ឯកឧត្តម កែវ រតនៈ និងឯកឧត្តម ខូយ រីដា កំពុងអន្តរាគមន៍ជំនន់ទឹកភ្លៀង ជន់លុកក្រុងពោធិ៍សាត់ និងស្រុកកណ្ដៀង
ពោធិ៍សាត់៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងឯកឧត្តម ខូយ រីដា អភិបាលខេត្ត កំពុងដឹកនាំមន្រ្តី និងកំលាំងប្រដាប់អាវុធចុះអន្តរាគមន៍យ៉ាងសស្រាក់សស្រាំតាំងពីទៀបភ្លឺមកម៉្លេះ ស្របពេលទឹកស្ទឹងពោធិ៍សាត់ បាននឹងកំពុងជន់ជោរ វាយលុកក្រុងពោធិ៍សាត់ និងស្រុកកណ្ដៀង ខណៈនៅត្រើយខាងលិចស្ទឹង ទឹកហូរច្រោះកាត់ធ្វើឲ្យដាច់ផ្លូវមួយចំនួន។
នៅលើបណ្ដាញតេឡេក្រាម របស់រដ្ឋបាលខេត្តពោធិ៍សាត់ បានឲ្យដឹងថា គ្រោះធម្មជាតិនេះ បានកើតឡើងតាំងពីទៀបភ្លឺ យប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣នេះ គឺបន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងឥតស្រាកស្រាន្តពីតំបន់ជួរភ្នំក្រវាញ ក្នុងស្រុកវាលវែង កាលពីថ្ងៃទី២៧ និង២៨ ខែកញ្ញា ឆ្នាំ២០២៣។
ទោះជាយ៉ាងនេះក៏ដោយ អាជ្ញាធរខេត្តរំពឹងថា នៅរសៀលថ្ងៃនេះ ទឹកនឹងអាចស្រកចុះទៅវិញ បើសិនជាពុំមានភ្លៀងខ្លាំង នៅក្នុងស្រុកវាលវែងបន្តទៀតទេ ៕