ស្ទឹងសង្កែទឹកហក់ឡើងខ្ពស់ជិតប្រកាសអាសន្នហើយ

បាត់ដំបង៖ ទឹកស្ទឹងសង្កែរយ:ពេលពីរថ្ងៃនេះ ហក់ឡើងយ៉ាងគំហុគពេញប្រៀបមាត់ច្រាំងជិតដល់ចំណុចប្រកាសអាសន្ន និងផ្លូវក្រុងជាច្រើនកន្លែងទៀតបានជន់លិច។

ស្ទឹងសង្កែទឹកបានហក់ឡើងនេះចាប់តាំងពីថ្ងៃ២៨ ដល់ថ្ងៃទី២៩ ខែកញ្ញា មក បានធ្វើឲ្យមន្ត្រីជំនាញ ក៏ដូចជាកងកម្លាំងរបស់គណបញ្ជាការក្រុង ខេត្តចុះប្រចាំការត្រៀមសម្ភារះ និងប្រមូលកម្លាំងជាស្រេចដើម្បីអន្តរាគមន៍នូវគ្រោះថ្នាក់ប្រការផ្សេងៗ។

មកទល់ព្រឹកនេះទឹកស្ទឹងសង្កែហក់ឡើងខ្ពស់ដល់ ១៤.០០ម៉ែត្រ ខណ:គ្រាប្រកាសអាសន្នក្នុងកម្រិតកម្ពស់ ១៤.៥០ម៉ែត្រ។ ឥទ្ធិពលទឹកស្ទឹងជន់ខ្លាំងនៅព្រឹកនេះដែរបានបណ្តាលឲ្យផ្សារបឹងឈូង រួមទាំងកំណាត់ផ្លូវខេត្តជាច្រើនទៀតបានជន់លិចពិបាកធ្វើដំណើរទៅមករបស់បងប្អូនប្រជាពលរដ្ឋ៕