សែកស្អុយ ៦ពាន់ដុល្លារ ឃាត់ខ្លួននារីវ័យក្មេងម្នាក់
កោះកុង៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានឃាត់ខ្លួនស្ត្រីម្នាក់ករណីចេញសែកស្អុយ ៦ពាន់ដុល្លារ កាលពីនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ១៤:០០នាទី ។
អ្នកស្រី រិន្ធ សុគន្ធា ភេទស្រី អាយុ២៩ឆ្នាំ មុខរបលក់ដូរ មានទីលំនៅបច្ចុប្បន្នភូមិ០១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានប្តឹងទៅជនសង្ស័យមានឈ្មោះ ស៊ុន ចាន់តារា ភេទស្រី អាយុ២៩ឆ្នាំ មុខរបរលក់ដូរ មានទីលំបច្ចុប្បន្ន ភូមិ០៣ សង្កាត់ស្មាច់មានជយ័ រឿងចេញសែកស្អុយជាង៦០០០ដុល្លារ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ ២០២៣ ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យនេះធ្វើឡើង ក្រោយទទួលពាក្យបណ្តឹងពីជនរងគ្រោះ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសម្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណី មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចអាចជួញដូរបាន (ចេញមូលប្បទានប័ត្រ របស់ធនាគាអេស៊ីលីដា ដោយគ្មានសាច់ប្រាក់ចំនួន៦,០០០ ដុល្លារ ) ទៅផ្នែកជំនាញព្រហ្មទណ្ឌ ដើម្បីក៏កសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញចាត់ការបន្តតាមនិតិវិធី ៕