ដំណើរទស្សនកិច្ចដ៏មានហានិភ័យខ្ពស់ បៃដិន បានទៅដល់ប្រទេសអ៊ីស្រាអែល

អ៊ីស្រាអែល៖ លោក Joe Biden ប្រធានាធិបតីអាមេរិក បានទៅដល់ទីក្រុង Tel-Aviv របស់អ៊ីស្រាអែល ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ច ដែលមានហានិភ័យខ្ពស់ ស្របពេលមានការតវ៉ាជាច្រើន បន្ទាប់ពីការផ្ទុះដ៏បង្ហូរឈាមនៅមន្ទីរពេទ្យមួយក្នុងតំបន់ហ្គាហ្សា ខណៈក្រុមមន្ត្រីអ៊ីស្រាអែល និងប៉ាឡេស្ទីន ចោទដាក់គ្នាទៅវិញទៅមកជុំវិញទំនួលខុសត្រូវនៃការវាយប្រហារនោះ៕