ត្រូវដឹងពីមេរោគ Emotet
Emotet គឺជាមេរោគប្រភេទ trojan មួយដែលត្រូវបានបង្កើតឡើងដំបូងសម្រាប់លួចទិន្នន័យហិរញ្ញវត្ថុពីជនរងគ្រោះ។ បន្ទាប់មក មេរោគនេះបានវិវត្តទៅជាមេរោគសម្រាប់ផ្ញើសារ spam និងជាឧបករណ៍សម្រាប់ទាញយកមេរោគផ្សេងទៀតបន្ត។ ដោយសារវាជាប្រភេទ trojan មេរោគនេះមានមុខងារប្រែទ្រង់ទ្រាយរបស់វាដើម្បីគេចពីការរកឃើញរបស់កម្មវិធីប្រឆាំងមេរោគសាមញ្ញៗ។ លើសពីនេះ មេរោគនេះក៏មានមុខងារស្រដៀងនឹងមេរោគប្រភេទ worm សម្រាប់ស្វែងរកឧបករណ៍ផ្សេងៗទៀតក្នុងប្រព័ន្ធដើម្បីធ្វើការចម្លងទៅបន្តបន្ទាប់។ ការឆ្លងមេរោគ Emotet ដំបូងភាគច្រើនឆ្លងតាមរយៈអ៊ីមែល spam ដែលមានបង្កប់ក្នុងឯកសារភ្ជាប់ ឬតំណភ្ជាប់។ ដំណើរការនិងផលប៉ះពាល់ ជាដំបូង ជនរងគ្រោះទទួលបានអ៊ីមែល spam ដែលមានភ្ជាប់តំណឬឯកសារក្លែងក្លាយដែលមានផ្ទុកមេរោគ Emotet។ ឧបករណ៍របស់ជនរងគ្រោះអាចឆ្លងមេរោគនៅពេលទាញយកនិងចុចបើកឯកសារមានបង្កប់មេរោគនោះ។ បន្ទាប់មក Emotet … Read More