ស្ត្រីខ្មែរ ៧នាក់រៀបចំដោយមេខ្យល់ ប្តីប្រពន្ធ២នាក់នាំខុសច្បាប់ទៅធ្វើការនៅប្រទេសឡាវ ឥឡូវសមត្ថកិច្ចចាប់បញ្ជូនទៅតុលាការ
ភ្នំពេញ៖ ប្តីប្រពន្ធពីរនាក់ជាមេខ្យល់រៀបចំនាំនារីខ្មែរ៧ នាក់ ឲ្យទៅបម្រើការងារដោយខុសច្បាប់នៅប្រទេស ឡាវ ត្រូវបានកម្លាំងសមត្តកិច្ចជំនាញ នៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក្រសួងមហាផ្ទៃបញ្ជូនទៅសាលាដំបូងរាជធានភ្នំពេញ ពាក់ពន្ធករណីលក់ដូរមនុស្សឆ្លងដែន ដោយមិនស្របច្បាប់ កាលពីព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣។ បុរសជាប្តីឈ្មោះ ហង្ស វិចេន ហៅ ចេម អាយុ២១ ឆ្នាំ និងប្រពន្ធឈ្មោះ ឌុច ទូច ភេទស្រីអាយុ៣០ ឆ្នាំ ជាជនសង្ស័យ។ មន្ត្រីនគរបាលបានប្រាប់ឲ្យដឹងថា ពីរនាក់ប្តីប្រពន្ធខាងលើនេះ ជាមេខ្យល់អ្នករៀបចំនាំយកមនុស្សចេញទៅ … Read More