ស្ត្រីខ្មែរ ៧នាក់រៀបចំដោយមេខ្យល់ ប្តីប្រពន្ធ២នាក់នាំខុសច្បាប់ទៅធ្វើការនៅប្រទេសឡាវ ឥឡូវសមត្ថកិច្ចចាប់បញ្ជូនទៅតុលាការ

ភ្នំពេញ៖ ប្តីប្រពន្ធពីរនាក់ជាមេខ្យល់រៀបចំនាំនារីខ្មែរ៧ នាក់ ឲ្យទៅបម្រើការងារដោយខុសច្បាប់នៅប្រទេស ឡាវ ត្រូវបានកម្លាំងសមត្តកិច្ចជំនាញ នៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក្រសួងមហាផ្ទៃបញ្ជូនទៅសាលាដំបូងរាជធានភ្នំពេញ  ពាក់ពន្ធករណីលក់ដូរមនុស្សឆ្លងដែន ដោយមិនស្របច្បាប់ កាលពីព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣។ បុរសជាប្តីឈ្មោះ ហង្ស វិចេន ហៅ ចេម អាយុ២១ ឆ្នាំ និងប្រពន្ធឈ្មោះ ឌុច ទូច ភេទស្រីអាយុ៣០ ឆ្នាំ ជាជនសង្ស័យ។ មន្ត្រីនគរបាលបានប្រាប់ឲ្យដឹងថា ពីរនាក់ប្តីប្រពន្ធខាងលើនេះ ជាមេខ្យល់អ្នករៀបចំនាំយកមនុស្សចេញទៅ … Read More

ថ្លៃបន្តិចពិតមែនតែផ្កាអំបិលកំពតសម្បូរដោយសារធាតុចិញ្ចឹមល្អៗសម្រាប់មនុស្ស

កំពត៖  ផ្កាអំបិលមានគុណភាព និងសារៈប្រយោជន៍ល្អជាងអំបិលគ្រួសធម្មជាតិ នៅត្រង់ថា ផ្កាអំបិលមានសារធាតុខនិជនឹងរ៉ែសំខាន់ៗ ជាពិសេសរ៉ែ ដែលសារពាង្គកាយមនុស្សត្រូវការនេះបើតាមអ្នកជំនាញបានប្រាប់ឱ្យដឹង។ ប្រធានសិប្បកម្មផលិត និងវេចខ្ចប់ផ្កាអំបិល និងអំបិលអនាម័យថូង អិនធ័រប្រាយស៍ លោក ប៊ុន ណារិន នៅស្រុកទឹកឈូ ខេត្តកំពត បានឱ្យដឹងថា ជាទូទៅផ្កាអំបិលចាប់ផ្ដើម កកើតចន្លោះពីម៉ោង១០ ព្រឹករហូតដល់ ៣រសៀល ។  ហើយការប្រមូលផលវិញគេត្រូវប្រមូលផ្កាអំបិល ដែលលេចផុសចេញពីផ្ទៃទឹកបន្តិចដោយប្រមូលថ្នមៗបំផុតជាមួយការប្រើស្បៃ ឬប្រើដៃ កន្ទ្រងសម្រាប់ត្រងប្រមូល។ លោកបន្តថា ពេលវេលាដែលប្រមូលផ្កាអំបិលល្អៗបាន គឺនៅចន្លោះម៉ោង ២ … Read More

អតីតបងថ្លៃ ប្តឹងស្តី្រម្នាក់រឿងចេញសែកស្អុយជាង៣ម៉ឺនដុល្លារ

ភ្នំពេញ៖  ធ្វើការឃាត់ខ្លួនស្ត្រីម្នាក់ បន្ទាប់ពីអតីតបងថ្លៃប្តឹងរឿងចេញសែកស្អុយចំនួន៣៥០០០ដុល្លារ ដែលប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ  កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ដោយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ រាជធានីភ្នំពេញ ។ ឈ្មោះ ជឿន សុធី ភេទស្រី អាយុ៤១ ជាជនត្រូវចោទមានមុខរបរ ពាណិជ្ជករ មានទីលំនៅផ្ទះលេខ១៥៤E1 ផ្លូវ លេខ១៩ ភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចបុរីប៉េងហួត បឹងស្នោ សង្កាត់និរោធ … Read More

ចាយសែកស្អុយ៖ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនស្ត្រីពាណិជ្ជករម្នាក់

ភ្នំពេញ ៖  កាលពីរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងសមត្តកិច្ចនគរបាលការិយាល័យបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំងធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនស្ត្រីជាពាណិជ្ជករម្នាក់ នៅចំណុចលើផ្លូវបេតុង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយជាប់ពាក់ពន្ធករណីប្រើប្រាស់មូលប្បទានប័ត្រគ្មានសាច់ប្រាក់ (ចាយសែកស្អុយ)។ ជនសង្ស័យឈ្មោះ កែវ ចាន់ថា ភេទស្រី អាយុ៣៤ ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិទេសសន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគីរី ។ ការឃាត់ខ្លួននេះធ្វើឡើងតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក កែវ ភក្តី … Read More

ស្រុកពញ្ញាឮ ខេត្តកណ្ដាល៖ នាយខណ្ឌរដ្ឋបាលជលផលកណ្តាលបន្ដចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់

កណ្តាល ÷ នាយខណ្ឌរដ្ឋបាលជលផលកណ្តាល លោក ហេង សុភារិទ្ធិ បានដឹកនាំកម្លាំងជំនាញ ព្រមទាំងសហការជាមួយកំលាំងគណ:បញ្ជាការឯកភាពស្រុកពញាឮដឹកនាំដោយ លោក ថន សុវណ្ណា អភិបាល នៃគណ:អភិបាលស្រុកពញាឮ បានចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់ត្រង់ចំនុច ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល ដោយកំលាំងចំរុះបានរុះរើសារយកបទល្មើសនេសាទ១ករណី ក្នុងនាះមាន លូស្បៃមុងចំនួន១៥០មាត់ របាំងស្បៃមុង១០១៦៨ម៉ែត្រ បង្គាល ចំនួ៧២០ដើម ដើម្បីដុតបំផ្លាញឧបករណ៍នេសាទខុសច្បាប់ទាំងនោះនៅនឹងកន្លែងកើតហេតុ និងលែងកូនត្រីចំនួន១៥០គីឡូក្រាមចូលក្នុងបឹងធម្មជាតិវិញ កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣នេះ។ នាយខណ្ឌរដ្ឋបាលជលផលកណ្តាល លោក … Read More

ម​ន្ទីរពេទ្យ​គន្ធបុ​ប្ផា​ កុមារជាង ៩ ម៉ឺននាក់​ក្នុងខែកញ្ញា បាន​ពិនិត្យ​ព្យា​បាល

​ភ្នំពេញៈ​​  ម​ន្ទីរពេទ្យ​គន្ធបុ​ប្ផា​ បាន​ពិនិត្យ​ព្យា​បាល​កុមារ​ឈឺ​ចំនួ​ន ៩៣​ ៩៥៤​នាក់​ ក្នុង​ខែ​កញ្ញា​នេះ ​ឃើញថាចំនួន​នេះ​ មាន​ការ​កើន​ឡើង​ ៨​ ១៤៨​ នាក់​ បើ​ធៀប​នឹង​ខែសី​ហា ​ដែល​មាន​ចំនួន​ ៨៥ ​៨០៦​នាក់​ ។  នេះ​បើតាម​របាយ​ការណ៍​ស្តីពី​តួលេខ​ពិត​ក្នុង​ខែ​កញ្ញា​ ឆ្នាំ​២០២៣​។ ក្នុង​ខែកញ្ញា ​ឆ្នាំ​២០២៣​នេះ ​មាន​កុមា​ឈឺ ​ចំនួន​ ៩៣ ​៩៥៤​ នាក់ ​ត្រូវបាន​ពិនិត្យ​ព្យាបា​ល ​នៅក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ ដែល​ចំនួន​នេះ​ មានការ​កើន​ឡើង ៨ … Read More

នារដូវបុណ្យភ្ជុំបិណ្ឌ តាមទំនៀមខ្មែរយើងមាននំមួយចំនួន កូនខ្មែរជុំគ្នាធ្វើ តោះ ! មកដឹងពីប្រវត្តិនំខ្មែរទាំង ៥ ប្រភេទ

ប្រជាជនកម្ពុជាទូទាំងប្រទេសបានជ្រោតជ្រាបមកហើយថា ពិធីបុណ្យភ្ជុំបិណ្ឌ ក្រៅជាពិធីបែបសាសនា ទំនុកបម្រុងស្បៀងចង្ហាន់ដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាហើយនោះ ពិធិបុណ្យនេះ ក៏បង្ហាញពីគោលបំណងនៃការសាមគ្គីភាពជាតិមហាគ្រួសារខ្មែរផងដែរ។ ប្រជាពលរដ្ឋខ្មែរនៅតាមភូមិស្រុក រមែងមកជួបជុំគ្នា នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ ដើម្បីវេចនំជុំគ្នា។ ហើយក្នុងថ្ងៃនេះយើងខ្ញុំ សូមលើកយកនូវនំខ្មែរទាំង ៥ ប្រភេទដែលកូនខ្មែរគ្រប់រូបនិយមធ្វើជុំគ្នានារដូវបុណ្យភ្ជុំបិណ្ឌ៖ ១-នំអន្សម នំអន្សម គឺជានំប្រពៃណី របស់ជនជាតិខ្មែរ ដែលមានប្រវត្តិយូរលង់ណាស់មកហើយ ហើយនំប្រភេទនេះ ទំនងអាចនិងមានប្រវត្តិ កើតមានក្នុងរាជព្រះបាទ ជ័យវរ្ម័នទី២ ដែលមានជំនឿគោរពទៅលើ ព្រះឥសូរ ឬ ព្រះសិវៈ ដែលតំណាងឱ្យ សសរភ្លើងឥស្វរៈ … Read More

ដំណឹងបាត់កូនស្រី! ឈ្មោះ កែម រ៉ូហ្សា អាយុ១៣ឆ្នាំ ឪពុកម្ដាយប្រកាសរក បន្ទាប់ពីបាត់ខ្លួនកាលពីថ្ងៃ៣០ កញ្ញា

ភ្នំពេញ ៖ តាមរយៈផេកហ្វេសប៊ុកផ្លូវការ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឪពុកម្ដាយបានប្រកាសស្វែងរកកូនស្រីឈ្មោះ កែម រ៉ូហ្សា អាយុ១៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ១៥៥ ផ្លូវ១០១ ក្រុម៣១ ភូមិ៥ សង្តាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលបានបាត់ខ្លួនកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១២និង៣០នាទី។ ជាមួយគ្នានោះដែរ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ ប្រសិនបានឃើញក្មេងស្រីដូចមានភិនភាគក្នុងរូបនេះ ទាក់ទងមកលេខទូរស័ព្ទ 016 914 452 / 087 366 … Read More

រថយន្ត៣គ្រឿងនិងម៉ូតូ១គ្រឿងបុកគ្នា ក្រឡាប់រថយន្ត២គ្រឿង ស្លា.ប់ស្ត្រី២នាក់

កោះកុង ៖ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តចំនួន៣គ្រឿង និងម៉ូតូ១គ្រឿងបើកបុកគ្នា ក្រឡាប់រថយន្ត២គ្រឿង ស្ត្រី២នាក់បានស្លាប់ កាលពីវេលាម៉ោង៩និង៥០នាទីព្រឹក កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ នៅតាមផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៥០-១៥១ ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង ។ ស្ត្រីជាជនរងគ្រោះទាំង២នាក់ស្លាប់ក្នុងហេតុការណ៍ខាងលើ ទី១ ឈ្មោះ ឈិន សឿន ភេទស្រី អាយុ២៤ឆ្នាំ ជាភាគីអ្នកបើកម៉ូតូ ,ទី២ ឈ្មោះ សូ … Read More