ករណីគាស់ទម្លាយលួចយកសម្ភារៈ នៅសង្កាត់ស្ទឹងមានជ័យទី៣ ចាប់បានម្នាក់គេចខ្លួនម្នាក់
ភ្នំពេញ៖ ឃាត់ខ្លួនជនសង្ស័យម្នាក់ និងម្នាក់ទៀតគេចខ្លួនបាត់ ដោយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យទី៣ ករណីលួចមានស្ថានទម្ងន់ទោសគាស់ទម្លាយលួចយកសម្ភារៈ ។
នាព្រឹកថ្ងៃទី៣ កុម្ភៈ ថា កាលពីថ្ងៃទី១ ខែកុម្ភៈឆ្នាំ២០២៤ នគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី៣ ប្រាប់ឲ្យដឹង កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹមានជ័យទី៣ ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកពីរនាក់ដែលបានធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋលួចយកទ្រព្យសម្បត្តិនៅចំណុចបន្ទប់ជួល ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ គង់ សាវីន ភេទប្រុស អាយុ ២៤ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលភូមិទ្រាបួនសង្កាត់ស្ទឹងទី៣ ខណ្ឌមានជ័យ ចំណែកជនសង្ស័យដែលគេចខ្លួនឈ្មោះ រ៉ុង ភេទប្រុស អាយុប្រហែល ២០ ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅមិនពិតប្រាកដ ។
ជនរងគ្រោះឈ្មោះ ហ៊ុល ពិសាល ភេទប្រុស អាយុ ៤៤ ឆ្នាំមុខរបរយោធា ស្នាក់នៅផ្ទះជួលភូមិទ្រាបួន សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យរាជធានីភ្នំពេញ។
រីឯជនសង្ស័យសមត្ថកិច្ចកំពុងកសាងសុំរឿងបញ្ជូនដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕