«ខ្សែក្រវាត់នឹងផ្លូវ» ១០ឆ្នាំនៃគំនិតផ្តួចផ្តើម តើពិភពលោកទទួលបានផលប្រយោជន៍អ្វីខ្លះ?

ឆ្នាំ ២០២៣ នេះជាខួប ១០ ឆ្នាំដែលលោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានលើកឡើងគំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង«ខ្សែក្រវាត់និងផ្លូវ» ។ ១០ ឆ្នាំកន្លងទៅនេះ ប្រទេសចិនប្រកាន់ខ្ជាប់គោលការណ៍រួមគ្នាពិភាក្សា រួមគ្នាកសាង និងចែករំលែកគ្នា ដើម្បីជំរុញឱ្យការរួមគ្នាកសាង«ខ្សែក្រវាត់និងផ្លូវ»ទទួលបានការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ សំដៅសម្រេចបានគោលដៅដែលផ្តល់ផលប្រយោជន៍រួម ។ ពាក្យថា «ខ្សែក្រវាត់និងផ្លូវ» ជាការហៅកាត់នៃ«ខ្សែក្រវាត់សេដ្ឋកិច្ចផ្លូវសូត្រ»និង«ផ្លូវសូត្រសមុទ្រប្រចាំសតវត្សរ៍ទី ២១» ជាការបន្តវេននិងផ្សព្វផ្សាយស្មារតីផ្លូវសូត្របុរាណដែលរាប់រកគ្នាដោយមេត្រីភាព បរិយាបន្ន រៀនសូត្រពីគ្នានិងផ្តល់ផលប្រយោជន៍ទៅវិញទៅមក ។ អាស្រ័យហេតុនេះ គំនិតផ្តួចផ្តើមមួយនេះបានតភ្ជាប់ជាមួយយុទ្ធសាស្ត្រអភិវឌ្ឍន៍នៃប្រទេសក្នុងក្របខ័ណ្ឌ«ខ្សែក្រវាត់និងផ្លូវ» ដូចជា«សហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី» , កិច្ចព្រមព្រៀងRCEP … Read More

កម្ពុជា-វៀតណាម ពីការប្តេជ្ញាមិនអនុញ្ញាត ឲ្យកម្លាំងអមិត្តណា ប្រើទឹកដីប្រទេសនីមួយៗ ធ្វើឲ្យប៉ះប្រយោជន៍ប្រទេសដទៃ

ភ្នំពេញ៖ ក្នុងជំនួបជាមួយ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នាយឧត្ដមសេនីយ៍ វង្ស ពិសេន នៅហាណូយ កាលពីថ្ងៃទី១៧ តុលា ឧត្តមសេនីយ៍ឯកបម្រុង ង្វៀន តឹងគឿង អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម បានប្តេជ្ញានឹងបន្តពង្រឹងការកសាងទំនាក់ទំនង និងទំនុកចិត្តទឹកចិត្តឲ្យកាន់តែមាន ប្រសិទ្ធភាព ដោយប្រកាន់ខ្ជាប់នូវគោលជំហររបស់ប្រទេសទាំងពីរ មិនអនុញ្ញាតឲ្យកម្លាំងអមិត្តណា ប្រើប្រាស់ទឹកដីរបស់ប្រទេសនីមួយៗ ធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រទេសដទៃ ។  សម្រាប់នាយឧត្ដមសេនីយ៍ វង្ស ពិសេន អះអាងថា កងយោធពលខេមរភូមិន្ទ និងបន្តអនុវត្តកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងពិធីសារដែលបានចុះហត្ថលេខាដោយ … Read More

យន្តហោះ Airbus 350 និងBoeing787 ឆ្លងទ្វីប អាកាសយានដ្ឋានសៀមរាបអង្គរថ្មី អាចទទួល

សៀមរាប៖ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន អាកាសចរស៉ីវិល ឯកឧត្តម បណ្ឌិត ម៉ៅ ហាវណ្ណាល់ បានឲ្យដឹងថា ការសាងសង់អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ (ថ្មី) មិនត្រឹមតែគិតលើតម្រូវការបច្ចុប្បន្ននោះទេ គឺមានចក្ខុវិស័យវែងឆ្ងាយ ដោយបានសាងសង់ហេដ្ឋារចនាសម្ព័ន្ធគ្រប់លក្ខខណ្ឌ តាមស្តង់ដាអន្តរជាតិ លំដាប់ប្រភេទ ៤អ៉ី (4E) និងឡើងដល់កម្រិត4F ដើម្បីបម្រើការហោះហើរគ្រប់ប្រភេទ ចាប់តាំងពីអាកាសយានប្រភេទតូច ដល់ប្រភេទធំៗ ដូចជា Airbus 350 ឬ Boeing 787 ។ ឯកឧត្តម … Read More

ករណីមានការជន់លិចតាមសណ្តរស្ទឹងព្រែកត្នោត ក្រុមឆ្លើយតបបន្ទាន់ នៃមនី្ទរសុខាភិបាលរាជធានី ត្រៀមបង្ការសង្រ្គោះបន្ទាន់

ភ្នំពេញ៖ ប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញ ឯកឧត្តម វេជ្ជបណ្ឌិត ងី មានហេង បានថ្លែងប្រាប់អ្នកសារព័ត៌មាន នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣នេះថា ក្រុមឆ្លើយតបបន្ទាន់ របស់មនី្ទរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមបង្ការ និងសង្រ្គោះបន្ទាន់ ក្នុងករណី មានការជន់លិចដោយសារទឹកជំនន់ នៅតាមសណ្តរស្ទឹងព្រែកត្នោត។ ឯកឧត្តម វេជ្ជបណ្ឌិត បានបន្តថា ក្រុមឆ្លើយតបបន្ទាន់ មានវិធានការ ការពារគ្រោះទឹកជំនន់ក្នុងរាជធានីភ្នំពេញ ពិសេសនៅតាមមនី្ទរពេទ្យបង្អែក មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព ដែលឋិតនៅក្នុងមូលដ្ឋានធ្លាប់រងគ្រោះ និងលិចដោយសារទឹកជំនន់ ក្នុងនោះមានដូចជា៖ … Read More

ប្រមុខរដ្ឋបារាំងថា រដ្ឋទាំងអស់ប្រឈមនឹងហានិភ័យ ស្រប«ភេរវកម្មឥស្លាមនិយម»កើនឡើងនៅអឺរ៉ុប

បារាំង៖  លោក អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំង បាននិយាយកាលពីថ្ងៃអង្គារក្នុងអំឡុងពេល ដំណើរទស្សនកិច្ចទៅកាន់ ប្រទេសអាល់បានី បន្ទាប់ពីការសម្លាប់អ្នកកាន់សាសនាឥស្លាមនៅប្រទេសបារាំង និងអ្នកគាំទ្របាល់ទាត់ស៊ុយអែតពីរនាក់ នៅបែលហ្ស៊ិកថា អឺរ៉ុបកំពុងមើលឃើញពីការកើនឡើងនៃ«អំពើភេរវកម្មអ៊ីស្លាមនិយម» ហើយរដ្ឋទាំងអស់ ត្រូវបានគំរាមកំហែង ។ លោកម៉ាក្រុង បាននិយាយមួយថ្ងៃបន្ទាប់ពីអ្នកវាយប្រហារអាយុ៤៥ឆ្នាំ ដែលកំណត់អត្តសញ្ញាណខ្លួនឯងថាជាសមាជិកនៃរដ្ឋឥស្លាម ហើយបានអះអាងទទួលខុសត្រូវក្នុងវីដេអូ ដែលបានបង្ហោះតាមអ៊ីនធឺណិតបានសម្លាប់អ្នកគាំទ្រស៊ុយអែតពីរនាក់ នៅទីក្រុងប្រ៊ុចសែល ។ បុរសអាយុ ២០ឆ្នាំម្នាក់ដែលបានចាក់សម្លាប់គ្រូបង្រៀនសាលា និងធ្វើឲ្យមនុស្សបីនាក់ផ្សេងទៀតរងរបួស នៅទីក្រុងអារ៉ាស់ភាគខាងជើង កាលពីថ្ងៃទី ១៣ … Read More

កងកម្លាំងការពារអ៊ីស្រាអែល (IDF) ការប្រយុទ្ធគ្នានៅលើខ្សែត្រៀមជួរចំនួនមុខពីរ ប្រហែលជាច្រើនពេក

បរទេស៖ ក្តីព្រួយបារម្ភអំពីការលោតចូលអន្ទាក់ ពីប្រមុខយោធាអ៊ីស្រាអែល កាលបើពួកគេប្រើកម្លាំងថ្មើជើងចូលលុកលុយតំបន់ហ្គាហ្សា ប៉ុន្តែក្រោយមកត្រូវប្រឈមមុខនឹងការវាយលុកពីក្រុមហេសបូឡា នៅភាគខាងជើង ដោយបង្ខំឲ្យពួកគេធ្វើសង្គ្រាមនៅខែ្សត្រៀមជួរមុខចំនួនពីរ។ កងកម្លាំងការពារជាតិអ៊ីស្រាអែល [IDF] ទទូចថា ខ្លួនអាចឈ្នះសង្គ្រាមបែបនេះ បើទោះបីជាមានការព្រួយបារម្ភថា ខ្លួននឹងទទួលរងនូវការខូចខាតយ៉ាងធ្ងន់ធ្ងរនៅព្រំដែនអ៊ីស្រាអែល-លីបង់ និងនៅខាងក្នុងតំបន់ហ្គាហ្សាក៏ដោយ។ ប៉ុន្តែការបញ្ចៀសសង្រ្គាមច្រើនសមរភូមិ ក្នុងដំណាក់កាលដំបូង គឺជា «គោលដៅយុទ្ធសាស្ត្រសំខាន់» ទាំងកងទ័ពអ៊ីស្រាអែល និងសហរដ្ឋអាមេរិក នេះបើយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល ។ លោក Nadav Eyal ដែលជាអ្នកកាសែតអ៊ីស្រាអែលដ៏គួរឲ្យគោរព និងជាអ្នកវិភាគសន្តិសុខ បានសរសេរនៅក្នុងអត្ថបទមួយសម្រាប់សារព័ត៌មាន Ynet Newsថា៖«សហរដ្ឋអាមេរិក … Read More

ដំណើរទស្សនកិច្ចដ៏មានហានិភ័យខ្ពស់ បៃដិន បានទៅដល់ប្រទេសអ៊ីស្រាអែល

អ៊ីស្រាអែល៖ លោក Joe Biden ប្រធានាធិបតីអាមេរិក បានទៅដល់ទីក្រុង Tel-Aviv របស់អ៊ីស្រាអែល ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ច ដែលមានហានិភ័យខ្ពស់ ស្របពេលមានការតវ៉ាជាច្រើន បន្ទាប់ពីការផ្ទុះដ៏បង្ហូរឈាមនៅមន្ទីរពេទ្យមួយក្នុងតំបន់ហ្គាហ្សា ខណៈក្រុមមន្ត្រីអ៊ីស្រាអែល និងប៉ាឡេស្ទីន ចោទដាក់គ្នាទៅវិញទៅមកជុំវិញទំនួលខុសត្រូវនៃការវាយប្រហារនោះ៕

ឈាមស្រែកស្បែកហៅ ! ជនសង្ស័យបានកាប់នារី ជាអតីតសង្សាររបស់ខ្លួនត្រូវសមត្ថកិច្ចចាប់ខ្លួនបានក្រោយគេចខ្លួន៣ថ្ងៃ

ស្វាយរៀង៖ ជនសង្ស័យម្នាក់ដែលបានកាប់សម្លាប់ទៅលើស្រ្តី ដែលជាអតីតសង្សា  កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១៩ និង ៣០នាទី  នៅភូមិក្រាំងអង្រ្កង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញនោះ ត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣នេះ ។ បន្ទាប់ពីស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស  ថេត  អគ្គស្នងការនគរបាលជាតិ អគ្គស្នងការរងទទួលផែន ប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ និងបញ្ជារបស់ឯកឧត្តម … Read More

សែកស្អុយ ៦ពាន់ដុល្លារ ឃាត់ខ្លួននារីវ័យក្មេងម្នាក់

កោះកុង៖  កម្លាំងអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានឃាត់ខ្លួនស្ត្រីម្នាក់ករណីចេញសែកស្អុយ ៦ពាន់ដុល្លារ កាលពីនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ១៤:០០នាទី ។ អ្នកស្រី រិន្ធ សុគន្ធា ភេទស្រី អាយុ២៩ឆ្នាំ មុខរបលក់ដូរ មានទីលំនៅបច្ចុប្បន្នភូមិ០១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានប្តឹងទៅជនសង្ស័យមានឈ្មោះ ស៊ុន ចាន់តារា ភេទស្រី អាយុ២៩ឆ្នាំ មុខរបរលក់ដូរ មានទីលំបច្ចុប្បន្ន ភូមិ០៣ សង្កាត់ស្មាច់មានជយ័ … Read More