នៅជុំវិញផ្ទះ ដាំបន្លែជួយឲ្យប្រជាពលរដ្ឋជៀសពីចំណាកស្រុក
ក្រុមគ្រួសារមួយចំនួនដែលមានជីវភាពខ្សត់ខ្សោយ ធ្លាប់ពឹងអាស្រ័យលើកាប់រានព្រៃឈើ យកដីធ្វើកសិកម្មបែបពនេចរ និងចូលព្រៃបរបាញ់សត្វ បានផ្លាស់មករស់នៅក្នុងសហគមន៍សុវណ្ណាបៃតងខេត្តកោះកុង ដើម្បីផ្លាស់ប្តូរទម្លាប់កាប់បំផ្លាញព្រៃឈើធ្វើស្រែចំការ ងាកមកធ្វើកសិកម្មបែបនិរន្តភាពការពារបម្រែបម្រួលអាកាសធាតុ។ លោក អាត់ ណុច ប្រធានសហគមន៍សុវណ្ណាបៃតងបានឲ្យដឹងថា កាលពីមុនប្រជាជនរស់នៅក្នុងសហគមន៍បានពឹងផ្អែកលើការរុករកធនធានព្រៃឈើដើម្បីចិញ្ចឹមជីវិត។ លោកថាជីវភាពពលរដ្ឋក្នុងសហគមន៍កាលណ្ណោះមិនគួបប្រសើរនោះទេ ព្រោះការរស់នៅតាមជ្រលងភ្នំតំបន់ដាច់ស្រយាល ខ្វះខាតហេដ្ឋារចនាសម្ព័ន្ធ ដូចជាសាលារៀន ផ្លូវថ្នល់ និងសេវាសុខភាព។ ប៉ុន្តែបន្ទាប់ពីសហគមន៍សុវណ្ណាបៃតងបានដំណើរការដោយមានជំនួយឧបត្ថម្ភពីអង្គការសម្ព័ន្ធសត្វព្រៃ Wild Alliance បានផ្លាស់ប្រែជីវភាពកសិករដោយឱ្យកសិករបានទទួលលំនៅដ្ឋាននិងបានទទួលវគ្គបណ្តុះបណ្តាលនានាទាក់ទងកសិកម្ម។ លោកបន្ថែមថា ប្រការនេះធ្វើឱ្យប្រជាពលរដ្ឋមានដីកម្មសិទ្ធិច្បាស់លាស់ ហើយបោះបង់ទម្លាប់ចូលព្រៃកាប់ឈើនិងបរបាញ់សត្វព្រៃដែលរបរនេះប្រឈមបញ្ហាផ្លូវច្បាប់។ បើនិយាយពីការធ្វើកសិករបែបពនេចររបស់ប្រជាសហគមន៍លោកអះអាងថា ពលរដ្ឋមួយគ្រួសារបានកាប់ព្រៃឈើមួយឆ្នាំប្រហែល ១ ហិកតា ទៅ … Read More