អនុវត្តតាមការចង្អុលដឹកនាំពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល

នៅថ្ងៃព្រហស្បតិ៍១៤រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ០៨ ខែ កុម្ភៈ ឆ្នាំ២០២៤ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកពញាឮ បានធ្វើការបង្ក្រាប ករណី៖ ក្មេងទំ..នើ..ង កើតហេតុ៖ ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង២១:០៥នាទី ចំណុច៖ បណ្តោយផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ ៣២-៣៣ ភូមិពោធិតូច ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល. ជនស..ង្ស័យ ចំនួន០៤នាក់ … Read More

ករណីបាញ់សម្លាប់សង្សាររួចបាញ់ខ្លួនឯងនៅខណ្ឌសែនសុខ បុរសជាមេធាវី រីឯនារីរងគ្រោះជាអ្នករកស៊ីលក់អនឡាញ…

ភ្នំពេញ៖ ព្រោះតែភ្លើងប្រចណ្ឌធ្វើឲ្យបុរសម្នាក់បានយកកាំភ្លើងបាញ់សម្លាប់សង្សាររបស់ខ្លួនបណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធម្មនៅនឹងកន្លែងកើតហេតុ ករណីផ្ទុះអាវុធបណ្ដាលឲ្យមានមនុស្សស្លាប់នេះ បានកើតឡើងការពីរវេលាម៉ោង ៨នឹង៤០នាទីយប់ ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅតាមផ្លូវ១៩៦៦ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ជនដៃដល់មានឈ្មោះ ទូច វឌ្ឍនៈ ជាមេធាវី រីឯនារីរងគ្រោះឈ្មោះ អែម សុវីដេត អាយុ២៦ឆ្នាំ មុខរបលក់អនឡាញ។ យកតាមប្រភពពីម្ដាយជនរងគ្រោះបានឲ្យដឹងថាមុនពេលកើតហេតុរូបគាត់បានជិះឡានជាមួយនឹងកូនស្រីរបស់គាត់គោលបំណងឡើងមកភ្នំពេញទៅលេងខេត្តកោះកុង ស្រាប់តែមកដល់ផ្លូវបទចូលបូរីមានរថយន្តមួយគ្រឿងបើកមកកាក់ពីមុខឃើញសុភាពការណ៍មិនស្រួលកូនស្រីរបស់គាត់បានបើកអែបខាងហើយឲ្យគាត់អង្គុយនៅក្នុងរថយន្ត ស្រាប់តែកូនស្រីរបស់គាត់ចុះពីលើរថយន្តត្រូវបានបុរសអតីតជាសង្សារចាស់ បានបាញ់សម្លាប់កូនស្រីរបស់គាត់រួចហើយ ក៏បុរសខាងលើក៏បានបាញ់ខ្លួនឯងតាមក្រោយ សូមបញ្ជាក់ផងដែលថាជនដៃដល់បានប្រើកាំភ្លើងខ្លីម៉ាក CZp07 និងបានរកឃើញសំបកគ្រាប់ចំនួន៥ផងដែល។ ក្រោយកើតហេតុ … Read More

ទីតាំងល្បែងមួយកន្លែង អាជ្ញាធរឆ្មក់ចុះបង្ក្រាប់ និងឃាត់ខ្លួនចំនួន ២៣នាក់

ភ្នំពេញ៖ ការចុះបង្រ្កាបទីតាំងមួយកន្លែង ពីកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលមានបង្កប់ល្បែងស៊ីសង ដូចជា មាន់ជល់ បៀរការ៉ាត់ បាល់អនឡាញ និងឃាត់បានមនុស្សប្រុសស្រី២៣នាក់ ម៉ូតូចំនួន១៦គ្រឿង និងកង់បីឥណ្ឌាចំនួន០៤គ្រឿង ។ ក្នុងប្រតិបិត្តការណ៍នេះបានធ្វើឡើងកាលពីវេលាម៉ោង ០៧ យប់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅត្រង់ចំណុចផ្ទះគ្មានលេខ តាមបណ្តោយផ្លូវលេខ ១៤៤ កែងផ្លូវ ១៥ ស្ថិតក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ប្រភពព័ត៌មានពីមន្ត្រីនគរបាល ដែលចុះប្រតិបត្តិការបានឲ្យដឹងថាក្រោយទទួលបានសេចក្ដីរាយការណ៍និងសំណូមពរពីប្រជាពលរដ្ឋ ថាទីតាំងនេះមានបង្កប់ល្បែងស៊ីសងគ្រប់ប្រភេទ … Read More

ឃាត់យានយន្តល្មើសបាន ៧៨គ្រឿង នាយប់ថ្ងៃទី៤កុម្ភៈ ក្នុងនោះល្មើសជាតិស្រវឹង ៤៥គ្រឿង ដោយសមត្ថកិច្ចនៅភ្នំពេញ

ភ្នំពេញ៖ នាយប់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ ក្នុង​រាជធានី​ភ្នំពេញ​សមត្ថកិច្ចបានចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល ឃាត់​យានយន្ត​ល្មើសបាន ៧៨ គ្រឿងក្នុងនោះល្មើសជាតិស្រវឹង ៤៥ គ្រឿង។ នេះបើយោង​តាម​របាយការណ៍​របស់ស្នងការនគរបាលរាជធានីភ្នំពេញ។ តាមរបាយការណ៍​របស់ស្នងការនគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា លទ្ធផលការ​អនុវត្ត​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល ក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការ​ដឹកនាំ​ត្រួត​ពិនិត្យ​អនុវត្ត​ផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នង​ការ​នគរបាល​រាជ​ធានី​ភ្នំពេញ នៅយប់ថ្ងៃទី៤ … Read More

ក្របីដេញវ័ធ បុរសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសស្រាល ពេលចូលដេញក្របីកំពុងស៊ីស្រូវ

ព្រៃវែង៖ ដេញក្របីចូលស៊ីស្រូវ បុរសម្នាក់ត្រូវបានក្របីមួយក្បាលនោះដេញវ័ធ បណ្ដាលឱ្យធ្លាយពោះវៀនស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម និងបុរសម្នាក់ទៀតរងរបួសស្រាល ។ ជាមួយហេតុការណ៍រន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង ១៣ និង ១០នាទី កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅចំណុចព្រែកបត់ ក្នុងភូមិដង្កៀបក្ដាម ឃុំពាមមន្ទារ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ជនរងគ្រោះ ២នាក់ មានឈ្មោះ ហោ វណ្ណៈ ហៅចន្រ្ទា ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិដង្កៀបក្តាម ឃុំពាមមន្ទារ … Read More

ចាប់ខ្លួនជនសង្ស័យ សកម្មខាងឆក់២នាក់ក្នុងខណ្ឌដង្កោ ដោយនគរបាលខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ៖ លោកវរសេនីយ៍ឯក ម៉ន វុធី ដឹកនាំដោយផ្ទាល់លើ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ធ្វើការប្រដេញតាមចាប់ជនសង្ស័យ២នាក់ ជាមុខសញ្ញាចាស់ ឆក់សកម្ម ។ ប្រតិបត្តិការខាងលើ កាលពីវេលាម៉ោង១និង១៥នាទីរសៀល ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅក្នុងភូមិប៉ប្រ៉កខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាំយកទៅសាកសួរទើបដឹងថា ជនសង្ស័យទើបមកពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ពីនារីម្នាក់ នៅក្បែរស្ពានដែក ផ្លូវ២១៧ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ។ ជនសង្ស័យចាប់ខ្លួនបានទាំង២នាក់ ៖ … Read More

ករណីគាស់ទម្លាយលួចយកសម្ភារៈ នៅសង្កាត់ស្ទឹងមានជ័យទី៣ ចាប់បានម្នាក់គេចខ្លួនម្នាក់

ភ្នំពេញ៖ ឃាត់ខ្លួនជនសង្ស័យម្នាក់ និងម្នាក់ទៀតគេចខ្លួនបាត់ ដោយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យទី៣ ករណីលួចមានស្ថានទម្ងន់ទោសគាស់ទម្លាយលួចយកសម្ភារៈ ។ នាព្រឹកថ្ងៃទី៣ កុម្ភៈ ថា កាលពីថ្ងៃទី១ ខែកុម្ភៈឆ្នាំ២០២៤ នគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី៣ ប្រាប់ឲ្យដឹង កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹមានជ័យទី៣ ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកពីរនាក់ដែលបានធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋលួចយកទ្រព្យសម្បត្តិនៅចំណុចបន្ទប់ជួល ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ គង់ សាវីន ភេទប្រុស អាយុ ២៤ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលភូមិទ្រាបួនសង្កាត់ស្ទឹងទី៣ … Read More

មួយសប្ដាហ៍មុន គ្រោះថ្នាក់ចរាចរណ៍បានផ្ដាច់ជីវិតមនុស្ស ៣៣នាក់ និងរបួស ៦៨នាក់

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍បានផ្ដាច់ជីវិតមនុស្សយ៉ាងហោចណាស់៣៣នាក់ ត្រឹមតែរយៈពេលមួយសប្ដាហ៍ គិតចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ (សុខៈ) បានឱ្យដឹងថា ជនរងគ្រោះទាំង ៣៣នាក់នោះ បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងសរុបចំនួន៦១ករណី នៅទូទាំងប្រទេស។ បើតាមតាមលោក ទូច សុឃៈ (សុខៈ) ក្នុងគ្រោះថ្នាក់ចរាចរណ៍ពេញមួយសប្ដាហ៍មកនោះ មានជនរងគ្រោះ៦៨នាក់បានរួចផុតពីមច្ចុរាជ ប៉ុន្តែពួកគេបានរងបួសធ្ងន់និងស្រាល ដែលមកដល់ពេលនេះ មានខ្លះកំពុងទទួលការសង្គ្រោះនៅមន្ទីរពេទ្យរដ្ឋ និងឯកជននៅឡើយ ខ្លះកំពុងសម្រាកព្យាបាលតាមផ្ទះ។ បញ្ហាចរាចរណ៍ ជារបៀបវារៈការងារអាទិភាពមួយក្នុងចំណោមទិសដៅអាទិភាពទាំង៦របស់ក្រសួងមហាផ្ទៃ។ … Read More

ជិតមួយខែមកនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃ បង្រ្កាបករណីល្បែងស៊ីសង ៥៣ទីតាំង បញ្ចូនជនសង្ស័យទៅតុលាការ ៧២នាក់

ភ្នំពេញ៖ ត្រឹមរយៈពេល២៨ថ្ងៃ នៃខែមករា ឆ្នាំ២០២៤នេះ សមត្ថកិច្ចនគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការបង្ក្រាបករណីល្បែងស៊ីសងចំនួន៥៣ទីតាំង នៅរាជធានី-ខេត្ត ចំនួន១៥។ នេះបើតាមលោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ បើតាមលោក ទូច សុឃៈ (សុខៈ) ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចនគរបាលជាតិ បានអនុវត្តវិធានការច្បាប់ចំនួន២៩ទីតាំង ដោយបញ្ជូនជនសង្ស័យលេងល្បែងស៊ីសងចំនួន៧២នាក់ទៅតុលាការ។ ក្នុងចំនួន២៩ទីតាំងនេះ មានល្បែងភ្នាល់តាមអ៊ីនធើណិត ជ្រកក្រោមអាជីវកម្ម ឬអាជ្ញាបណ្ណ ចំនួន១ទីតាំង ដោយឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ និងល្បែងស៊ីសងផ្សេងៗតាមមូលដ្ឋានចំនួន២៨ទីតាំង ឃាត់ខ្លួនជនសង្ស័យបានចំនួន៦៩នាក់។ … Read More