សភាអាមេរិក៖ ញ័បដៃបញ្ចៀសពីការបិទរដ្ឋាភិបាល

សហរដ្ឋអាមេរិក៖ កំពុងប្រញាប់ប្រញាល់ សមាជិកសភាសហរដ្ឋអាមេរិក ដើម្បីឈានដល់កិច្ចព្រមព្រៀងមួយ ស្តីពីការទូទាត់វិក្កយបត្ររបស់រដ្ឋាភិបាល មុនពេលមូលនិធិអស់នៅថ្ងៃសៅរ៍នេះ។ ប្រសិនបើបរាជ័យដើម្បីបញ្ចៀសពីការបិទរដ្ឋាភិបាល នោះបុគ្គលិក និងសមាជិកបម្រើសេវាសហព័ន្ធរាប់លាននាក់អាចមើលឃើញការផ្អាកប្រាក់ខែរបស់ពួកគេ។

សមាជិកគណបក្សសាធារណរដ្ឋ ដែលមាននិន្នាការរឹងរូសមួយចំនួននៅក្នុងសភាតំណាងរាស្រ្ត បានជំរុញឲ្យមានការកាត់បន្ថយការចំណាយដ៏ច្រើន។ ពួកគេចង់ឲ្យកាត់បន្ថយមូលនិធិ សម្រាប់អ្វីៗជាច្រើនដូចជាការថែទាំសុខភាព គម្រោងហេដ្ឋារចនាសម្ព័ន្ធ និងជំនួយយោធាដល់ប្រទេសអ៊ុយក្រែន។

កាលពីថ្ងៃសុក្រ នាយកសេតវិមាននៃការិយាល័យគ្រប់គ្រង និងថវិកា លោកស្រី Shalanda Young បានរិះគន់គណបក្សសាធារណរដ្ឋ ចំពោះការបង្កភាពវឹកវររបស់ពួកគេ ដែលលោកស្រីនិយាយថា កំពុងគំរាមកំហែងរុញច្រានឲ្យយើងបិទរដ្ឋាភិបាល។ លោកស្រី និយាយថា ក្រុមអ្នករឹងរូសកំពុងព្យាយាមបង្ខំឱ្យមានការកាត់បន្ថយដ៏មហន្តរាយដែលនឹងប៉ះពាល់ដល់សេដ្ឋកិច្ច និងសន្តិសុខជាតិ។

លោក Joe Biden ប្រធានាធិបតី បាននិយាយថា ចំណាត់ការណាមួយ ដែលនឹងប៉ះពាល់ដល់បុគ្គលិកយោធា គឺជា «ភាពអាម៉ាស់» ។ លោកបាននិយាយថា សមាជិកសភានឹងមិន «លេងនយោបាយក្នុងពេលដែលកងទ័ពរបស់យើង ឈរនៅក្នុងការបំពាននោះទេ»។

ប្រធានសភា លោក Kevin McCarthy សង្ឃឹមថា នឹងអាចឲ្យសមាជិកគណបក្សសាធារណរដ្ឋ ព្រមព្រៀងលើសេចក្តីស្នើច្បាប់ ដែលនឹងផ្តល់មូលនិធិដល់រដ្ឋាភិបាល រហូតដល់ពាក់កណ្តាលខែវិច្ឆិកា។ ទោះជាយ៉ាងណា គណបក្សទាំងពីរបានច្រានចោលកញ្ចប់នេះ ក្នុងការបោះឆ្នោតមួយនៅក្នុងសភាកាលពីថ្ងៃសុក្រ។

លោក McCarthy បន្តថា លោកមិនចង់ឲ្យយោធារបស់យើង និងភ្នាក់ងារព្រំដែន មិនត្រូវបានបើប្រាក់ខែឲ្យនោះទេ។ ហេតុអ្វីបានជាពួកគេត្រូវបានដាក់ទណ្ឌកម្ម ដោយសារតែប្រធានាធិបតីរបស់យើង មិនអើពើនឹងបញ្ហានេះ?