ក្រសួងបរិស្ថាន សេចក្តីសម្រេចស្តីពីការតែងតាំងសមាសភាពខុទ្ធកាល័យ
📢 នាថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៣ ក្រសួងបរិស្ថាន បានចេញសេចក្តីសម្រេចស្តីពីតែងតាំងសមាសភាពខុទ្ធកាល័យ លេខៈ ០៦១ សសរ.ប.ស្ថ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖
📢 នាថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៣ ក្រសួងបរិស្ថាន បានចេញសេចក្តីសម្រេចស្តីពីតែងតាំងសមាសភាពខុទ្ធកាល័យ លេខៈ ០៦១ សសរ.ប.ស្ថ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖
📢 នាថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៣ ក្រសួងបរិស្ថាន បានចេញសេចក្តីសម្រេចស្តីពីការប្រគល់ភារកិច្ច និងរបៀបរបបការងាររបស់ថា្នក់ដឹកនាំ លេខៈ ០៦២ សសរ.ប.ស្ថ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា ឯកឧត្តមបានជជែកជាមួយរដ្ឋមន្ត្រីក្រសួងវប្បធម៌ ឱ្យបង្កើនអ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ ហើយសរសេរសៀវភៅប្រវត្តិសាស្ត្រ នេះពិតជាដំណឹងដ៏ល្អមួយសម្រាប់ក្រុមអ្នកសិក្សាស្រាវជ្រាវនៅកម្ពុជា។ ក្នុងពេលឯកឧត្តមអញ្ចើញចុះជួបកម្មករជិត២ម៉ឺននាក់ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២៩ខែសីហាឆ្នាំ២០២៣នេះ បានបញ្ជាក់ដោយផ្ទាល់នូវព័ត៌មានខាងលើពីឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ។ កន្លងមកមានការលើកឡើងថា យុវជនកម្ពុជាសព្វថ្ងៃហាក់មិនចាប់អារម្មណ៍ មិនខ្វល់ខ្វាយ ចង់ដឹង ចង់រៀន និងចង់សិក្សាពីប្រវត្តិសាស្ត្ររបស់ជាតិខ្លួនឯងឡើយ ខណៈដែលប្រវត្តិសាស្ត្ររបស់កម្ពុជា ភាគច្រើនចងក្រងដោយអ្នកស្រាវជ្រាវឬក៏អ្នកនិពន្ធបរទេស។ ជាមួយគ្នានេះ អ្នកសិក្សាស្រាវជ្រាវប្រវត្តិសាស្ត្រធ្លាប់បានលើកឡើងថា ការសិក្សាប្រវត្តិសាស្ត្រ នាំឲ្យយើងមានមោទនភាពជាតិ យល់ដឹងពីការការពារខ្លួនឯង និងយល់ដឹងពីការអភិវឌ្ឍខ្លួនឯងដើម្បីជាតិផងដែរ៕
ខេត្តកែប៖ នៅចំណុចកំពង់ទូកនេសាទ ស្ថិតនៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប សមត្ថកិច្ចបានចាប់រថយន្តមួយគ្រឿងដឹកសាច់បង្កកដែលឈ្មួញនាំចូលពីបរទេស ដោយគ្មានច្បាប់អនុញ្ញាតិកាលពីយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ។ សាច់បង្កកខាងលើត្រូវបានឈ្មួញនាំចូលមកពីប្រទេសថៃ តាមផ្លូវសមុទ្រ គ្មានច្បាប់អនុញ្ញាតិ ដោយដឹកតាមទូកចំនួន២គ្រឿង ឆ្លងចូលមកចតចំណុចខាងលើ រួចបន្តជញ្ជូនដាក់រថយន្តសាំយ៉ុងមួយគ្រឿង បំណងយកទៅចែកចាយបន្ត ហើយត្រូវបានកម្លាំងអាវុធហត្ថចុះទៅទាន់ ឃាត់បានរថយន្ត ដឹកសាច់បង្កកមួយចំនួន ចំណែកទូកទាំង២គ្រឿងនោះបានបើករត់គេចទៅបាត់ បើតាមសមត្ថកិច្ចបានឱ្យដឹង។ ក្រោយឃាត់បាន រថយន្តនិងសាច់បង្កក ត្រូវបានសមត្ថកិច្ចនាំយកទៅមូលដ្ឋានធាវុធហត្ថស្រុកដំណាក់ចង្អើរ ដើម្បីប្រគល់ជូនជំនាញ ធ្វើការពិនិត្យបន្ត ៕
សហរដ្ឋអាមេរិក៖ មន្ទីរប៉ង់តាហ្គោននៅពេលនេះបានចាប់ផ្តើមមើលឃើញថា មេបញ្ជាការទាំងឡាយរបស់អ៊ុយក្រែន ចាំបាច់គួរតែជៀសវាង នូវការប្រើប្រាស់អាវុធដោយរបៀបខ្ជះខ្ជាយ មកជាការប្រើប្រាស់តាកទិកក្នុងការប្រយុទ្ធជំនួសវិញដោយវាយប្រហារតែទៅលើគោលដៅដែលសំខាន់ៗប៉ុណ្ណោះ យោងតាមអ្នកវិភាគនៅក្នុងស្ថាប័នព័ត៌មានដ៏ល្បីមួយរបស់អាមេរិក។ អ្នកវិភាគរូបនោះបានអះអាងថា ទាំងសហរដ្ឋអាមេរិក និងលោកខាងលិច កំពុងមានអារម្មណ៍ខកចិត្តខ្លាំង ចំពោះលទ្ធផលបរាជ័យរបស់កងកម្លាំងអ៊ុយក្រែនក្នុងអំឡុងពេលនៃប្រតិបត្តិការវាយបករបស់ខ្លួនប៉ុន្មានខែចុងក្រោយនេះ និងបានចាប់ផ្តើមធ្វើការវិភាពទៅលើស្ថានភាពនេះឡើងវិញផងដែរ បើតាមការចេញផ្សាយរបស់ RT ។ តាមលើកឡើងរបស់អ្នកវិភាគបានឱ្យដឹងថា ចំណុចសំខាន់មួយក្នុងចំណោមចំណុចសំខាន់ៗជាច្រើនអំពីការវាយតម្លៃរបស់ទីក្រុងវ៉ាស៊ីនតោន គឺថា ជម្លោះរុស្ស៊ី-អ៊ុយក្រែន ទំនងជាមិនត្រូវបានដោះស្រាយនៅឆ្នាំនេះ ដូចដែលមនុស្សជាច្រើននៅទីក្រុងគៀវបានសង្ឃឹមនោះទេ។ ផ្ទុយទៅវិញ មន្ទីរបញ្ចកោណជឿជាក់ថា ការប្រយុទ្ធគ្នាប្រហែលជាអូសបន្លាយដល់ឆ្នាំ២០២៤ហើយអាចលើសពីនេះ ដែលវាមានន័យថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តនឹងត្រូវបន្តគាំទ្រកងកម្លាំងរបស់គៀវបន្តទៀតជាមិនខាន៕
ភ្នំពេញ ៖ បើតាមការចេញផ្សាយក្នុងតេឡេក្រាមសម្ដេចតេជោ ហ៊ុន សែន បង្ហាញពីជំនួបពិភាក្សាការងាររវាងសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោកស្រី ម៉ារីយា ដែលខាមេន ម៉ូរេណូ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានលើកឡើងថា កម្ពុជា មានបទពិសោធន៍ច្រើន ក្នុងការផ្សះផ្សារជាតិ ខុសពីប្រទេសស្រីលង្កា ។ នៅថ្ងៃ២៩ ខែសីហា ឆ្នាំ២០២៣ នៅវិមាន៧មករា នាឱកាសអនុញ្ញាតឲ្យឯកអគ្គរដ្ឋទូត សហភាពអឺរ៉ុបប្រចាំកម្ពុជាចូលជម្រាបលា សម្ដេចតេជោ បានសម្ដែងការពេញចិត្ត ចំពោះសហប្រតិបត្តិការសព្វបែបយ៉ាង ថ្វីត្បិតតែមិនបានជួយគ្នាលើគ្រប់បញ្ហាទាំងអស់ក៏ដោយ … Read More
រុស្សី៖ ក្រឹត្យថ្មីមួយដែលលោក វ្ល៉ាឌីមៀរ ពូទីន បានចុះហត្ថលេខា គឺតម្រូវឲ្យកូនទាហានស៊ីឈ្នួល រួមទាំងក្រុម Wagner ផងដែរ ធ្វើសច្ចាប្រណិធានចំពោះរដ្ឋរុស្ស៊ី។ កាលពីថ្ងៃសៅរ៍ ទី២៦ ខែសីហា ឆ្នាំ២០២៣ បទបញ្ជាប្រតិបត្តិរបស់ប្រធានាធិបតី ត្រូវបានដាក់ឲ្យអនុវត្ត ចំពោះទាហានស៊ីឈ្នួល អ្នកស្ម័គ្រចិត្ត កងកម្លាំងផ្សេងៗ និងអ្នកដែលជាប់ពាក់ព័ន្ធក្នុង ប្រតិបត្តិការយោធាពិសេស របស់លោក ពូទីន នៅប្រទេសអ៊ុយក្រែន។ សេចក្តីថ្លែងការណ៍លើគេហទំព័ររបស់វិមានក្រឹមឡាំងបានឲ្យដឹងថា បទបញ្ជានេះគឺមានលក្ខណៈពង្រឹងមូលដ្ឋានគ្រឹះខាងស្មារតីនិងសីលធម៌ សម្រាប់ការពារសហព័ន្ធរុស្ស៊ី ឯករាជ្យភាព និងរដ្ឋធម្មនុញ្ញរបស់ខ្លួន។ មានឃ្លាមួយត្រូវបានគេមើលឃើញ ក្នុងពាក្យសច្ចាប្រណិធាននោះថា កងកម្លាំងទាំងអស់សូមសន្យាថា នឹងធ្វើតាមយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជារបស់មេបញ្ជាការ និងថ្នាក់ដឹកនាំជាន់ខ្ពស់។ … Read More
រុស្សី៖ គេសន្មត់ថា នឹងមានការឡើងកាន់កាប់ជាមេបញ្ជាការក្រុមទាហានស៊ីឈ្នួល Wagner Group បន្ទាប់ពីលោក Yevgeny Prigozhin ស្លាប់ក្នុងឧប្បត្តិហេតុធ្លាក់យន្តហោះ អាចជាប្រមុខចារកម្មរុស្ស៊ី (GRU) ឈ្មោះ Andrey Averyanov ។ យន្តហោះ ធ្លាក់កាលពីល្ងាចថ្ងៃពុធ ទី២៣ ខែសីហា ឆ្នាំ២០២៣ ស្ថិតក្នុងចំណោមមនុស្ស១០នាក់នៅលើនោះមានលោក Prigozhin ដែលបះបោរប្រឆាំងលោកពូទីន កាលពីខែមិថុនាកន្លងទៅ ។ ចាប់តាំងពីពេលនោះមក មានការជជែកវែកញែកអំពីថាតើ អ្នកណានឹងឡើងកាន់តំណែងជាមេក្រុមទាហានស៊ីឈ្នួលជំនួសលោក Prigozhin។ ឧត្តមសេនីយ៍ Andrey Averyanov ដែលជាប្រធានអង្គភាពប្រតិបត្តិការសម្ងាត់របស់ GRU ត្រូវបានគេឃើញនៅក្នុងកិច្ចប្រជុំកំពូលរុស្ស៊ី-អាហ្វ្រិកកាលពីខែមុន ហើយគាត់ក៏បានណែនាំខ្លួន ទៅកាន់មេដឹកនាំអាហ្វ្រិកផងដែរ ទើបគេដាក់ការសង្ស័យថា គាត់នឹងចូលកាន់តំណែងជាប្រធានបណ្តាញក្រុម Wagner នៅទ្វីបអាហ្វ្រិកទៀតផង … Read More
ចិន៖ ក្រសួងការបរទេសចិន បានប្រាប់ឲ្យដឹងនៅថ្ងៃចន្ទ ទី២៨ ខែសីហា ឆ្នាំ២០២៣ នេះ ថា ដើម្បីឆ្លើយតបទៅនឹងការហៅទូរស័ព្ទទៅប្រទេសជប៉ុន ដែលត្រូវបានគេជឿថា មានប្រភពមកពីប្រទេសចិននោះ ប្រទេសរបស់ខ្លួនតែងតែការពារសុវត្ថិភាព និងសិទ្ធិស្របច្បាប់ ព្រមទាំងផលប្រយោជន៍របស់ជនបរទេស នៅប្រទេសចិន ស្របតាមច្បាប់ជានិច្ច។ ប្រទេសជប៉ុន បានឲ្យដឹងនៅថ្ងៃចន្ទថា ខ្លួនទទួលបានការហៅទូរស័ព្ទរំខានជាច្រើន ដែលទំនងជាហៅចេញមកពីប្រទេសចិន ទាក់ទងនឹងការបញ្ចេញទឹកវិទ្យុសកម្ម ដែលត្រូវបានធ្វើប្រព្រឹត្តិកម្មហើយពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ហើយបានហៅការរុកកួននោះថា ជារឿង «គួរឲ្យសោកស្តាយបំផុត»។ ការហៅទូរស័ព្ទបែបនេះ បានជំរុញឲ្យអនុរដ្ឋមន្ត្រីការបរទេស លោក … Read More