រថក្រោះអាប្រាម(Abram)របស់អាមេរិក ក្រុមទាហានអ៊ុយក្រែនរីករាយបានមកដល់ដៃ
អ៊ុយក្រែន៖ នៅភាគខាងកើត ក្រុមទាហានរថក្រោះអ៊ុយក្រែន បានឃើញការបញ្ជូននូវរថក្រោះអាមេរិក Abrams ទៅដល់ក្រុងគីវលើកដំបូងដែលជាផ្នែកមួយជួយឲ្យការប្រយុទ្ធនៅក្នុងសមរភូមិជាមួយនឹងអាវុធធន់ធ្ងន់ និងការការពារកាន់តែមានភាពប្រសើរ។
លោកវ៉្លូឌីមៀហ្សេលិនស្គី ប្រធានាធិបតី បាននិយាយ កាលបីថ្ងៃច័ន្ទថា អ៊ុយក្រែន បានទទួលការមកដល់នៃការដឹកជញ្ជូនលើកដំបូងនូវរថក្រោះអាប្រាម ដែលមានកម្លាំងខ្លាំងរបស់អាមេរិក ដើម្បីជួយនៅក្នុងវិស័យការពារជាតិប្រឆាំងនឹងការវាយលុករបស់រុស្ស៊ី។
ក្រុមទាហានរថក្រោះអ៊ុយក្រែន កំពុងធ្វើការហ្វឹកហ្វឺននៅក្នុងតំបន់ដូនេតភាគខាងកើតបាននិយាយថា ម្ដងនេះ គេនឹងត្រូវដាក់ពង្រាយនៅតាមគោលដៅសំខាន់ៗ ហើយរថក្រោះAbrams នឹងក្លាយជាជំហានដ៏ធំពីលើរថក្រោះយុគសម័យសូវៀត ដែលគេកំពុងធ្វើប្រតិបត្ដការនេះ។
មេបញ្ជាការរថក្រោះម្នាក់ ដែលប្រើប្រាស់សញ្ញាហៅ “Wel” បាននិយាយថា ក្រុមទាហានរថក្រោះរបស់លោកត្រូវការ អាវុធធន់ធ្ងន់ និងការការពារបន្ថែមដែលផ្ដល់ដោយអាប្រាម និងរថក្រោះបស្ចឹមប្រទេសផ្សេងទៀត ដូចជាលេភើត (Leopard) ផលិតនៅអាល្លឺម៉ង់ជាដើម៕