កម្ពស់ទឹកស្ទឹងពោធិ៍សាត់ បានស្រក់ចុះបន្តិច តែទឹកកំពុងបែកវាលធ្វើឲ្យអ្នករងគ្រោះមានការកើនឡើង
ពោធិ៍សាត់៖ អភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម ខូយ រីដា បានឲ្យដឹងថាគិតត្រឹមម៉ោង១១ព្រឹកថ្ងៃទី៣០ ខែកញ្ញានេះ កម្ពស់ទឹកស្ទឹងពោធិ៍សាត់ បានស្រុកចុះបន្តិចហើយ តែបរិមាណ នៃទឹកជំនន កំពុងបែកវាល ធ្វើឲ្យជនលិចស្រែចំការនិង ផ្ទះសម្បែងប្រជាពលរដ្ឋ នៅតាមទីវាលទំនាប់ៗ ធ្វើឲ្យប្រជាពលរដ្ឋរងគ្រោះមានការកើនឡើងកាន់តែច្រើនទៅៗ ។
តាំងពីព្រឹកព្រលឹម ស្ថិតក្នុងស្ថានភាពបែបនេះ ឯកឧត្តម ខូយ រីដា កំពុងប្រើកម្លាំងសរុប និងមធ្បោបាយសរុប ចេញទូក កាណូតចុះ អន្តរាគមន៍ជួយជម្លៀសប្រជាពលរដ្ឋមកទីទួលសុវត្ថិភាព បានទាន់ពេលវេលា និងនាំយកស្បៀងផ្តល់ជូនប្រជាពលរដ្ឋដែលកំពុងខ្វះខាត់ ។ ក្នុងព្រឹកនេះដែរ ខេត្តពោធិ៍សាត់ អាកាសធាតុមេឃស្រលះល្អ ពុំមានភ្លៀងធ្លាក់បន្តទេ ដូចនេះកម្ពស់ទឹកស្ទឹងអាចនឹងបន្តស្រក់ចុះបន្ថែមទៀត៕