ករណីបាញ់សម្លាប់សង្សាររួចបាញ់ខ្លួនឯងនៅខណ្ឌសែនសុខ បុរសជាមេធាវី រីឯនារីរងគ្រោះជាអ្នករកស៊ីលក់អនឡាញ…
ភ្នំពេញ៖ ព្រោះតែភ្លើងប្រចណ្ឌធ្វើឲ្យបុរសម្នាក់បានយកកាំភ្លើងបាញ់សម្លាប់សង្សាររបស់ខ្លួនបណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធម្មនៅនឹងកន្លែងកើតហេតុ ករណីផ្ទុះអាវុធបណ្ដាលឲ្យមានមនុស្សស្លាប់នេះ បានកើតឡើងការពីរវេលាម៉ោង ៨នឹង៤០នាទីយប់ ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅតាមផ្លូវ១៩៦៦ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ជនដៃដល់មានឈ្មោះ ទូច វឌ្ឍនៈ ជាមេធាវី រីឯនារីរងគ្រោះឈ្មោះ អែម សុវីដេត អាយុ២៦ឆ្នាំ មុខរបលក់អនឡាញ។
យកតាមប្រភពពីម្ដាយជនរងគ្រោះបានឲ្យដឹងថាមុនពេលកើតហេតុរូបគាត់បានជិះឡានជាមួយនឹងកូនស្រីរបស់គាត់គោលបំណងឡើងមកភ្នំពេញទៅលេងខេត្តកោះកុង ស្រាប់តែមកដល់ផ្លូវបទចូលបូរីមានរថយន្តមួយគ្រឿងបើកមកកាក់ពីមុខឃើញសុភាពការណ៍មិនស្រួលកូនស្រីរបស់គាត់បានបើកអែបខាងហើយឲ្យគាត់អង្គុយនៅក្នុងរថយន្ត ស្រាប់តែកូនស្រីរបស់គាត់ចុះពីលើរថយន្តត្រូវបានបុរសអតីតជាសង្សារចាស់ បានបាញ់សម្លាប់កូនស្រីរបស់គាត់រួចហើយ ក៏បុរសខាងលើក៏បានបាញ់ខ្លួនឯងតាមក្រោយ សូមបញ្ជាក់ផងដែលថាជនដៃដល់បានប្រើកាំភ្លើងខ្លីម៉ាក CZp07 និងបានរកឃើញសំបកគ្រាប់ចំនួន៥ផងដែល។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះទៅពិនិត្យមើលនៅកន្លែងកើតហេតុនឹងទំនាក់ទំនងទៅរថយន្តសង្គ្រោះដើម្បីដឹកជនរងគ្រោះទៅមន្ទីរពេទ្យ ចំណាយសព្វស្ត្រីខាងលើត្រូវបានកម្លាំងសមត្ថកិច្ចធ្វើកុសលវិច្ច័យចប់សព្វគ្រប់ក៏ប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ P.23