អគ្គនាយកក្រុមហ៊ុន ញឹម ខេមរៈ ត្រូវបានចាប់ខ្លួនករណីលក់ដីខ្យល់

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅនេះ សមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ និងនគរបាលក្រុងតាខ្មៅ ខេត្តកបណ្តាល បានសហការធ្វើការឃាត់ខ្លួនអគ្គនាយកក្រុមហ៊ុន ញឹម ខេមរៈ រៀលអ៊ីស្ទេត ឯ.ក ដើម្បីយកទៅឃុំខ្លួន ដោយអនុវត្តទោស២ឆ្នាំ តាមអំណាចសាលក្រមកំបាំងមុខ របស់ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ។ ឈ្មោះ ញឹម ខេមរៈ ភេទប្រុស អាយុ៣៦ឆ្នាំ ជាជនជាប់ចោទមានតួនាទីជាអគ្គនាយកក្រុមហ៊ុន ញឹម ខេមរៈ រៀលអ៊ីស្ទេត ឯ.ក មានទីលំនៅផ្ទះលេខ១៦០ ផ្លូវលំ ភូមិសែនសុខទី៥ … Read More

ទីតាំងសំណង់មិនរៀបរយ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចុះបង្រ្កាប ឃាត់ខ្លួនមនុស្សប្រុសស្រី២៣នាក់

ភ្នំពេញ៖  ទីតាំងសំណង់មិនរៀបរយចំណុចវត្តចាក់អង្រែលើ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យចុះ បង្រ្កាបធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រើននាក់ពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀន។ ដឹកនាំប្រតិបត្តិការដោយលោក ហែម ដារិទ្ធ អភិបាលខណ្ឌមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ លោក ឡុង ង៉ែត អភិបាលរងខណ្ឌមានជ័យ លោក កែវ សាវឿន ចៅសង្កាត់ចាក់អង្រែលើ រួមកងកម្លាំងអធិការនគរបាលខណ្ឌមានជ័យ ធ្វើឡើងកាលពីព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ដោយចុះត្រួតពិនិត្យ នៅតាមទីតាំងស្មុគស្មាញ សំណង់មិនរៀបរយ និងអគារបែកបាក់ ទុកចោលក្នុងដីឡូត៍ ក្នុងព្រៃត្រែងផ្លូវ៦០ម៉ែត្រ ច្រកអតីតឡឥដ្ឋ ដែលក្រុមជនអនាថាទាំងនោះសាងសង់ខ្ទមស្នាក់នៅ ពពាក់ពពូនគ្នា … Read More

ព្រះសង្ឃរងរបួសធ្ងន់ ទំនាស់ពាក្យសម្តី កូនសិស្សលោក

ហេតុអ្វីបានទៅប្រព្រឹត្តិអំពើរបែបនេះ? កំពង់ធំ៖  ការទាស់ពាក្យសម្តី កូនសិស្សលោកម្នាក់ជាមួយព្រះសង្ឃ​ ហើយឈានដល់ទាញកាំបិតកាប់ បណ្តាលឱ្យព្រះសង្ឃរងរបួសធ្ងន់រួចបញ្ជូនទៅពេទ្យ ឯកូនសិស្សព្យាយាមរត់គេចខ្លួន បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២រំលងអធ្រាត្រចូលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ នៅក្នុងវត្តស្ពឺជើង ភូមិម្សាក្រងជើង ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ ផ្អើលសមត្ថកិច្ចស្រាវជ្រាវតាមចាប់ខ្លួនបាននៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣។ ឈ្មោះ មី ម៉ៃ ភេទប្រុស អាយុ២០ឆ្នាំ ជាកូនសិស្សលោក ក្លាយជាជនសង្ស័យ នៅវត្តកើតហេតុខាងលើ មានទីលំនៅភូមិដូនល្អ ឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ។ … Read More

នេះជាទង្វើរមួយដែលខ្លួននៅជាវ័យកំពុងសិក្សា ហើយជាស្ត្រីភេទទៀង បែរជាមកវាយគ្នាបង្ហោះក្នុងបណ្តាញសង្គម។ វាពិតជាបំផ្លាញកិត្តិយសខ្លួនឯង ឪពុកម្តាយ និងសង្គមជាតិខ្លាំងណាស់៕ សូមកុំយកតម្រាប់តាម…!

ខណ្ឌដូនពេញ៖ ករណីបញ្ឆោតស្រ្តីគ្រូទាយម្នាក់ នាំយកទៅសម្លាប់ក្នុងផ្ទះសំណាក់ ចាប់ខ្លួនស្ត្រីដៃដល់ហើយ

ភ្នំពេញ៖  ស្ត្រីដៃដល់ដែលបញ្ឆោតស្រ្តីគ្រូទាយម្នាក់ពីផ្សារសាមគ្គីនាំយកទៅសម្លាប់ក្នុងផ្ទះសំណាក់ ប្លន់យកគ្រឿងអលង្កា នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីថ្ងៃទី២២ ខែកក្តដា ឆ្នាំ២០២៣ នៅក្នុងផ្ទះសំណាក់ហេងពេជ្រ មុខមន្ទីរពេទ្យកាល់ម៉ែត្រ ទីបំផុតសមត្ថកិច្ចចាប់ខ្លួនបានហើយ។ កម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានសហការជាមួយកម្លាំងនគរបាលនៃស្នងការរាជធានីភ្នំពេញ កាលពីថ្ងៃ ទី១៥ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៦:២៥នាទី បានចុះអនុវត្តដីកាបញ្ជាឱ្យចូលខ្លួនលេខ ៤៥៩ ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ចេញដោយឯកឧត្តមច្រឹងខ្មៅ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លើឈ្មោះ នន ខង ភេទស្រី … Read More

ខណ្ឌពោធិ៍សែនជ័យ៖ ហុងដាឌ្រីម ព្រលះ ហុងដាBeat របួសធ្ងន់ស្រាល៣នាក់

ភ្នំពេញ ៖  ម៉ូតូហុងដាBeat កំពុងជិះឆ្លងផ្លូវ ស្របពេលម៉ូតូហុងដាឌ្រីមមួយគ្រឿងជិះឌុបគ្នាល្បឿនលឿនជ្រុលទៅបុកបណ្តាលឱ្យរងរបួសធ្ងន់២នាក់ ម្នាក់បាក់ដៃឆ្វេង ម្នាក់បាក់ជើងស្តាំ ចំណែកម្នាក់ទៀតរងរបួសស្រាល។ ស្ថិតនៅតាមផ្លូវសហព័ន្ធរុស្ស៉ី មុខការ៉ាស់សាំង PTT ចំណុចភូមិតាងួន១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជាកន្លែងកើតហេតុការណ៍ខាងលើ កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ។ តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនពេលកើតហេតុ ភាគីខាងម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JD-2076 ជិះគ្នា២នាក់ ពីកើតទៅលិច … Read More

រដ្ឋបាលរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងកែសម្រួលឯកសណ្ឋានថ្មីមន្រ្តីជាប់កិច្ចសន្យា

រដ្ឋបាលរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបារាជធានីភ្នំពេញ យោងតាមគោលការណ៍ឯកភាពពីឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នឹងធ្វើការកែសម្រួលចំពោះឯកសណ្ឋានថ្មីរបស់មន្រ្តីជាប់កិច្ចសន្យា ហើយនឹងត្រូវអនុវត្តនៅពេលឆាប់ៗខាងមុខនេះ។   ការកែសម្រួលឯកសណ្ឋានមន្រ្តីជាប់កិច្ចសន្យាដែលជាមន្រ្តីជំនួយការសហការការងារជាមួយមន្រ្តីនគរបាលចរាចរណ៍ផ្លូវគោក គឺក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពការងាររបស់មន្រ្តីជាប់កិច្ចសន្យាឱ្យមានការទទួលខុសត្រូវខ្ពស់ក្នុងតួនាទីភាកិច្ចចូលរួមថែរក្សាសណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាព ចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ និងក៏ដើម្បីចៀសវាងកុំឱ្យមហាជនយល់ច្រឡំជាមន្រ្តីនគរបាលចរាចរណ៍។  

លក់នំពុម្ពក៏ជារបរជួយជីវភាពបន្ទាប់ពីធ្វើស្រែ ចំការ

អ្នកភូមិមួយចំនួន ក្រៅពីរបរស្រែចំការ និងលក់ដូរនៅពេលថ្ងៃ ក៏មានអ្នកឆ្លៀតធ្វើការងារផ្សេងដើម្បីរកកម្រៃចិញ្ចឹមជីវិត ដែលជាមុខរបរបន្ទាប់បន្សំមួយអាចរកប្រាក់ចំណូលបន្ថែមជួយទ្រទ្រង់ជីវភាពគ្រួសាររបស់ពួកគាត់។ នៅក្នុងឃុំព្រែកពោធនិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បងស្រី រដ្ឋានឹងប្តី របស់គាត់ឈ្មោះវ៉ាន់ បានប្រកបមុខរបបចាក់នំពុម្ភអស់រយះពេល៨ឆ្នាំមកហើយ។ ដោយសារតម្រូវការច្រើន និងមានឱជារសឈ្ងុយឆ្ងាញ់ធ្វើឲ្យគាត់លក់ដាច់បានច្រើន។ អ្នកស្រីបន្តទៀតថាក្នុងមួយថ្ងៃគាត់ចាក់នំ បានរហូតពី ៤00ទៅ ៥00 នំ ដើម្បីយកទៅបោះ ទៅឲ្យអ្នកលក់បន្តនៅស្រុកភូមិនេះ និងតាមស្រុកភូមិផ្សេងទៀត។ ការធ្វើនំបោះឲ្យអ្នកលក់បន្ត អ្នកស្រីលក់មួយក្នុងតម្លៃ ៤00រៀល ហើយអ្នកទិញហូបធម្មតា គាត់លក់បានមួយ៥00រៀល។ អ្នកស្រីបានលើកឡើងថា ជារៀងរាល់ព្រឹកគាត់ត្រូវក្រោកតាំងពីម៉ោង ៣ … Read More

បើករថយន្តបុកជនរងគ្រោះស្លាប់ សមត្ថកិច្ចចាប់ខ្លួននាយរងការិយាល័យ

ភ្នំពេញ៖ ករណី បើករថយន្តបុកបណ្តាលឲ្យជនរងគ្រោះស្លាប់នៅមុខវត្តឫស្សីស្រស់ ផ្លូវបេតុង ភូមិ កោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង០៤ និង៤២នាទី សមត្ថកិច្ចជំនាញ អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ សហការជាមួយការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះស្រាវជ្រាវបង្រ្កាប។ ជនរងគ្រោះឈ្មោះ ព្រុំ អ៊ាង ភេទ ស្រី អាយុ ៦៤ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ … Read More