ប្រមុខរដ្ឋបារាំងថា រដ្ឋទាំងអស់ប្រឈមនឹងហានិភ័យ ស្រប«ភេរវកម្មឥស្លាមនិយម»កើនឡើងនៅអឺរ៉ុប

បារាំង៖  លោក អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំង បាននិយាយកាលពីថ្ងៃអង្គារក្នុងអំឡុងពេល ដំណើរទស្សនកិច្ចទៅកាន់ ប្រទេសអាល់បានី បន្ទាប់ពីការសម្លាប់អ្នកកាន់សាសនាឥស្លាមនៅប្រទេសបារាំង និងអ្នកគាំទ្របាល់ទាត់ស៊ុយអែតពីរនាក់ នៅបែលហ្ស៊ិកថា អឺរ៉ុបកំពុងមើលឃើញពីការកើនឡើងនៃ«អំពើភេរវកម្មអ៊ីស្លាមនិយម» ហើយរដ្ឋទាំងអស់ ត្រូវបានគំរាមកំហែង ។

លោកម៉ាក្រុង បាននិយាយមួយថ្ងៃបន្ទាប់ពីអ្នកវាយប្រហារអាយុ៤៥ឆ្នាំ ដែលកំណត់អត្តសញ្ញាណខ្លួនឯងថាជាសមាជិកនៃរដ្ឋឥស្លាម ហើយបានអះអាងទទួលខុសត្រូវក្នុងវីដេអូ ដែលបានបង្ហោះតាមអ៊ីនធឺណិតបានសម្លាប់អ្នកគាំទ្រស៊ុយអែតពីរនាក់ នៅទីក្រុងប្រ៊ុចសែល ។

បុរសអាយុ ២០ឆ្នាំម្នាក់ដែលបានចាក់សម្លាប់គ្រូបង្រៀនសាលា និងធ្វើឲ្យមនុស្សបីនាក់ផ្សេងទៀតរងរបួស នៅទីក្រុងអារ៉ាស់ភាគខាងជើង កាលពីថ្ងៃទី ១៣ ខែតុលា បានសន្យារក្សាភក្តីភាពជាមួយរដ្ឋឥស្លាម នៅទីក្រុងប៉ារីស យោងតាមរដ្ឋអាជ្ញាប្រឆាំងភេរវនិយមបារាំង បាននិយាយកាលពីថ្ងៃអង្គារ។

លោកម៉ាក្រុង បាននិយាយក្រោយពីពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រីអាល់បានី លោក អេឌី រ៉ាម៉ា (Edi Rama) នៅក្នុងទីក្រុងទីរ៉ាណាថា៖«យើងបានឃើញវាម្តងទៀតកាលពីម្សិលមិញ នៅទីក្រុងប្រ៊លសែល។ រដ្ឋទាំងអស់នៅអឺរ៉ុប ងាយរងគ្រោះ ហើយវាពិតជាមានការកើតឡើងវិញនៃភេរវកម្មឥស្លាមនិយម»។