខ្ពស់ ហើយបានជំរុញឲ្យអ្នកស្រុកយកចិត្តទុកដាក់នឹងការព្រមាននេះ ហើយទៅកាន់ទីជម្រកសុវត្ថិភាព ប្រសិនបើចាំបាច់។

រុស្ស៊ីមាននាវាចម្បាំងសរុបចំនួន ៧គ្រឿង ដែលបំពេញកាតព្វកិច្ចប្រយុទ្ធនៅសមុទ្រខ្មៅ កាលពីថ្ងៃទី១៤ ខែតុលា យោងតាមកងទ័ពជើងទឹកអ៊ុយក្រែន បានរាយការណ៍។