ឈ្មួញលួចនាំចូលសាច់បង្កកដោយគ្មានច្បាប់ សមត្ថកិច្ចចាប់បានរថយន្តដឹកមួយគ្រឿង
ខេត្តកែប៖ នៅចំណុចកំពង់ទូកនេសាទ ស្ថិតនៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប សមត្ថកិច្ចបានចាប់រថយន្តមួយគ្រឿងដឹកសាច់បង្កកដែលឈ្មួញនាំចូលពីបរទេស ដោយគ្មានច្បាប់អនុញ្ញាតិកាលពីយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ។
សាច់បង្កកខាងលើត្រូវបានឈ្មួញនាំចូលមកពីប្រទេសថៃ តាមផ្លូវសមុទ្រ គ្មានច្បាប់អនុញ្ញាតិ ដោយដឹកតាមទូកចំនួន២គ្រឿង ឆ្លងចូលមកចតចំណុចខាងលើ រួចបន្តជញ្ជូនដាក់រថយន្តសាំយ៉ុងមួយគ្រឿង បំណងយកទៅចែកចាយបន្ត ហើយត្រូវបានកម្លាំងអាវុធហត្ថចុះទៅទាន់ ឃាត់បានរថយន្ត ដឹកសាច់បង្កកមួយចំនួន ចំណែកទូកទាំង២គ្រឿងនោះបានបើករត់គេចទៅបាត់ បើតាមសមត្ថកិច្ចបានឱ្យដឹង។
ក្រោយឃាត់បាន រថយន្តនិងសាច់បង្កក ត្រូវបានសមត្ថកិច្ចនាំយកទៅមូលដ្ឋានធាវុធហត្ថស្រុកដំណាក់ចង្អើរ ដើម្បីប្រគល់ជូនជំនាញ ធ្វើការពិនិត្យបន្ត ៕