ឯកឧត្តម កែវ រតនៈ និងឯកឧត្តម ខូយ រីដា កំពុងអន្តរាគមន៍ជំនន់ទឹកភ្លៀង ជន់លុកក្រុងពោធិ៍សាត់ និងស្រុកកណ្ដៀង

ពោធិ៍សាត់៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងឯកឧត្តម ខូយ រីដា អភិបាលខេត្ត កំពុងដឹកនាំមន្រ្តី និងកំលាំងប្រដាប់អាវុធចុះអន្តរាគមន៍យ៉ាងសស្រាក់សស្រាំតាំងពីទៀបភ្លឺមកម៉្លេះ ស្របពេលទឹកស្ទឹងពោធិ៍សាត់ បាននឹងកំពុងជន់ជោរ វាយលុកក្រុងពោធិ៍សាត់ និងស្រុកកណ្ដៀង ខណៈនៅត្រើយខាងលិចស្ទឹង ទឹកហូរច្រោះកាត់ធ្វើឲ្យដាច់ផ្លូវមួយចំនួន។ នៅលើបណ្ដាញតេឡេក្រាម របស់រដ្ឋបាលខេត្តពោធិ៍សាត់ បានឲ្យដឹងថា គ្រោះធម្មជាតិនេះ បានកើតឡើងតាំងពីទៀបភ្លឺ យប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣នេះ គឺបន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងឥតស្រាកស្រាន្តពីតំបន់ជួរភ្នំក្រវាញ ក្នុងស្រុកវាលវែង កាលពីថ្ងៃទី២៧ និង២៨ ខែកញ្ញា … Read More

រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ ក្រុម V4 អំពាវនាវ សុំឲ្យសហភាពអឺរ៉ុប រឹតបន្តឹងលើការគ្រប់គ្រង ផ្លូវសម្រាប់នាំចេញគ្រាប់ធញ្ញជាតិ របស់អ៊ុយក្រែន

បរទេស៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម នៃបណ្តាប្រទេស Visegrad Group ហៅថា (V4) កាលពីថ្ងៃអង្គារ បានអំពាវនាវឱ្យសហភាពអឺរ៉ុប ហៅកាត់ថា (EU) រឹតបន្តឹងលើការគ្រប់គ្រងលើផ្លូវសម្រាប់ការនាំចេញគ្រាប់ធញ្ញជាតិរបស់ប្រទេសអ៊ុយក្រែន និងដាក់ចេញនូវវិធានការថ្មី នេះបើតាមប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣។ លោក Marek Vyborny រដ្ឋមន្ត្រីក្រសួងកសិកម្មសាធារណរដ្ឋឆេក បានលើកឡើងថា “យើងចង់ស្នើឱ្យគណៈកម្មការអឺរ៉ុប ណែនាំអំពីប្រាក់បញ្ញើដែលអាចដកវិញបាន ឬយន្តការហិរញ្ញវត្ថុមួយផ្សេងទៀត សម្រាប់ពាណិជ្ជករ ដែលនាំចូលគ្រាប់ធញ្ញជាតិពីប្រទេស អ៊ុយក្រែន … Read More

រុស្ស៊ី៖ តាមដានបំផុតចំពោះការដាក់ពង្រាយប្រព័ន្ធសព្វាវុធ របស់អាមេរិក ក្នុងតំបន់អឺរ៉ុប

ម៉ូស្គូ៖ លោកស្រី Maria Zakharova អ្នកនាំពាក្យមកពីក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងថា ក្រុងម៉ូស្គូ នឹងតាមដានយ៉ាងយកចិត្តទុកដាក់បំផុតនូវជំហានរបស់សហរដ្ឋអាមេរិក ក្នុងការដាក់ពង្រាយប្រព័ន្ធសព្វាវុធ ដែលពីមុនត្រូវបានហាមឃាត់ដោយ សន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែរកម្រិតមធ្យម ហៅកាត់ថា (INF) នៅតំបន់អឺរ៉ុប បើតាមប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣។ ការលើកឡើងនៅក្នុងអំឡុងពេល ធ្វើសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍របស់លោកស្រី Zakharova ថា“យើងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុតនូវរាល់ជំហានរបស់សហរដ្ឋអាមេរិក ដើម្បីអនុវត្តផែនការធ្វើឱ្យមានស្ថិរភាព ដែលពាក់ព័ន្ធនឹងការដាក់ពង្រាយអាវុធទាំងនេះ” ។ លោកស្រីបានធ្វើការកត់សម្គាល់ថា នេះគឺមានសារៈសំខាន់ណាស់ ជាពិសេស ដោយពិចារណាលើការផ្អាករបស់រុស្ស៊ី … Read More

ឃាតកម្មកាលពីចុងឆ្នាំមុន ប្ដីប្រពន្ធ២នាក់ ចៅក្រមសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារក្នុងម្នាក់១០ឆ្នាំ

ភ្នំពេញ៖ ប្រកាសសាលក្រមលើមនុស្សប្រុសស្រីប្តីប្រពន្ធ២នាក់ដាក់ពន្ធនាគារកំណត់ម្នាក់ៗ១០ឆ្នាំ ពីបទឃាតកម្ម តាមមាត្រា១៩៩នៃក្រមព្រហ្មទណ្ឌ ដោយចៅក្រមសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣។ ជនជាប់ចោទ ១-ឈ្មោះ ពេជ្រ ជីវ័ន្ត ភេទប្រុស អាយុ៣៧ឆ្នាំ មានស្រុកកំណើតនៅ ភូមិ ស្ពានជ្រៃ ឃុំសេនារាជឧត្តម ស្រុកព្រះស្តេច ខេត្តព្រៃវែង ២-ឈ្មោះ ដា យ៉ា ភេទស្រី អាយុ២៨ឆ្នាំ  ត្រូវជាប្រពន្ធរបស់ជនដៃដល់ឈ្មោះ ពេជ្រ ជីវ័ន្ត ជនជាតិខ្មែរកម្ពុជាក្រោម។ ជនត្រូវចោទទាំង២នាក់ប្តីប្រពន្ធ … Read More

ល្បិចថ្មី! បុរសម្នាក់ខ្ចីម៉ូតូគេទៅទិញទឹកដោះគោឲ្យចៅ បែរជាលួចទៅចម្លងសោ ខណៈម្ចាស់ទុកម៉ូតូក៏លួចជិះចេញទៅបាត់

តាខ្មៅ៖ រឿងស្មាន់មិនដល់មួយបានបានកើតឡើង ក្នុងបុរីមួយកន្លែងនៅភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ កាលពីថ្ងៃទី២៦ខែកញ្ញា ឆ្នាំ២០២៣ ដោយបុរសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនតាមពាក្យបណ្តឹងរបស់ម្ចាស់ម៉ូតូករណីលួចម៉ូតូ។ មានឈ្មោះ ឌី ចាន់ថន ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ជាជនរងគ្រោះ ជាម្ចាស់ម៉ូតូមានទីលំនៅភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ចំណែកជនសង្ស័យមានឈ្មោះ ឡុង ឌីណា ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិត្រពាំងឃ្លាំង ឃុំត្រពាំងឃ្លាំង ស្រុកឈូក … Read More

តិច​ភ្លេចថ្ងៃពិសេស! ស្អែក​នេះបិណ្ឌ១ហើយ ​ទៅ​បោះ​បាយបិណ្ឌ

ថ្ងៃស្អែក​នេះ! ​ជាថ្ងៃ​កាន់បិណ្ឌ១ ត្រូវ​នឹង​ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ក៏ជាវេលាប្រជាជន​ខ្មែរ​យើងទូទាំងប្រទេស ​តែង​យល់ថា ជាបុណ្យ​ភ្ជុំបិណ្ឌ ។ បុណ្យ​ភ្ជុំបិណ្ឌ គឺជា​ការធ្វើ​បុណ្យ​ដាក់​បិណ្ឌ ដើម្បី​ឧទ្ទិស​កុសល​ ដល់​ដួងវិញ្ញ​ណ​ក្ខ​ន្ធ​បុគ្គល​ទាំងឡាយ​ដូចជា​ឳពុក ម្ដាយ បងប្អូន ញាតិសន្ដាន ដែល​បាន​ចែក​ស្ថាន​ទៅហើយ​មិនដឹងថា​ទៅ​ចាប់កំណើត​នៅ​លោក​ខាង​មុខជា​អ្វី? តើ​ហេតុអ្វី​បានជា​ខ្មែរ​យើង​រៀបចំ​ពី​ធី​កាន់បិណ្ឌ​ដាក់​បិណ្ឌ និង​បោះ​បាយបិណ្ឌ​នេះ? កាលពី​សម័យ​បុរាណកាល គេ​ធ្វើ​ពិធីបុណ្យ​នេះ គឺដើម្បី​រៀបចំ​ធ្វើ​សង្ឃភត្តទំនុកបម្រុង​ព្រះសង្ឃ​ដែល​គង់​ចាំ​វស្សា​ក្នុង​វត្ត​រយៈពេល៣ខែ ចាប់តាំងពី​ថ្ងៃ​ចូល​វស្សា​រហូតដល់​ថ្ងៃ​ចេញ​វស្សា។ នៅក្នុង​សំណេរ​កាល​បុរាណ​បាន​ចារ​ថា ដោយសារ​នៅក្នុង​រដូវវស្សា​មាន​ភ្លៀង​ធ្លាក់​ជោកជាំ រលឹម​ពព្រិច ធ្វើ​ឱ្យមានការ​លំបាក​ដល់​ព្រះសង្ឃ​ក្នុងពេល​ធ្វើ​គោចរ​បិណ្ឌបាត ហេតុដូច្នេះ ទើប​បណ្ដា​ពុទ្ធបរិស័ទ​នាំគ្នា​រៀបចំ​ពិធី​នេះ ដើម្បី​ផ្គត់ផ្គង់​ព្រះសង្ឃ … Read More

រថយន្តបុកម៉ូតូស្លាប់បុរសម្នាក់ ឯស្រ្តីម្នាក់ចុះអង្គុយយំរហូតគាំងបេះដូង

បន្ទាយមានជ័យ ៖ បង្កការភ្ញាក់ផ្អើលនៅជាខ្លាំងនៅពេល ស្ត្រីម្នាក់បើករថយន្ត RIVO ឆ្លងផ្លូវជ្រុលទៅបុកម៉ូតូហុងដាឌ្រីម បណ្តាលឱ្យបុរសចំណាស់ម្នាក់ស្លាប់ភ្លាមៗនៅកន្លែង ស្រាប់តែស្ត្រីជាអ្នកបើកបររថយន្ត ឃើញរន្ធត់ពេក ចុះមកអង្គុយទ្រហោរយំរហូតគាំងបេះដូង។ ហេតុការណ៍ដ៏រន្ធត់ខាងកើតឡើងកាលពីវេលាម៉ោង២រសៀល កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវជាតិលេខ៥ ទល់មុខភោជនីយដ្ឋានផ្កាយព្រឹក ស្ថិតនៅក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ តាមសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ បានស្លាប់នៅកន្លែងមានឈ្មោះ ខុង សុវណ្ណ ភេទប្រុស អាយុ៦៧ឆ្នាំ មុខរបររត់ម៉ូតូឌុ រស់នៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ្ឌ។ … Read More

ស្ទឹងសង្កែទឹកហក់ឡើងខ្ពស់ជិតប្រកាសអាសន្នហើយ

បាត់ដំបង៖ ទឹកស្ទឹងសង្កែរយ:ពេលពីរថ្ងៃនេះ ហក់ឡើងយ៉ាងគំហុគពេញប្រៀបមាត់ច្រាំងជិតដល់ចំណុចប្រកាសអាសន្ន និងផ្លូវក្រុងជាច្រើនកន្លែងទៀតបានជន់លិច។ ស្ទឹងសង្កែទឹកបានហក់ឡើងនេះចាប់តាំងពីថ្ងៃ២៨ ដល់ថ្ងៃទី២៩ ខែកញ្ញា មក បានធ្វើឲ្យមន្ត្រីជំនាញ ក៏ដូចជាកងកម្លាំងរបស់គណបញ្ជាការក្រុង ខេត្តចុះប្រចាំការត្រៀមសម្ភារះ និងប្រមូលកម្លាំងជាស្រេចដើម្បីអន្តរាគមន៍នូវគ្រោះថ្នាក់ប្រការផ្សេងៗ។ មកទល់ព្រឹកនេះទឹកស្ទឹងសង្កែហក់ឡើងខ្ពស់ដល់ ១៤.០០ម៉ែត្រ ខណ:គ្រាប្រកាសអាសន្នក្នុងកម្រិតកម្ពស់ ១៤.៥០ម៉ែត្រ។ ឥទ្ធិពលទឹកស្ទឹងជន់ខ្លាំងនៅព្រឹកនេះដែរបានបណ្តាលឲ្យផ្សារបឹងឈូង រួមទាំងកំណាត់ផ្លូវខេត្តជាច្រើនទៀតបានជន់លិចពិបាកធ្វើដំណើរទៅមករបស់បងប្អូនប្រជាពលរដ្ឋ៕

យុទ្ធសាស្ត្របញ្ចកោណតំណាក់កាលទី១

កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យ ឆ្នាំ២០៥០ រាជរដ្ឋាភិបាលដាក់ចេញនូវកម្មវិធីនយោបាយសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា នូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយផ្តោតសំខាន់លើរបៀបវារៈ ធានា “ប្រសិទ្ធភាពសមិទ្ធកម្ម” តាមរយៈការអនុវត្តអភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” និងអភិក្រម “ជីវភាពនៃប្រព័ន្ធតួអង្គតែមួយ”។