ការប៉ុនប៉ងឆ្លងចូលសហរដ្ឋអាមេរិក ជនអន្តោប្រវេសន៍ ២នាក់ស្លាប់
បរទេស៖ ជនអន្តោប្រវេសន៍ ម៉ិកស៊ិក២នាក់បានស្លាប់ និង៣នាក់ផ្សេងទៀតបានរងរបួស ក្នុងអំឡុងពេលការវាយប្រហារប្រដាប់អាវុធ នៅរដ្ឋ Baja California ខណៈពួកគេប៉ុនប៉ងឆ្លងចូលទៅក្នុងទឹកដីសហរដ្ឋអាមេរិក យោងតាមវិទ្យាស្ថានទេសន្តរប្រវេសន៍ជាតិម៉ិកស៊ិក (INM) បាននិយាយកាលពីថ្ងៃសុក្រ។ ក្រុមអ្នកជួយសង្គ្រោះបានទៅកាន់ទីតាំងនោះកាលពីព្រឹកថ្ងៃសុក្រ ជាកន្លែងដែលក្រុមមិនស្គាល់អត្តសញ្ញាណ បានវាយប្រហារលើជនអន្តោប្រវេសន៍ ហើយបានរកឃើញបុរសរងរបួសម្នាក់ និងសាកសពមនុស្សពីរនាក់។
ទីភ្នាក់ងារបាននិយាយថា មុនពេលការជួយសង្គ្រោះ ក្រុមអ្នកសង្គ្រោះបានជួយជនអន្តោប្រវេសន៍ម៉ិកស៊ិក ១១នាក់ ដែលត្រៀមចេញពីភ្នំ បន្ទាប់ពីការវាយប្រហារដោយកាំភ្លើង ហើយស្ត្រីពីរនាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាលរបួសដោយគ្រាប់កាំភ្លើង។
ជនអន្តោប្រវេសន៍រាប់ពាន់នាក់ បានទៅដល់ព្រំដែនក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ បណ្តាលឱ្យមានការប្រកាសអាសន្នពីមេដឹកនាំអាមេរិកមួយចំនួន និងនាំឱ្យមានការបង្កើនការត្រួតពិនិត្យសន្តិសុខនៅព្រំដែន។