ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានអនុញ្ញាតឱ្យឯកឧត្តម ហ្វ្រាន់ស៊ីសស្កូ កាប៊ុលឌី ឡៃ (Francisco Kalbuadi Lay) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច និងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងបរិស្ថាន នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ៖ នារសៀលថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៣​ នៅវិមានសន្តិភាព ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយនឹង ឯកឧត្តម ហ្វ្រាន់ស៊ីសស្កូ កាប៊ុលឌី ឡៃ (Francisco Kalbuadi Lay)ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច និងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងបរិស្ថាន នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ដែលបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ២៨ ដល់ ថ្ងៃទី ២៩ … Read More

តោះយល់ដឹងពី QR-Code

QR-code គឺជាប្រភេទបាកូដដែលអាចអានបានយ៉ាងងាយស្រួលដោយប្រើប្រាស់ឧបករណ៍ឌីជីថលហើយរក្សាទុកព័ត៌មានជាស៊េរីភីកសែលក្នុងក្រឡាចត្រង្គរាងការ៉េ ត្រូវបានបង្កើតឡើងដំបូងបង្អស់ក្នុងឆ្នាំ 1994 ដោយក្រុមហ៊ុនជប៉ុន Denso Wave ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Toyota។ QR Code ក៏អាចត្រូវបានចាត់ទុកថាជាឧបករណ៍ផ្ទុកទិន្នន័យផងដែរ ដោយនៅពេលដែលអ្នកប្រើប្រាស់ស្កែនដោយប្រើកម្មវិធីអាន QR Code អ្នកនឹងទទួលបាន មាតិកាដែលមាននៅក្នុង QR Code នោះភ្លាមៗ។ មាតិកាទាំងនេះរួមមាន តំណភ្ជាប់ទៅគេហទំព័រ ទៅទីតាំងភូមិសាស្ត្រ ព័ត៌មានសម្ងាត់ភ្ជាប់ Wi-Fi ឬការបង់ប្រាក់តាមសេវាកម្មធនាគារជាដើម។ តើប្រភេទ QR Code មានអ្វីខ្លះ? … Read More

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជួបលោកជំទាវ ម៉ារីយា ដែល ខាមេន ម៉ូរេណូ (Maria Del Carmen Moreno) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលចប់អាណត្តិ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០២៣, នៅវិមានសន្តិភាព ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ ម៉ារីយា ដែល ខាមែន ម៉ូរេណូ (Maria Del Carmen Moreno) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា ។ នៅក្នុងជំនួបនេះ លោកជំទាវ ម៉ារីយា … Read More

ករណីគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមៗ ត្រង់ចំណុចក្បាលថ្នល់ទឹកហូរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង

យោងតាមគណនីហ្វេសប៊ុក ឈ្មោះDara vuth បានអោយដឹងថាមានករណីគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមៗ ត្រង់ចំណុចក្បាលថ្នល់ទឹកហូរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងដូចមានក្នុងខ្លឹមផ្សាដូចខាងក្រោម: “ជួយស៊ែម្នាក់មួយផងបងប្អូន ដើម្បីអោយដឹងដល់សាច់ញាតិគាត់ គាត់បានគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមៗ ត្រង់ចំណុចក្បាលថ្នល់ទឹកហូរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង” សូមចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារនៃជនរងគ្រោះ។ 🙏🙏🙏🙏

អគ្គយកដា្ឋនពន្ធដារ បានចេញសៀវភៅណែនាំ ស្តីពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធ លើប្រាក់ចំណូលប្រចាំឆ្នាំ តាមអនឡាញ

📢 នៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៣ អគ្គយកដា្ឋនពន្ធដារ សៀវភៅណែនាំ ស្តីពី ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធ លើប្រាក់ចំណូលប្រចាំឆ្នាំតាមអនឡាញ ជាមួយមុខមុខងារកែតម្រូវលិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖  

រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ ស្តីពីការបង្កើតអគ្គនាយកដ្ឋានធនធានមនុស្ស ចំណុះក្រសួងមហាផ្ទៃ

រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ ស្តីពីការបង្កើតអគ្គនាយកដ្ឋានធនធានមនុស្ស ចំណុះក្រសួងមហាផ្ទៃ 📢 នាថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៣ នេះ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យ ស្តីពីការបង្កើតអគ្គនាយកដ្ឋានធនធានមនុស្ស ចំណុះក្រសួងមហាផ្ទៃ លេខៈ ២៧៨ អនក្រ.បក ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

រាជរដ្ឋាភិបាលកម្ពុជា សេចក្តីសម្រេចការកំណត់របៀបរបបការងារ និងការបែងចែកភារកិច្ច របស់រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី

📢 នាថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៣ នេះ រាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេច ស្តីពីការកំណត់របៀបរបបការងារ និងការបែងចែកភារកិច្ចរបស់រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លេខៈ ៩៤ សសរ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

គួរធ្វើបែបណាដើម្បីមានលុយត្រៀមចូលនិវត្តន៍?

តើធ្លាប់គិតទេ ថាខ្លួនយើងកាន់តែចាស់ ស្របពេលកូនៗយើងកាន់តែធំទៅៗពីមួយថ្ងៃទៅមួយថ្ងៃ។ យើងបានខិតខំធ្វើការ រកស៊ីយ៉ាងនឿយហត់ដើម្បីចិញ្ចឹមកូនតាំងពីក្មេងរហូតដល់កូនធំៗ ចង់ឲ្យបានរៀនដល់ថ្នាក់ខ្ពស់ ឬចេញធ្វើការ ឬចេញរកស៊ី ឬមានគ្រួសារក៏ចេញបាត់ពីយើង? សួរថាតើ យើងត្រូវរកលុយដល់អាយុប៉ុន្មាន? ក្នុងនាមជាមាតាបិតាតើយើងអាចជួយអ្វីសម្រាប់ខ្លួនឯងដើម្បីមានលុយសល់ពេលចូលនិវត្តន៍បានលឿន? ខាងក្រោមនេះជាវិធីសាស្ត្រមួយចំនួនជាការចែករំលែកគ្នាទៅវិញទៅមក អាចយកទៅជួយលោកអ្នក ក្នុងការរៀបចំផែនការចូលនិវត្តន៍បាន៖ បើកចិត្តសន្ទនាៈ ពេលខ្លះក្នុងគ្រួសារតែមួយមែន តែអាចទម្លាប់គ្រួសារខ្លះមិនសូវបានពិភាក្សាគ្នាអំពីបញ្ហាលុយកាក់ឡើយ។ ដូចនេះ គួរបើកចិត្តឲ្យទូលាយ ហៅប្តី-ប្រពន្ធមកជុំគ្នា ដើម្បីពិនិត្យមើលថាស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួនយើងថានៅក្នុងកម្រិតណា ហើយត្រូវបង្ហាញថាគ្រប់គ្នាពិតជាបារម្ភ និងចង់ជួយខ្លួនឯងចូលនិវត្តន៍បានលឿន។ គ្រួសារតែមួយ មានតែផ្ទះយើងទេដឹងច្បាស់ពីស្ថានភាពផ្ទាល់ខ្លួន ដូចនេះគួរនិយាយដោយស្មោះត្រង់ និងកុំស្ដីបន្ទោសគ្នាឲ្យសោះ។ គិតលេខឲ្យអស់ៈ ការពិនិត្យស្ថានភាពហិរញ្ញវត្ថុជាក់ស្ដែងនេះពិតជាសំខាន់ … Read More

ការស្លៀកពាក់ឈុតឥស្លាម បារាំងនឹងហាមឃាត់មិនឲ្យចូលក្នុងថ្នាក់រៀនឡើយ

ប៉ារីស៖ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ រដ្ឋមន្ត្រីក្រសួងអប់រំ បានថ្លែងកាលពីថ្ងៃអាទិត្យថា អាជ្ញាធរបារាំង នឹងហាមប្រាមលើការស្លៀកពាក់ នៅក្នុសាលាដោយប្រើឈុត ឥស្លាម ហៅថា abaya ដែលពាក់ដោយស្ត្រីមូស្លីម មួយចំនួន ដោយបានអះអាងថា សម្លៀកបំពាក់នេះបានរំលោភ លើច្បាប់សាសនាដ៏តឹងរឹង របស់ប្រទេសបារាំង ក្នុងវិស័យអប់រំ យោងតាមប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយ ។ លោក Gabriel Attal រដ្ឋមន្ត្រីក្រសួងអប់រំ បានប្រាប់ដល់ ទូរទស្សន៍ TF1 … Read More