ACU ឲ្យស្មៀននឹងចៅសង្កាត់ចោមចៅ១ បំភ្លឺពីការពាក់ព័ន្ធករណីទារប្រាក់ពីប្រជាពលរដ្ឋ ស្នើសុំចុះហត្ថលេខានឹងបោះត្រា មិនបើកប្រាក់លើកទឹកចិត្តសម្រាប់មន្ត្រីជាង ២០០លានរៀល
ភ្នំពេញ៖ នាពេលថ្មីៗនេះ អង្គភាពប្រឆាំងអំពើពុករលួយ បានចេញលិខិតមួយ ជូនលោកសូរ ភ័ក្រលំព័ង្ស ស្មៀនសង្កាត់ចោមចៅ១ និងលោកចៅសង្កាត់ចោមចៅ១ ដើម្បីសូមការបំភ្លឺពាក់ព័ន្ធករណីទារប្រាក់ថ្លៃសេវាលើគ្រប់ឯកសារដែលប្រជាពលរដ្ឋស្នើសុំចុះហត្ថលេខា និងបោះត្រា និងករណីមិនបានបើកប្រាក់លើកទឹកចិត្តសម្រាប់មន្ត្រីជាង ២០០លានរៀល។ យោងតាមពាក្យបណ្ដឹងដែលអង្គភាពប្រឆាំងអំពើពុករលួយ ទទួលបាននៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ ២០២៣ និងស្មារតីអង្គប្រជុំពិនិត្យពាក្យប្ដឹងថ្ងៃទី ៧ខែកញ្ញាឆ្នាំ ២០២៣។ សេចក្តីមានចែងក្នុងកម្មវត្ថុ និងយោងខាងលើ អង្គភាពប្រឆាំងអំពើពុករលួយសូមជម្រាបលោកថា អង្គភាពបានទទួលនិងពិនិត្យ លើពាក្យប្ដឹងដែលបានលើកឡើងថា លោកនឹងលោក គង់ វង ចៅសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ … Read More