ឃាត់យានយន្តល្មើសបាន ៧៨គ្រឿង នាយប់ថ្ងៃទី៤កុម្ភៈ ក្នុងនោះល្មើសជាតិស្រវឹង ៤៥គ្រឿង ដោយសមត្ថកិច្ចនៅភ្នំពេញ

ភ្នំពេញ៖ នាយប់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ ក្នុង​រាជធានី​ភ្នំពេញ​សមត្ថកិច្ចបានចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល ឃាត់​យានយន្ត​ល្មើសបាន ៧៨ គ្រឿងក្នុងនោះល្មើសជាតិស្រវឹង ៤៥ គ្រឿង។ នេះបើយោង​តាម​របាយការណ៍​របស់ស្នងការនគរបាលរាជធានីភ្នំពេញ។

តាមរបាយការណ៍​របស់ស្នងការនគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា លទ្ធផលការ​អនុវត្ត​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល ក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការ​ដឹកនាំ​ត្រួត​ពិនិត្យ​អនុវត្ត​ផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នង​ការ​នគរបាល​រាជ​ធានី​ភ្នំពេញ នៅយប់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ បាន​ចុះ​​អនុវត្ត​រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល ដោយបាន​ឃាត់​យាន​យន្ត​ល្មើស ចំនួន៧៨គ្រឿង (រថយន្ត ចំនួន៣២គ្រឿង, ម៉ូតូ ចំនួន៤៦គ្រឿង)។

ក្នុងនោះ ល្មើសជាតិស្រវឹង ចំនួន ៤៥ គ្រឿង កម្រិត ០.២៥ – ០.៣៩ mg/L ចំនួន ១៣ គ្រឿង។ អ្នកបើកបរម៉ូតូ ចំនួន ៥ នាក់ និងអ្នកបើកបររថយន្ត ចំនួន៨នាក់។ កម្រិត ០.៤០ mg/L ឡើង ចំនួន ៣២គ្រឿង អ្នកបើកបរម៉ូតូ ចំនួន១៧នាក់ និងអ្នកបើកបររថយន្ត ចំនួន១៥នាក់។

ចំណែក​បទល្មើសផ្សេងៗ ចំនួន ៣៣ គ្រឿង, រួមមាន អត់មួកសុវត្ថិភាព ចំនួន ២៤ គ្រឿង និង​រថយន្ត​គ្មាន​ប័ណ្ណបើកបរ ចំនួន ៩គ្រឿង៕