នៅជុំវិញផ្ទះ ដាំបន្លែជួយឲ្យប្រជាពលរដ្ឋជៀសពីចំណាកស្រុក

ក្រុមគ្រួសារមួយចំនួនដែលមានជីវភាពខ្សត់ខ្សោយ ធ្លាប់ពឹងអាស្រ័យលើកាប់រានព្រៃឈើ យកដីធ្វើកសិកម្មបែបពនេចរ និងចូលព្រៃបរបាញ់សត្វ បានផ្លាស់មករស់នៅក្នុងសហគមន៍សុវណ្ណាបៃតងខេត្តកោះកុង ដើម្បីផ្លាស់ប្តូរទម្លាប់កាប់បំផ្លាញព្រៃឈើធ្វើស្រែចំការ ងាកមកធ្វើកសិកម្មបែបនិរន្តភាពការពារបម្រែបម្រួលអាកាសធាតុ។ លោក អាត់ ណុច ប្រធានសហគមន៍សុវណ្ណាបៃតងបានឲ្យដឹងថា កាលពីមុនប្រជាជនរស់នៅក្នុងសហគមន៍បានពឹងផ្អែកលើការរុករកធនធានព្រៃឈើដើម្បីចិញ្ចឹមជីវិត។ លោកថាជីវភាពពលរដ្ឋក្នុងសហគមន៍កាលណ្ណោះមិនគួបប្រសើរនោះទេ ព្រោះការរស់នៅតាមជ្រលងភ្នំតំបន់ដាច់ស្រយាល ខ្វះខាតហេដ្ឋារចនាសម្ព័ន្ធ ដូចជាសាលារៀន ផ្លូវថ្នល់ និងសេវាសុខភាព។ ប៉ុន្តែបន្ទាប់ពីសហគមន៍សុវណ្ណាបៃតងបានដំណើរការដោយមានជំនួយឧបត្ថម្ភពីអង្គការសម្ព័ន្ធសត្វព្រៃ Wild Alliance បានផ្លាស់ប្រែជីវភាពកសិករដោយឱ្យកសិករបានទទួលលំនៅដ្ឋាននិងបានទទួលវគ្គបណ្តុះបណ្តាលនានាទាក់ទងកសិកម្ម។ លោកបន្ថែមថា ប្រការនេះធ្វើឱ្យប្រជាពលរដ្ឋមានដីកម្មសិទ្ធិច្បាស់លាស់ ហើយបោះបង់ទម្លាប់ចូលព្រៃកាប់ឈើនិងបរបាញ់សត្វព្រៃដែលរបរនេះប្រឈមបញ្ហាផ្លូវច្បាប់។ បើនិយាយពីការធ្វើកសិករបែបពនេចររបស់ប្រជាសហគមន៍លោកអះអាងថា ពលរដ្ឋមួយគ្រួសារបានកាប់ព្រៃឈើមួយឆ្នាំប្រហែល ១ ហិកតា ទៅ … Read More

មិនអនុញ្ញាតឲ្យចូលលេងល្បែងក្នុងកាស៊ីណូ កម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ ពលរដ្ឋទូទៅ…

ភ្នំពេញ៖ មិនត្រូវបានអនុញ្ញាត និងហាមដាច់ខាត មិនឲ្យចូលលេងល្បែងស៊ីសង នៅក្នុងកាស៊ីណូ ឬគ្រឹះស្ថានល្បែងពាណិជ្ជកម្ម បុគ្គលមានវិបត្តិស្មារតី អសមត្ថភាពហិរញ្ញវត្ថុ ស្ថិតក្រោមឥទ្ធិពលគ្រឿងស្រវឹង ឬថ្នាំញៀន បុគ្គលយកមកជាមួយអាវុធគ្រប់ប្រភេទ បុគ្គលមានអាយុក្រោម១៨ឆ្នាំ ប្រជាពលរដ្ឋខ្មែរទូទៅ រួមទាំងកងកម្លាំងប្រដាប់អាវុធ អ្នករាជការសាធារណៈ ។ នេះបើតាមរយៈសេចក្ដីណែនាំស្ដីពី ការរឹតត្បិតពីការលេងល្បែង ក្នុងកាស៊ីណូនៅកម្ពុជា កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ ។ នៅក្នុងកាស៊ីណូឬគ្រឹះស្ថានល្បែងពាណិជ្ជកម្ម ត្រូវហាមឃាត់ដាច់ខាតចំពោះបុគ្គល៖ ក-បុគ្គលដែលត្រូវបានចាត់ទុកថាមានវិបត្តិស្មារតី អសមត្ថភាពហិរញ្ញវត្ថុ ឬប្រកាសក្ស័យធន ដោយតុលាការ។ … Read More

បន្ទាប់ពីអាជ្ញាធរចុះបង្ក្រាប បទល្មើសនេសាទនៅឃុំត្រើយស្លា កូនត្រីចម្រុះជាង៧៥០គីឡូត្រូវប្រលែងចូលបឹងវិញ

កណ្តាល៖  លោក  ប៉ាវ  ប៉េង  មេឃុំត្រើយស្លា  ស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃទី០៤  ខែតុលា  ឆ្នាំ២០២៣   ដោយទទួលបានប្រសាសន៍ដឹកនាំរបស់លោក  ជឺ  គីមហៃ  អភិបាល នៃគណៈអភិបាលស្រុកស្អាង បានដឹកនាំ ជំទប់ទី១  ជំទប់ទី២  ក្រុមប្រឹក្សាឃុំ  កម្លាំងនគរបាលរដ្ឋបាលឃុំ ត្រើយស្លា មេភូមិ  ប្រជាការពារ  ប្រជាពលរដ្ឋ   សហការ  ជាមួយកម្លាំងជំនាញជលផលស្រុកស្អាង  ដឹកនាំដោយលោក  ស៊ុន  ផល្លី  … Read More

ស្លាប់ជាមួយមន្ទិលសង្ស័យពីក្រុមគ្រួសារ បុគ្គលិកធនាគារម្នាក់

ភ្នំពេញ៖ ស្នាក់នៅផ្ទះជួលលេខB56 បន្ទប់ជាន់ទី២ ក្នុងភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ  លោក អ៊ីម វណ្ឌា ជាបុគ្គលិកធនាគារABA បើតាមរាយការណ៍ កំណត់ហេតុ របស់សមត្ថកិច្ច ថា បានស្លាប់ដោយចងធ្វើអត្តឃាតនៅក្នុងបន្ទប់ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ ក៏ប៉ុន្តែអ្វីដែលក្រុមគ្រួសារកើតទុក្ខមិនសុខចិត្ត ស្ថិតក្នុងភាពមន្ទិលសង្ស័យ ត្រង់ថាលើខ្លួនប្រាណសព មានស្លាកស្នាម និងបែកប្លោកនោម ហើយក្រុមគ្រួសារក៏បានប្តឹងជំទាស់ផងដែរ និងទទូចស្នើសុំឱ្យសមត្ថកិច្ចធ្វើការស៊ើបអង្កេត ស្រាវជ្រាវបន្ត ជួយរកយុត្តិធម៌ដល់ក្រុមគ្រួសារនៃសព តែសពជនរងគ្រោះ … Read More

ស្ត្រីខ្មែរ ៧នាក់រៀបចំដោយមេខ្យល់ ប្តីប្រពន្ធ២នាក់នាំខុសច្បាប់ទៅធ្វើការនៅប្រទេសឡាវ ឥឡូវសមត្ថកិច្ចចាប់បញ្ជូនទៅតុលាការ

ភ្នំពេញ៖ ប្តីប្រពន្ធពីរនាក់ជាមេខ្យល់រៀបចំនាំនារីខ្មែរ៧ នាក់ ឲ្យទៅបម្រើការងារដោយខុសច្បាប់នៅប្រទេស ឡាវ ត្រូវបានកម្លាំងសមត្តកិច្ចជំនាញ នៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក្រសួងមហាផ្ទៃបញ្ជូនទៅសាលាដំបូងរាជធានភ្នំពេញ  ពាក់ពន្ធករណីលក់ដូរមនុស្សឆ្លងដែន ដោយមិនស្របច្បាប់ កាលពីព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣។ បុរសជាប្តីឈ្មោះ ហង្ស វិចេន ហៅ ចេម អាយុ២១ ឆ្នាំ និងប្រពន្ធឈ្មោះ ឌុច ទូច ភេទស្រីអាយុ៣០ ឆ្នាំ ជាជនសង្ស័យ។ មន្ត្រីនគរបាលបានប្រាប់ឲ្យដឹងថា ពីរនាក់ប្តីប្រពន្ធខាងលើនេះ ជាមេខ្យល់អ្នករៀបចំនាំយកមនុស្សចេញទៅ … Read More

ថ្លៃបន្តិចពិតមែនតែផ្កាអំបិលកំពតសម្បូរដោយសារធាតុចិញ្ចឹមល្អៗសម្រាប់មនុស្ស

កំពត៖  ផ្កាអំបិលមានគុណភាព និងសារៈប្រយោជន៍ល្អជាងអំបិលគ្រួសធម្មជាតិ នៅត្រង់ថា ផ្កាអំបិលមានសារធាតុខនិជនឹងរ៉ែសំខាន់ៗ ជាពិសេសរ៉ែ ដែលសារពាង្គកាយមនុស្សត្រូវការនេះបើតាមអ្នកជំនាញបានប្រាប់ឱ្យដឹង។ ប្រធានសិប្បកម្មផលិត និងវេចខ្ចប់ផ្កាអំបិល និងអំបិលអនាម័យថូង អិនធ័រប្រាយស៍ លោក ប៊ុន ណារិន នៅស្រុកទឹកឈូ ខេត្តកំពត បានឱ្យដឹងថា ជាទូទៅផ្កាអំបិលចាប់ផ្ដើម កកើតចន្លោះពីម៉ោង១០ ព្រឹករហូតដល់ ៣រសៀល ។  ហើយការប្រមូលផលវិញគេត្រូវប្រមូលផ្កាអំបិល ដែលលេចផុសចេញពីផ្ទៃទឹកបន្តិចដោយប្រមូលថ្នមៗបំផុតជាមួយការប្រើស្បៃ ឬប្រើដៃ កន្ទ្រងសម្រាប់ត្រងប្រមូល។ លោកបន្តថា ពេលវេលាដែលប្រមូលផ្កាអំបិលល្អៗបាន គឺនៅចន្លោះម៉ោង ២ … Read More

អតីតបងថ្លៃ ប្តឹងស្តី្រម្នាក់រឿងចេញសែកស្អុយជាង៣ម៉ឺនដុល្លារ

ភ្នំពេញ៖  ធ្វើការឃាត់ខ្លួនស្ត្រីម្នាក់ បន្ទាប់ពីអតីតបងថ្លៃប្តឹងរឿងចេញសែកស្អុយចំនួន៣៥០០០ដុល្លារ ដែលប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ  កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ដោយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ រាជធានីភ្នំពេញ ។ ឈ្មោះ ជឿន សុធី ភេទស្រី អាយុ៤១ ជាជនត្រូវចោទមានមុខរបរ ពាណិជ្ជករ មានទីលំនៅផ្ទះលេខ១៥៤E1 ផ្លូវ លេខ១៩ ភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចបុរីប៉េងហួត បឹងស្នោ សង្កាត់និរោធ … Read More

ចាយសែកស្អុយ៖ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនស្ត្រីពាណិជ្ជករម្នាក់

ភ្នំពេញ ៖  កាលពីរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងសមត្តកិច្ចនគរបាលការិយាល័យបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំងធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនស្ត្រីជាពាណិជ្ជករម្នាក់ នៅចំណុចលើផ្លូវបេតុង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយជាប់ពាក់ពន្ធករណីប្រើប្រាស់មូលប្បទានប័ត្រគ្មានសាច់ប្រាក់ (ចាយសែកស្អុយ)។ ជនសង្ស័យឈ្មោះ កែវ ចាន់ថា ភេទស្រី អាយុ៣៤ ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិទេសសន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគីរី ។ ការឃាត់ខ្លួននេះធ្វើឡើងតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក កែវ ភក្តី … Read More

ស្រុកពញ្ញាឮ ខេត្តកណ្ដាល៖ នាយខណ្ឌរដ្ឋបាលជលផលកណ្តាលបន្ដចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់

កណ្តាល ÷ នាយខណ្ឌរដ្ឋបាលជលផលកណ្តាល លោក ហេង សុភារិទ្ធិ បានដឹកនាំកម្លាំងជំនាញ ព្រមទាំងសហការជាមួយកំលាំងគណ:បញ្ជាការឯកភាពស្រុកពញាឮដឹកនាំដោយ លោក ថន សុវណ្ណា អភិបាល នៃគណ:អភិបាលស្រុកពញាឮ បានចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់ត្រង់ចំនុច ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល ដោយកំលាំងចំរុះបានរុះរើសារយកបទល្មើសនេសាទ១ករណី ក្នុងនាះមាន លូស្បៃមុងចំនួន១៥០មាត់ របាំងស្បៃមុង១០១៦៨ម៉ែត្រ បង្គាល ចំនួ៧២០ដើម ដើម្បីដុតបំផ្លាញឧបករណ៍នេសាទខុសច្បាប់ទាំងនោះនៅនឹងកន្លែងកើតហេតុ និងលែងកូនត្រីចំនួន១៥០គីឡូក្រាមចូលក្នុងបឹងធម្មជាតិវិញ កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣នេះ។ នាយខណ្ឌរដ្ឋបាលជលផលកណ្តាល លោក … Read More