ចាប់ខ្លួនជនសង្ស័យ សកម្មខាងឆក់២នាក់ក្នុងខណ្ឌដង្កោ ដោយនគរបាលខណ្ឌពោធិ៍សែនជ័យ
ភ្នំពេញ៖ លោកវរសេនីយ៍ឯក ម៉ន វុធី ដឹកនាំដោយផ្ទាល់លើ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ធ្វើការប្រដេញតាមចាប់ជនសង្ស័យ២នាក់ ជាមុខសញ្ញាចាស់ ឆក់សកម្ម ។ ប្រតិបត្តិការខាងលើ កាលពីវេលាម៉ោង១និង១៥នាទីរសៀល ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅក្នុងភូមិប៉ប្រ៉កខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាំយកទៅសាកសួរទើបដឹងថា ជនសង្ស័យទើបមកពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ពីនារីម្នាក់ នៅក្បែរស្ពានដែក ផ្លូវ២១៧ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ។
ជនសង្ស័យចាប់ខ្លួនបានទាំង២នាក់ ៖
ទី១ ឈ្មោះ គ្រៀល សីហា ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិចំការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ជាបងធំ ។
ទី២ ឈ្មោះ វី ចំរ៉ុង ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិស្រែជម្រៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។
ក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចដកហូតបានម៉ូតូស្កុបពី មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1JN-0193 ជាមធ្យោបាយរបស់ជនសង្ស័យជិះធ្វើសកម្មភាព និងទូរស័ព្ទដៃមួយគ្រឿង ម៉ាក I phone 14 pro max របស់នារីរងគ្រោះ ដែលជនសង្ស័យទើបនឹងឆក់បាន នៅខណ្ឌដង្កោ ។
ជនសង្ស័យជាមុខសញ្ញា ធ្លាប់ធ្វើសកម្មភាពឆក់បានសម្រេចបាន៤លើក នៅក្នុងភូមិសាស្ត្រខណ្ឌពោធិសែនជ័យ ។ ហើយមុនចាប់ខ្លួនបាន បន្ទាប់ពីកម្លាំងល្បាតរបស់ខណ្ឌពោធិ៍សែនជ័យ ប្រទះឃើញមុខសញ្ញា កំពុងធ្វើដំណើរតាមផ្លូវ ស្គាល់ភិនភាគ ស្លាកលេខម៉ូតូ ទើបកម្លាំង ដឹកនាំផ្ទាល់ដោយលោកធិការខណ្ឌ ប្រដេញតាម ចាប់ខ្លួនបាន២នាក់ ដកហូតបានម៉ូតូមួយគ្រឿង ទូរស័ព្ទដៃ I phone 14 pro max ជារបស់នារីរងគ្រោះ ។
តាមការរៀបរាប់របស់ជនសង្ស័យ បានឱ្យដឹងថា ធ្លាប់ធ្វើសកម្មភាពឆក់ បានសម្រេចក្នុងភូមិសាស្ត្រខណ្ឌពោធិសែនជ័យ បាន៤លើក ហើយនៅវេលាថ្ងៃត្រង់ទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ ពួកគេទាំងជិះម៉ូតូ ទៅបម្រុងអ្វើសកម្មភាព នៅម្តុំព្រៃទា១ សង្កាត់ចោមចៅ៣ តែដោយឃើញកម្លាំងនគរបាលល្បាតច្រើន ក៏បង្ហួសជិះទៅ ធ្វើសកម្មភាព នៅក្បែរស្ពានដែក ផ្លូវ២១៧ វិញ ដោយឆក់បានទូរស័ព្ទដៃមួយគ្រឿងពីនារីម្នាក់កំពុងធ្វើដំណើរតាមផ្លូវ បានសម្រេចហើយយកទូរស័ព្ទ ដើររកកន្លែងលក់ ក្នុងខណ្ឌពោធិ៍សែនជ័យ ត្រូវបានកម្លាំងនគរបាល ឃើញ ដេញចាប់ខ្លួនបាន ជនសង្ស័យទាំង២នាក់ រួមជាមួយវត្ថុតាង នាំយកទៅសាកសួរនៅផ្នែកជំនាញខណ្ឌពោធិសែនជ័យ រួចប្រគល់ជូនទៅផ្នែកជំនាញ ខណ្ឌដង្កោ ដើម្បីសាកសួរនិងកសាងសំណុំរឿង ៕