តិច​ភ្លេចថ្ងៃពិសេស! ស្អែក​នេះបិណ្ឌ១ហើយ ​ទៅ​បោះ​បាយបិណ្ឌ

ថ្ងៃស្អែក​នេះ! ​ជាថ្ងៃ​កាន់បិណ្ឌ១ ត្រូវ​នឹង​ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ក៏ជាវេលាប្រជាជន​ខ្មែរ​យើងទូទាំងប្រទេស ​តែង​យល់ថា ជាបុណ្យ​ភ្ជុំបិណ្ឌ ។ បុណ្យ​ភ្ជុំបិណ្ឌ គឺជា​ការធ្វើ​បុណ្យ​ដាក់​បិណ្ឌ ដើម្បី​ឧទ្ទិស​កុសល​ ដល់​ដួងវិញ្ញ​ណ​ក្ខ​ន្ធ​បុគ្គល​ទាំងឡាយ​ដូចជា​ឳពុក ម្ដាយ បងប្អូន ញាតិសន្ដាន ដែល​បាន​ចែក​ស្ថាន​ទៅហើយ​មិនដឹងថា​ទៅ​ចាប់កំណើត​នៅ​លោក​ខាង​មុខជា​អ្វី? តើ​ហេតុអ្វី​បានជា​ខ្មែរ​យើង​រៀបចំ​ពី​ធី​កាន់បិណ្ឌ​ដាក់​បិណ្ឌ និង​បោះ​បាយបិណ្ឌ​នេះ? កាលពី​សម័យ​បុរាណកាល គេ​ធ្វើ​ពិធីបុណ្យ​នេះ គឺដើម្បី​រៀបចំ​ធ្វើ​សង្ឃភត្តទំនុកបម្រុង​ព្រះសង្ឃ​ដែល​គង់​ចាំ​វស្សា​ក្នុង​វត្ត​រយៈពេល៣ខែ ចាប់តាំងពី​ថ្ងៃ​ចូល​វស្សា​រហូតដល់​ថ្ងៃ​ចេញ​វស្សា។ នៅក្នុង​សំណេរ​កាល​បុរាណ​បាន​ចារ​ថា ដោយសារ​នៅក្នុង​រដូវវស្សា​មាន​ភ្លៀង​ធ្លាក់​ជោកជាំ រលឹម​ពព្រិច ធ្វើ​ឱ្យមានការ​លំបាក​ដល់​ព្រះសង្ឃ​ក្នុងពេល​ធ្វើ​គោចរ​បិណ្ឌបាត ហេតុដូច្នេះ ទើប​បណ្ដា​ពុទ្ធបរិស័ទ​នាំគ្នា​រៀបចំ​ពិធី​នេះ ដើម្បី​ផ្គត់ផ្គង់​ព្រះសង្ឃ … Read More

រថយន្តបុកម៉ូតូស្លាប់បុរសម្នាក់ ឯស្រ្តីម្នាក់ចុះអង្គុយយំរហូតគាំងបេះដូង

បន្ទាយមានជ័យ ៖ បង្កការភ្ញាក់ផ្អើលនៅជាខ្លាំងនៅពេល ស្ត្រីម្នាក់បើករថយន្ត RIVO ឆ្លងផ្លូវជ្រុលទៅបុកម៉ូតូហុងដាឌ្រីម បណ្តាលឱ្យបុរសចំណាស់ម្នាក់ស្លាប់ភ្លាមៗនៅកន្លែង ស្រាប់តែស្ត្រីជាអ្នកបើកបររថយន្ត ឃើញរន្ធត់ពេក ចុះមកអង្គុយទ្រហោរយំរហូតគាំងបេះដូង។ ហេតុការណ៍ដ៏រន្ធត់ខាងកើតឡើងកាលពីវេលាម៉ោង២រសៀល កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវជាតិលេខ៥ ទល់មុខភោជនីយដ្ឋានផ្កាយព្រឹក ស្ថិតនៅក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ តាមសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ បានស្លាប់នៅកន្លែងមានឈ្មោះ ខុង សុវណ្ណ ភេទប្រុស អាយុ៦៧ឆ្នាំ មុខរបររត់ម៉ូតូឌុ រស់នៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ្ឌ។ … Read More

សមាគមរោងចក្រ៖ យល់ថារបាយការណ៍ម្ចាស់យីហោល្បីទាំង៦មិនបង់ថ្លៃប្រាក់ឈ្នួលដល់កម្មករនិយោជិតជាការចោទប្រកាន់

ភ្នំពេញ៖​ ​ជុំវិញរបាយការណ៍អង្គការស៊ីវិលចំនួន៥ ដែលរកឃើញថាមានកម្មករនិយោជិតកម្ពុជាមានជីវភាពកាន់តែលំបាករហូតដល់ធ្លាក់ខ្លួនក្នុងបំណុលវណ្ឌករ ព្រោះម្ចាស់យីហោប្រេនអន្តរជាតិល្បីៗជំពាក់ប្រាក់ឈ្នួល និង​ប្រាក់​បំណាច់បញ្ចប់​កិច្ច​សន្យា​ប្រមាណ​ជាង​ ៣០០​លានដុល្លារ​អំឡុង​​​កូវីដ​១៩ ត្រូវបានសហមាគមរោងចក្រមួយចំនួនចាត់ទុកថាជាការចោទប្រកាន់។ យ៉ាងណាមិញក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈអះអាងថាខ្លួននឹងប្តេជ្ញាដោះស្រាយនូវរាល់បញ្ហាទាំងឡាយណាដែលកើតឡើងរវាងភាគីកម្មករថៅកែ និងកម្មករនិយោជិត។ ប្រតិកម្មខាងលើកើតមានឡើងបន្ទាប់ អង្គការសង់ត្រាល់ (CENTRAL) រួមជាមួយសហជីព និងអង្គការអន្តរជាតិចំនួន ៤ទៀត រួមមាន សហព័ន្ធសហជីពកម្ពុជា (CATU) សម្ព័ន្ធសហជីពប្រជាធិបតេយ្យ កម្មករនៅកម្ពុជា អង្គការអាក់សិន អេដ (ACTION AID) និងយុទ្ធនាការសម្លៀកបំពាក់ស្អាត(Clean Clothes Campaign) បានចេញរបាយការណ៍ស្រាវជ្រាវមួយ ដោយដាក់ចំណងជើងថា … Read More

សិស្ស៤នាក់ ធ្វើខ្លួនជាក្មេងទំនើង ជិះម៉ូតូដេញធាក់ គប់ដុំថ្មដាក់គ្នា

ភ្នំពេញ ៖ ករណីសិស្សសាលា ៤នាក់ បង្កទំនាស់ដោយជិះម៉ូតូចេញពីសាលា ដេញធាក់ និងយកដុំថ្ម វាយគ្នានៅចំណុចមុខវិទ្យាល័យជាស៊ីមសាមគ្គី តាមបណ្តោយផ្លូវ២៧១ រហូតដល់ស្តុបអូបែកក្អម ដោយមិនអាសូរទ្រូងឪ-ម៉ែខិតខំរកលុយកាក់ឲ្យកូនទៅសាលារៀន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានទាំង ៤នាក់ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១១និង១៤នាទី។ ជនរងគ្រោះឈ្មោះ ទ្រី ចរិយា ភេទប្រុស ជនជាតិខ្មែរ មុខរបរ សិស្សវិទ្យាល័យជាស៊ីមសាមគ្គី និងឈ្មោះហៃ វឌ្ឍនា ភេទប្រុស មុខរបរសិស្សវិទ្យាល័យជាស៊ីមសាមគ្គី។ ចំណែកឯជនបង្កឈ្មោះ ម៉ម … Read More

ស្រវឹងស្រា ប្រពន្ធស្តីបន្ទោស ខឹងស្ទុះទៅវាយប្រពន្ធស្លាប់

ឧត្តរមានជ័យ ៖  បន្ទាប់ពីប្រពន្ធឲ្យលុយទៅផ្សាររកទិញម្ហូប បែជាយកលុយទៅសង្ងំផឹកស្រា លុះស្រវឹងទើបវិលមកផ្ទះ គ្រាន់តែសាកសួរ និងស្តីបន្ទោសបន្តិចបន្តួច បែជាផ្ទុះកំហឹងខឹងច្រឡោត ប្រើកម្លាំងបាយវាយប្រពន្ធរហូតដល់ស្លាប់ ចំនែកបុរសចំណាស់ម្នាក់ជាប្តីត្រូវបានសមត្ថកិច្ចចាប់ខ្លួន។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១១និង១០នាទីព្រឹក កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចផ្លូវលេខ៩ ក្នុងភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ជនដៃដល់ជាប្តីនេះមានឈ្មោះ ញ៉ែម សារុំ អាយុ៧១ឆ្នាំ មុខរបរកសិករ ចំណែកជនរងគ្រោះជាប្រពន្ធមានឈ្មោះ យឿន សៅ អាយុ៦០ឆ្នាំ មុខរបរកសិករ រស់នៅក្នុងភូមិកើតហេតុលើ។ … Read More

ការមើលឃើញពីពលរដ្ឋមួយចំនួន ចំពោះគម្លៀតខុសគ្នានៃគុណភាព សាលាឯកជន និងរដ្ឋ

ភ្នំពេញ៖ នាពេលថ្មីៗនេះ គេសង្កេតឃើញពីសន្ទុះអាណាព្យាបាលយកកូនឲ្យទៅទទួលការសិក្សានៅគ្រឹះស្ថានសាលាឯកជនហាក់មានការកើនឡើង ជាជាងគ្រឹះស្ថានសាលារដ្ឋ។ ទាក់ទិនករណីនេះពលរដ្ឋមួយចំនួនបញ្ចេញទស្សនៈខុសៗគ្នា ប៉ុន្តែភាគច្រើនពួកគេគាំទ្រ និងលើកទឹកចិត្តបញ្ជូនកូនទៅសិក្សានៅសាលាឯកជន ជាមួយសំអាងហេតុផលពួកគាត់ថា ការយកចិត្តទុកដាក់ជាមួយនឹងគុណភាពអប់រំមានភាពល្អប្រសើរជាងនៅសាលារដ្ឋ។ ពលរដ្ឋមួយចំនួនមានការគិតឃើញខុសៗគ្នាជុំវិញប្រព័ន្ធអប់រំនៅកម្ពុជា ក្នុងនោះពួកគេតែងប្រៀបធៀបទៅលើគុណភាពអប់រំរវាងសាលារដ្ឋ និងសាលាឯកជន។ ពលរដ្ឋទាំងនោះបានចាត់ទុកនូវបញ្ហាមួយចំនួន ដែលអាណាព្យាបាលស្ទើតែគ្រប់រូបសម្តែងក្តីបារម្ភ​ ទៅលើការទទួលបានការអប់រំរបស់កូនៗពួកគេ ចំពោះការយកចិត្តទុកផ្តល់នូវចំណេះដឹង វិន័យ សុជីវធម៌ ជាដើម។ ជាមួយក្តីបារម្ភដែលអាណាព្យាបាលមាននោះ ក៏ពួកគេចង់សំដៅទៅលើការសម្រេចចិត្តក្នុងការបញ្ជូនកូនទៅដាក់នៅសាលារៀននីមួយៗ? ក្នុងនោះ អ្នកស្រី ឃុត សារ៉ុម យល់ថា បើទោះបីជាការបញ្ជូនកូនឲ្យចូលរៀនសាលាឯកជនត្រូវចំណាយថវិកាច្រើនក្នុងការទៅសិក្សាក៏ពិតមែន ប៉ុន្តែអ្នកស្រីមើលឃើញពីអត្ថប្រយោជន៍ច្រើនត្រឡប់មកវិញ។ អ្នកស្រីលើកហេតុផលជាហូរហែរថា សាលាឯកជនបានផ្តល់ទំនុកចិត្តទៅអាណាព្យាបាល … Read More

ឃាត់ខ្លួនជនជាតិស្វីសម្នាក់ ពាក់ព័ន្ធករណីទិញ ពេស្យាចារ កុមារ

ភ្នំពេញ៖ កាលពីថ្ងៃទី២៦ ខែកញ្ញាឆ្នាំ២០២៣ ស្ថិតនៅបុរីរុងរឿង តាមបណ្ដោយផ្លូវរុងរឿង ភូមិគោកឃ្លាំង សង្កាត់ព្រែកលាភ ខណ្ឌជោយចង្វារ រាជធានីភ្នំពេញ កម្លាំងនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនបរទេសម្នាក់ពាក់ព័ន្ធករណីទិញពេស្យាចាលើកុមារ។ ក្នុងប្រតិបត្តិការនេះ ដោយមានចង្អុលបង្ហាញពីឯកឧត្តម​ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ​អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ​មានការដឹកនាំបញ្ជា​ពីលោកឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរងទទួលដឹកនាំការងារការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ ​និងសម្របសម្រួល ​ដោយលោក ស៊ិត វណ្ណះ ព្រះរាជអាជ្ញារង​អមសាលាដំបូងរាជធានីភ្នំពេញ​លោកវរសេនីយ៍ទោ ហាក់ … Read More

ឈ្មោះ អែម ដាំ ម្ចាស់ទូកខ្នាតយក្ស អូសខ្យង ស ប្រចាំ តំបន់សមុទ្រកំពង់សោម

ខេត្តកោះកុង៖  ម្ចាស់ទូក បានអូសខ្យងស ខ្នាតយក្ស  ប្រចាំ តំបន់ សមុទ្រកំពង់សោមម្ចាស់ឈ្មោះ អែម ដាំ។ទូក ខ្នាតយក្សអូសខ្យង សនេះ ត្រូវកម្លាំងជលផល ចាប់បានកាលយប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ដឹកនាំកម្លាំង ដោយលោក ឈ ប៊ុនឈង់ នាយរងអធិការដ្ឋានជលផល ឈូងសមុទ្រ ដែលបានសហការជាមួយ ខណ្ឌរដ្ឋបាលជលផល ខេត្តកោះកុងលោក វ៉ាន់ ថុង ព្រមទាំងកម្លាំង ជលផលស្រុកបូទុមសាគរ លោក ប៉ោ … Read More

ម៉ូតូ BET និងម៉ូតូ HONDA WAVE ព្រលះគ្នាចេញស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

ព្រះសីហនុ៖ ជិះម៉ូតូបុកគ្នាពេញទំហឹងនៅខេត្តព្រះសីហនុ ម្នាក់បានស្លាប់និងម្នាក់ទៀតរបួសធ្ងន់ កាលពីវេលាម៉ោង ជាង២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ នៅលើផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខហាងជេភីឃ្លាំងលើ ស្ថិតក្នុងភូមិ២ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ ។ សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងម៉ូតូ ០១គ្រឿង ម៉ាក BET ពណ៍ក្រហម ពាក់ស្លាកលេខព្រះសីហនុ1G-7881 បុកប៉ះជាមួយម៉ូតូ ០១គ្រឿងទៀតម៉ាកHONDA WAVE ពណ៌ស ពាក់ស្លាកលេខកំពត1J-9147 បើកបរទិសដៅផ្ទុយគ្នា បណ្ដាលឲ្ភាគីខាងម៉ូតូ Bet ស្លាប់នៅកន្លែងកើតហេតុ និងភាគីម៉ូតូហុងដាឌ្រីម … Read More