ថ្លៃបន្តិចពិតមែនតែផ្កាអំបិលកំពតសម្បូរដោយសារធាតុចិញ្ចឹមល្អៗសម្រាប់មនុស្ស

កំពត៖  ផ្កាអំបិលមានគុណភាព និងសារៈប្រយោជន៍ល្អជាងអំបិលគ្រួសធម្មជាតិ នៅត្រង់ថា ផ្កាអំបិលមានសារធាតុខនិជនឹងរ៉ែសំខាន់ៗ ជាពិសេសរ៉ែ ដែលសារពាង្គកាយមនុស្សត្រូវការនេះបើតាមអ្នកជំនាញបានប្រាប់ឱ្យដឹង។ ប្រធានសិប្បកម្មផលិត និងវេចខ្ចប់ផ្កាអំបិល និងអំបិលអនាម័យថូង អិនធ័រប្រាយស៍ លោក ប៊ុន ណារិន នៅស្រុកទឹកឈូ ខេត្តកំពត បានឱ្យដឹងថា ជាទូទៅផ្កាអំបិលចាប់ផ្ដើម កកើតចន្លោះពីម៉ោង១០ ព្រឹករហូតដល់ ៣រសៀល ។  ហើយការប្រមូលផលវិញគេត្រូវប្រមូលផ្កាអំបិល ដែលលេចផុសចេញពីផ្ទៃទឹកបន្តិចដោយប្រមូលថ្នមៗបំផុតជាមួយការប្រើស្បៃ ឬប្រើដៃ កន្ទ្រងសម្រាប់ត្រងប្រមូល។ លោកបន្តថា ពេលវេលាដែលប្រមូលផ្កាអំបិលល្អៗបាន គឺនៅចន្លោះម៉ោង ២ … Read More

អតីតបងថ្លៃ ប្តឹងស្តី្រម្នាក់រឿងចេញសែកស្អុយជាង៣ម៉ឺនដុល្លារ

ភ្នំពេញ៖  ធ្វើការឃាត់ខ្លួនស្ត្រីម្នាក់ បន្ទាប់ពីអតីតបងថ្លៃប្តឹងរឿងចេញសែកស្អុយចំនួន៣៥០០០ដុល្លារ ដែលប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ  កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ដោយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ រាជធានីភ្នំពេញ ។ ឈ្មោះ ជឿន សុធី ភេទស្រី អាយុ៤១ ជាជនត្រូវចោទមានមុខរបរ ពាណិជ្ជករ មានទីលំនៅផ្ទះលេខ១៥៤E1 ផ្លូវ លេខ១៩ ភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចបុរីប៉េងហួត បឹងស្នោ សង្កាត់និរោធ … Read More

ចាយសែកស្អុយ៖ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនស្ត្រីពាណិជ្ជករម្នាក់

ភ្នំពេញ ៖  កាលពីរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងសមត្តកិច្ចនគរបាលការិយាល័យបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំងធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនស្ត្រីជាពាណិជ្ជករម្នាក់ នៅចំណុចលើផ្លូវបេតុង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយជាប់ពាក់ពន្ធករណីប្រើប្រាស់មូលប្បទានប័ត្រគ្មានសាច់ប្រាក់ (ចាយសែកស្អុយ)។ ជនសង្ស័យឈ្មោះ កែវ ចាន់ថា ភេទស្រី អាយុ៣៤ ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិទេសសន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគីរី ។ ការឃាត់ខ្លួននេះធ្វើឡើងតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក កែវ ភក្តី … Read More

ស្រុកពញ្ញាឮ ខេត្តកណ្ដាល៖ នាយខណ្ឌរដ្ឋបាលជលផលកណ្តាលបន្ដចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់

កណ្តាល ÷ នាយខណ្ឌរដ្ឋបាលជលផលកណ្តាល លោក ហេង សុភារិទ្ធិ បានដឹកនាំកម្លាំងជំនាញ ព្រមទាំងសហការជាមួយកំលាំងគណ:បញ្ជាការឯកភាពស្រុកពញាឮដឹកនាំដោយ លោក ថន សុវណ្ណា អភិបាល នៃគណ:អភិបាលស្រុកពញាឮ បានចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់ត្រង់ចំនុច ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល ដោយកំលាំងចំរុះបានរុះរើសារយកបទល្មើសនេសាទ១ករណី ក្នុងនាះមាន លូស្បៃមុងចំនួន១៥០មាត់ របាំងស្បៃមុង១០១៦៨ម៉ែត្រ បង្គាល ចំនួ៧២០ដើម ដើម្បីដុតបំផ្លាញឧបករណ៍នេសាទខុសច្បាប់ទាំងនោះនៅនឹងកន្លែងកើតហេតុ និងលែងកូនត្រីចំនួន១៥០គីឡូក្រាមចូលក្នុងបឹងធម្មជាតិវិញ កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣នេះ។ នាយខណ្ឌរដ្ឋបាលជលផលកណ្តាល លោក … Read More

ម​ន្ទីរពេទ្យ​គន្ធបុ​ប្ផា​ កុមារជាង ៩ ម៉ឺននាក់​ក្នុងខែកញ្ញា បាន​ពិនិត្យ​ព្យា​បាល

​ភ្នំពេញៈ​​  ម​ន្ទីរពេទ្យ​គន្ធបុ​ប្ផា​ បាន​ពិនិត្យ​ព្យា​បាល​កុមារ​ឈឺ​ចំនួ​ន ៩៣​ ៩៥៤​នាក់​ ក្នុង​ខែ​កញ្ញា​នេះ ​ឃើញថាចំនួន​នេះ​ មាន​ការ​កើន​ឡើង​ ៨​ ១៤៨​ នាក់​ បើ​ធៀប​នឹង​ខែសី​ហា ​ដែល​មាន​ចំនួន​ ៨៥ ​៨០៦​នាក់​ ។  នេះ​បើតាម​របាយ​ការណ៍​ស្តីពី​តួលេខ​ពិត​ក្នុង​ខែ​កញ្ញា​ ឆ្នាំ​២០២៣​។ ក្នុង​ខែកញ្ញា ​ឆ្នាំ​២០២៣​នេះ ​មាន​កុមា​ឈឺ ​ចំនួន​ ៩៣ ​៩៥៤​ នាក់ ​ត្រូវបាន​ពិនិត្យ​ព្យាបា​ល ​នៅក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ ដែល​ចំនួន​នេះ​ មានការ​កើន​ឡើង ៨ … Read More

នារដូវបុណ្យភ្ជុំបិណ្ឌ តាមទំនៀមខ្មែរយើងមាននំមួយចំនួន កូនខ្មែរជុំគ្នាធ្វើ តោះ ! មកដឹងពីប្រវត្តិនំខ្មែរទាំង ៥ ប្រភេទ

ប្រជាជនកម្ពុជាទូទាំងប្រទេសបានជ្រោតជ្រាបមកហើយថា ពិធីបុណ្យភ្ជុំបិណ្ឌ ក្រៅជាពិធីបែបសាសនា ទំនុកបម្រុងស្បៀងចង្ហាន់ដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាហើយនោះ ពិធិបុណ្យនេះ ក៏បង្ហាញពីគោលបំណងនៃការសាមគ្គីភាពជាតិមហាគ្រួសារខ្មែរផងដែរ។ ប្រជាពលរដ្ឋខ្មែរនៅតាមភូមិស្រុក រមែងមកជួបជុំគ្នា នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ ដើម្បីវេចនំជុំគ្នា។ ហើយក្នុងថ្ងៃនេះយើងខ្ញុំ សូមលើកយកនូវនំខ្មែរទាំង ៥ ប្រភេទដែលកូនខ្មែរគ្រប់រូបនិយមធ្វើជុំគ្នានារដូវបុណ្យភ្ជុំបិណ្ឌ៖ ១-នំអន្សម នំអន្សម គឺជានំប្រពៃណី របស់ជនជាតិខ្មែរ ដែលមានប្រវត្តិយូរលង់ណាស់មកហើយ ហើយនំប្រភេទនេះ ទំនងអាចនិងមានប្រវត្តិ កើតមានក្នុងរាជព្រះបាទ ជ័យវរ្ម័នទី២ ដែលមានជំនឿគោរពទៅលើ ព្រះឥសូរ ឬ ព្រះសិវៈ ដែលតំណាងឱ្យ សសរភ្លើងឥស្វរៈ … Read More

ដំណឹងបាត់កូនស្រី! ឈ្មោះ កែម រ៉ូហ្សា អាយុ១៣ឆ្នាំ ឪពុកម្ដាយប្រកាសរក បន្ទាប់ពីបាត់ខ្លួនកាលពីថ្ងៃ៣០ កញ្ញា

ភ្នំពេញ ៖ តាមរយៈផេកហ្វេសប៊ុកផ្លូវការ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឪពុកម្ដាយបានប្រកាសស្វែងរកកូនស្រីឈ្មោះ កែម រ៉ូហ្សា អាយុ១៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ១៥៥ ផ្លូវ១០១ ក្រុម៣១ ភូមិ៥ សង្តាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលបានបាត់ខ្លួនកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១២និង៣០នាទី។ ជាមួយគ្នានោះដែរ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ ប្រសិនបានឃើញក្មេងស្រីដូចមានភិនភាគក្នុងរូបនេះ ទាក់ទងមកលេខទូរស័ព្ទ 016 914 452 / 087 366 … Read More

រថយន្ត៣គ្រឿងនិងម៉ូតូ១គ្រឿងបុកគ្នា ក្រឡាប់រថយន្ត២គ្រឿង ស្លា.ប់ស្ត្រី២នាក់

កោះកុង ៖ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តចំនួន៣គ្រឿង និងម៉ូតូ១គ្រឿងបើកបុកគ្នា ក្រឡាប់រថយន្ត២គ្រឿង ស្ត្រី២នាក់បានស្លាប់ កាលពីវេលាម៉ោង៩និង៥០នាទីព្រឹក កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ នៅតាមផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៥០-១៥១ ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង ។ ស្ត្រីជាជនរងគ្រោះទាំង២នាក់ស្លាប់ក្នុងហេតុការណ៍ខាងលើ ទី១ ឈ្មោះ ឈិន សឿន ភេទស្រី អាយុ២៤ឆ្នាំ ជាភាគីអ្នកបើកម៉ូតូ ,ទី២ ឈ្មោះ សូ … Read More

របាំងស្បៃមុង៥៥១០ម៉ែត្រ ជាមួយលូស្បៃមុងចំនួន២១មាត់ត្រូវបាន បង្ក្រាបនឹងដុតបំផ្លាញចោល

កណ្ដាល៖ ការចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ កម្លាំងចំរុះ រកឃើញ១ករណីរុះរើលូស្បៃមុងចំនួន២១មាត់ របាំងស្បៃមុង៥៥១០ម៉ែត្រ បង្គាលចំនួ៥២៥ដើម យកទៅដុតបំផ្លាញនៅនឹងកន្លែងកើតហេតុ។ លោក ហេង សុភារិទ្ធី នាយខណ្ឌរដ្ឋបាលជលផលកណ្តាល បានដឹកនាំប្រតិបត្តិការនេះ សហការ​ជាមួយលោក ថោ ឡូ នាយអធិការដ្ឋានរដ្ឋបាលជលផលចតុមុខ ដឹកនាំកងកំលាំង​គណៈបញ្ជាការ​ឯកភាពស្រុកពញាឮ  ​ចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់   ត្រង់ចំណុច  ភូមិតាមែ ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល ។ លោកនាយខណ្ឌរដ្ឋបាលជលផលកណ្តាល ក្នុងប្រតិបត្តិការនោះ បានស្នើដល់​អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ​ពិសេសបងប្អូនប្រជាពលរដ្ឋ សូមធ្វើការសហការ​ជាមួយខណ្ឌរដ្ឋបាល​ជលផលកណ្ដាល ​ដោយរាយការណ៍ … Read More