សភាអាមេរិក៖ ញ័បដៃបញ្ចៀសពីការបិទរដ្ឋាភិបាល

សហរដ្ឋអាមេរិក៖ កំពុងប្រញាប់ប្រញាល់ សមាជិកសភាសហរដ្ឋអាមេរិក ដើម្បីឈានដល់កិច្ចព្រមព្រៀងមួយ ស្តីពីការទូទាត់វិក្កយបត្ររបស់រដ្ឋាភិបាល មុនពេលមូលនិធិអស់នៅថ្ងៃសៅរ៍នេះ។ ប្រសិនបើបរាជ័យដើម្បីបញ្ចៀសពីការបិទរដ្ឋាភិបាល នោះបុគ្គលិក និងសមាជិកបម្រើសេវាសហព័ន្ធរាប់លាននាក់អាចមើលឃើញការផ្អាកប្រាក់ខែរបស់ពួកគេ។ សមាជិកគណបក្សសាធារណរដ្ឋ ដែលមាននិន្នាការរឹងរូសមួយចំនួននៅក្នុងសភាតំណាងរាស្រ្ត បានជំរុញឲ្យមានការកាត់បន្ថយការចំណាយដ៏ច្រើន។ ពួកគេចង់ឲ្យកាត់បន្ថយមូលនិធិ សម្រាប់អ្វីៗជាច្រើនដូចជាការថែទាំសុខភាព គម្រោងហេដ្ឋារចនាសម្ព័ន្ធ និងជំនួយយោធាដល់ប្រទេសអ៊ុយក្រែន។ កាលពីថ្ងៃសុក្រ នាយកសេតវិមាននៃការិយាល័យគ្រប់គ្រង និងថវិកា លោកស្រី Shalanda Young បានរិះគន់គណបក្សសាធារណរដ្ឋ ចំពោះការបង្កភាពវឹកវររបស់ពួកគេ ដែលលោកស្រីនិយាយថា កំពុងគំរាមកំហែងរុញច្រានឲ្យយើងបិទរដ្ឋាភិបាល។ លោកស្រី និយាយថា ក្រុមអ្នករឹងរូសកំពុងព្យាយាមបង្ខំឱ្យមានការកាត់បន្ថយដ៏មហន្តរាយដែលនឹងប៉ះពាល់ដល់សេដ្ឋកិច្ច និងសន្តិសុខជាតិ។ … Read More

ការប៉ុនប៉ងឆ្លងចូលសហរដ្ឋអាមេរិក ជនអន្តោប្រវេសន៍ ២នាក់ស្លាប់

បរទេស៖ ជនអន្តោប្រវេសន៍ ម៉ិកស៊ិក២នាក់បានស្លាប់ និង៣នាក់ផ្សេងទៀតបានរងរបួស ក្នុងអំឡុងពេលការវាយប្រហារប្រដាប់អាវុធ នៅរដ្ឋ Baja California ខណៈពួកគេប៉ុនប៉ងឆ្លងចូលទៅក្នុងទឹកដីសហរដ្ឋអាមេរិក យោងតាមវិទ្យាស្ថានទេសន្តរប្រវេសន៍ជាតិម៉ិកស៊ិក (INM) បាននិយាយកាលពីថ្ងៃសុក្រ។ ក្រុមអ្នកជួយសង្គ្រោះបានទៅកាន់ទីតាំងនោះកាលពីព្រឹកថ្ងៃសុក្រ ជាកន្លែងដែលក្រុមមិនស្គាល់អត្តសញ្ញាណ បានវាយប្រហារលើជនអន្តោប្រវេសន៍ ហើយបានរកឃើញបុរសរងរបួសម្នាក់ និងសាកសពមនុស្សពីរនាក់។ ទីភ្នាក់ងារបាននិយាយថា មុនពេលការជួយសង្គ្រោះ ក្រុមអ្នកសង្គ្រោះបានជួយជនអន្តោប្រវេសន៍ម៉ិកស៊ិក ១១នាក់ ដែលត្រៀមចេញពីភ្នំ បន្ទាប់ពីការវាយប្រហារដោយកាំភ្លើង ហើយស្ត្រីពីរនាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាលរបួសដោយគ្រាប់កាំភ្លើង។ ជនអន្តោប្រវេសន៍រាប់ពាន់នាក់ បានទៅដល់ព្រំដែនក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ បណ្តាលឱ្យមានការប្រកាសអាសន្នពីមេដឹកនាំអាមេរិកមួយចំនួន និងនាំឱ្យមានការបង្កើនការត្រួតពិនិត្យសន្តិសុខនៅព្រំដែន។   … Read More

តំបន់គ្រប់គ្រងដោយរុស្ស៊ីនៅអ៊ុយក្រែន គាំទ្រជម្រើសក្នុងការចូលរួមជាមួយទីក្រុងមូស្គូ

រុស្ស៊ី៖ លោក Vladimir Putin មេដឹកនាំវិមានក្រឹមឡាំង បាននិយាយនៅព្រឹកថ្ងៃសៅរ៍ ទី៣០ ខែកញ្ញានេះថា ប្រជាជននៅក្នុងតំបន់គ្រប់គ្រងដោយទីក្រុងមូស្គូក្នុងប្រទេសអ៊ុយក្រែន បង្ហាញពីបំណងចង់ក្លាយជាផ្នែកមួយរបស់រុស្ស៊ី ក្នុងការបោះឆ្នោតតំបន់កាលពីពេលថ្មីៗនេះ ដោយបញ្ជាក់ឡើងវិញការបោះឆ្នោតប្រជាមតិកាលពីឆ្នាំមុន ដែលបណ្តាប្រទេសលោកខាងលិចបានរិះគន់ថាខុសច្បាប់។ នៅក្នុងការថ្លែងសុន្ទរកថាតាមវីដេអូ ចេញផ្សាយនៅថ្ងៃខួបមួយឆ្នាំនៃការប្រកាសដ៏ចម្រូងចម្រាសរបស់រុស្ស៊ីថា ខ្លួនបានដាក់បញ្ចូលជាឧបសម្ព័ន្ធតំបន់ចំនួនបួនរបស់អ៊ុយក្រែន ដែលលោក Putin បាននិយាយថា ជម្រើសដើម្បីចូលជាមួយរុស្ស៊ី ត្រូវបានគាំទ្រដោយការបោះឆ្នោតតំបន់ក្នុងខែនេះ ដែលបានប្រែក្លាយមន្ត្រីមកគាំទ្រការដាក់បញ្ចូលឧបសម្ព័ន្ធរបស់រុស្ស៊ី។ លោកបាននិយាយនៅក្នុងវីដេអូថា «ដូចឆ្នាំកន្លងទៅដែរ នៅក្នុងការបោះឆ្នោតប្រជាមតិជាប្រវត្តិសាស្រ្ត ប្រជាជន បានបង្ហាញនិងបញ្ជាក់ជាថ្មីនូវឆន្ទៈរបស់ពួកគេ ក្នុងការមករួមរស់ជាមួយរុស្ស៊ី និងបានគាំទ្រជនរួមជាតិរបស់ពួកគេ តាមរយៈកម្លាំងពលកម្ម … Read More

កម្ពស់ទឹកស្ទឹងពោធិ៍សាត់ បានស្រក់ចុះបន្តិច តែទឹកកំពុងបែកវាលធ្វើឲ្យអ្នករងគ្រោះមានការកើនឡើង

ពោធិ៍សាត់៖ អភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម ខូយ រីដា បានឲ្យដឹងថាគិតត្រឹមម៉ោង១១ព្រឹកថ្ងៃទី៣០ ខែកញ្ញានេះ កម្ពស់ទឹកស្ទឹងពោធិ៍សាត់ បានស្រុកចុះបន្តិចហើយ តែបរិមាណ នៃទឹកជំនន កំពុងបែកវាល ធ្វើឲ្យជនលិចស្រែចំការនិង ផ្ទះសម្បែងប្រជាពលរដ្ឋ នៅតាមទីវាលទំនាប់ៗ ធ្វើឲ្យប្រជាពលរដ្ឋរងគ្រោះមានការកើនឡើងកាន់តែច្រើនទៅៗ ។ តាំងពីព្រឹកព្រលឹម ស្ថិតក្នុងស្ថានភាពបែបនេះ ឯកឧត្តម ខូយ រីដា កំពុងប្រើកម្លាំងសរុប និងមធ្បោបាយសរុប ចេញទូក កាណូតចុះ អន្តរាគមន៍ជួយជម្លៀសប្រជាពលរដ្ឋមកទីទួលសុវត្ថិភាព បានទាន់ពេលវេលា និងនាំយកស្បៀងផ្តល់ជូនប្រជាពលរដ្ឋដែលកំពុងខ្វះខាត់ ។ … Read More

បុណ្យភ្ជុំបិណ្ឌមានអត្ថន័យ​ដូចម្តេច?

បុណ្យភ្ជុំបិណ្ឌ (អង់គ្លេស: Pchum Ben Day) គឺជាពិធីបុណ្យនឹករលឹកសាច់ញាតិដែលបានចែកឋានរបស់ជនជាតិខ្មែរ ដែលកំណត់តាម ប្រតិទិនពុទ្ធសាសនា (Buddhist calendar) តាមដំណើរគោលចររបស់ ព្រះចន្ទ ដែលរាប់តាមរង្វាស់នៃឆ្នាំ ចន្ទគតិ (Lunar calendar) នៅក្នុងប្រពៃណីរបស់កម្ពុជា ពិធីបុណ្យនេះត្រូវបានគេហៅថា “ពិធីសែនដូនតា” (Ancestor Ceremony) ដែលមានប្រវត្តិតាំងពី សម័យមុនអង្គរមកម៉្លេះ ដែលជួបប្រទះនៅសិលាចរឹក K.279c ចារឹកនៅស.វទី៩ ក្នុងរាជព្រះបាទ យសោវរ្ម័នទី១ ដែលបានរៀបរាប់ខ្លះៗអំពីការចាប់បាយបិណ្ឌ ដែលពូនជាដុំ … Read More

ថ្ងៃកាន់បិណ្ឌ១ សូមអនុមោទនាបុណ្យ

ភ្នំពេញ៖ ថ្ងៃទី៣០ កញ្ញានេះ ត្រូវនឹងថ្ងៃសៅរ៍ ១ រោច ខែភទ្របទ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ គឺជាថ្ងៃកាន់បិណ្ឌ ១នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងសារយ៉ាងដូច្នេះ នៅលើផេកហ្វេសប៊ុកផ្លូវការថា នេះជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីវត្តអារាមនានា។ ពិធីកាន់បិណ្ឌឆ្នាំ២០២៣នេះ គឺប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ខែភទ្របទ … Read More

ACU ឲ្យស្មៀននឹងចៅសង្កាត់ចោមចៅ១ បំភ្លឺពីការពាក់ព័ន្ធករណីទារប្រាក់ពីប្រជាពលរដ្ឋ ស្នើសុំចុះហត្ថលេខានឹងបោះត្រា មិនបើកប្រាក់លើកទឹកចិត្តសម្រាប់មន្ត្រីជាង ២០០លានរៀល

ភ្នំពេញ៖ នាពេលថ្មីៗនេះ អង្គភាពប្រឆាំងអំពើពុករលួយ បានចេញលិខិតមួយ ជូនលោកសូរ ភ័ក្រលំព័ង្ស ស្មៀនសង្កាត់ចោមចៅ១ និងលោកចៅសង្កាត់ចោមចៅ១ ដើម្បីសូមការបំភ្លឺពាក់ព័ន្ធករណីទារប្រាក់ថ្លៃសេវាលើគ្រប់ឯកសារដែលប្រជាពលរដ្ឋស្នើសុំចុះហត្ថលេខា និងបោះត្រា និងករណីមិនបានបើកប្រាក់លើកទឹកចិត្តសម្រាប់មន្ត្រីជាង ២០០លានរៀល។ យោងតាមពាក្យបណ្ដឹងដែលអង្គភាពប្រឆាំងអំពើពុករលួយ ទទួលបាននៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ ២០២៣ និងស្មារតីអង្គប្រជុំពិនិត្យពាក្យប្ដឹងថ្ងៃទី ៧ខែកញ្ញាឆ្នាំ ២០២៣។ សេចក្តីមានចែងក្នុងកម្មវត្ថុ និងយោងខាងលើ អង្គភាពប្រឆាំងអំពើពុករលួយសូមជម្រាបលោកថា អង្គភាពបានទទួលនិងពិនិត្យ លើពាក្យប្ដឹងដែលបានលើកឡើងថា លោកនឹងលោក គង់ វង ចៅសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ … Read More

កម្ពុជាទទួលឥទ្ធិពលខ្សោយពីប្រព័ន្ធសម្ពាធទាប អាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម ចេញប្រកាសព័ត៌មានអំពីស្ថានភាពធាតុអាកាស នៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣៖ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា កម្ពុជាទទួលឥទ្ធិពខ្សោយពីប្រព័ន្ធសម្ពាធទាប (ITCZ) អូសបន្លាយលើអាងមេគង្គ ថៃ និង ឡាវ ជាមួយនឹងខ្យល់មូសុងនិរតីខ្សោយ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ o បណ្តាខេត្តនៅភាគពាយ័ព្យ និង ភាគខាងជើង អាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ ជាមួយ នឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី ៣០-៤០%។ រីឯរាជធានី និងបណ្ដាខេត្តដទៃទៀត … Read More

រថក្រោះអាប្រាម(Abram)របស់អាមេរិក ក្រុមទាហានអ៊ុយក្រែនរីករាយបានមកដល់ដៃ

អ៊ុយក្រែន៖ នៅភាគខាងកើត ក្រុមទាហានរថក្រោះអ៊ុយក្រែន បានឃើញការបញ្ជូននូវរថក្រោះអាមេរិក Abrams ទៅដល់ក្រុងគីវលើកដំបូងដែលជាផ្នែកមួយជួយឲ្យការប្រយុទ្ធនៅក្នុងសមរភូមិជាមួយនឹងអាវុធធន់ធ្ងន់ និងការការពារកាន់តែមានភាពប្រសើរ។ លោកវ៉្លូឌីមៀហ្សេលិនស្គី ប្រធានាធិបតី បាននិយាយ កាលបីថ្ងៃច័ន្ទថា អ៊ុយក្រែន បានទទួលការមកដល់នៃការដឹកជញ្ជូនលើកដំបូងនូវរថក្រោះអាប្រាម ដែលមានកម្លាំងខ្លាំងរបស់អាមេរិក ដើម្បីជួយនៅក្នុងវិស័យការពារជាតិប្រឆាំងនឹងការវាយលុករបស់រុស្ស៊ី។ ក្រុមទាហានរថក្រោះអ៊ុយក្រែន កំពុងធ្វើការហ្វឹកហ្វឺននៅក្នុងតំបន់ដូនេតភាគខាងកើតបាននិយាយថា ម្ដងនេះ គេនឹងត្រូវដាក់ពង្រាយនៅតាមគោលដៅសំខាន់ៗ ហើយរថក្រោះAbrams នឹងក្លាយជាជំហានដ៏ធំពីលើរថក្រោះយុគសម័យសូវៀត ដែលគេកំពុងធ្វើប្រតិបត្ដការនេះ។ មេបញ្ជាការរថក្រោះម្នាក់ ដែលប្រើប្រាស់សញ្ញាហៅ “Wel” បាននិយាយថា ក្រុមទាហានរថក្រោះរបស់លោកត្រូវការ អាវុធធន់ធ្ងន់ និងការការពារបន្ថែមដែលផ្ដល់ដោយអាប្រាម និងរថក្រោះបស្ចឹមប្រទេសផ្សេងទៀត … Read More