កងកម្លាំងការពារអ៊ីស្រាអែល (IDF) ការប្រយុទ្ធគ្នានៅលើខ្សែត្រៀមជួរចំនួនមុខពីរ ប្រហែលជាច្រើនពេក

បរទេស៖ ក្តីព្រួយបារម្ភអំពីការលោតចូលអន្ទាក់ ពីប្រមុខយោធាអ៊ីស្រាអែល កាលបើពួកគេប្រើកម្លាំងថ្មើជើងចូលលុកលុយតំបន់ហ្គាហ្សា ប៉ុន្តែក្រោយមកត្រូវប្រឈមមុខនឹងការវាយលុកពីក្រុមហេសបូឡា នៅភាគខាងជើង ដោយបង្ខំឲ្យពួកគេធ្វើសង្គ្រាមនៅខែ្សត្រៀមជួរមុខចំនួនពីរ។

កងកម្លាំងការពារជាតិអ៊ីស្រាអែល [IDF] ទទូចថា ខ្លួនអាចឈ្នះសង្គ្រាមបែបនេះ បើទោះបីជាមានការព្រួយបារម្ភថា ខ្លួននឹងទទួលរងនូវការខូចខាតយ៉ាងធ្ងន់ធ្ងរនៅព្រំដែនអ៊ីស្រាអែល-លីបង់ និងនៅខាងក្នុងតំបន់ហ្គាហ្សាក៏ដោយ។

ប៉ុន្តែការបញ្ចៀសសង្រ្គាមច្រើនសមរភូមិ ក្នុងដំណាក់កាលដំបូង គឺជា «គោលដៅយុទ្ធសាស្ត្រសំខាន់» ទាំងកងទ័ពអ៊ីស្រាអែល និងសហរដ្ឋអាមេរិក នេះបើយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល ។

លោក Nadav Eyal ដែលជាអ្នកកាសែតអ៊ីស្រាអែលដ៏គួរឲ្យគោរព និងជាអ្នកវិភាគសន្តិសុខ បានសរសេរនៅក្នុងអត្ថបទមួយសម្រាប់សារព័ត៌មាន Ynet Newsថា៖«សហរដ្ឋអាមេរិក មានការចាប់អារម្មណ៍ដ៏សំខាន់ ក្នុងការទប់ស្កាត់សង្គ្រាមក្នុងតំបន់នៅមជ្ឈឹមបូព៌ាជាមួយអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តរបស់ខ្លួន…ការចាប់អារម្មណ៍ទាំងនេះ រួមផ្សំជាមួយនឹងគោលដៅយុទ្ធសាស្ត្រសំខាន់របស់អ៊ីស្រាអែល គឺ ដើម្បីរារាំងក្រុមហេសបូឡា និងអ៊ីរ៉ង់ពីសង្គ្រាមច្រើនកន្លែង ខណៈដែលIDF កំពុងស្ថិតនៅក្នុងតំបន់ហ្គាហ្សា»។