ACU ការប្រឡង​បាក់​ឌុបឆ្នាំនេះ ដាក់អ្នកឃ្លាំមើល​ ​ប្រមាណ​ ៣ ៦០០ នាក់ជាក្រុមការងារ ​និង​អ្នកសង្កេតការណ៍ ​

ភ្នំពេញៈ  សម្រាប់​ឃ្លាំមើល​ដំណើរការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយ​ភូមិ ​(​បាក់​ឌុប​) ​រយៈពេល​ ២ ​ថ្ងៃ ​គឺ​ចាប់ពី​ថ្ងៃទី​ ៦ ដល់​ថ្ងៃទី ៧ ​ខែវិច្ឆិកា ឆ្នាំ​ ២០២៣​ អង្គភាព​ប្រឆាំង​អំពើពុករលួយ​ (ACU) នឹង​រៀបចំ​ក្រុមការងារ​ប្រមាណ ៦០០​ នាក់ និង​អ្នកសង្កេតការណ៍​ស្ម័គ្រចិត្ត​ប្រមាណ ៣ ០០០ ​នាក់ ។​ ACU បាន​ចូលរួម​ជាមួយនឹង​ក្រសួង​អប់រំ យុវជន និង​កីឡា អស់​រយៈពេល​ ៩​ ឆ្នាំ​ប្រកបដោយ​ផ្លែផ្កា … Read More

វៀតណាម៖ អតីតរដ្ឋមន្ត្រីក្រសួងសុខាភិបាល និង​មន្ត្រីក្រោមឱវាទ​ ​ជាប់ទោស​ពីបទ​ពុករលួយ​

ការ​កាត់​ទោស​អតីតរដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​វៀតណាម ពីតុលាការ​កំពូល​វៀតណាម​លើ លោក Nguyen Thanh Long ពីបទ​ទទួល​ប្រាក់​សំណូក​ជាង​ ២,២៥ លាន​ដុល្លារ ដើម្បី​ចេញ​ការអនុញ្ញាតឱ្យ​ក្រុមហ៊ុន​ក្នុងស្រុក​​ ១​​ លក់​ឧបករណ៍​ធ្វើតេស្ត​កូ​វីដ​ ១៩ ​របស់ខ្លួន​ក្នុងតម្លៃ​ខ្ពស់​។  នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត​អន​ឡាញ VnExpress កាលពីថ្ងៃ​សុក្រ​កន្លងទៅ។ ​អ្នកពាក់ព័ន្ធផ្សេង​ទៀត​​នឹង​ករណី​ទទួល​សំណូក​នេះ រួមមាន​អតីត​លេខា​របស់លោក Long គឺ​លោក​ Nguyen Huynh អតីត​ប្រធាន​មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺ​ក្រុង​ Hai Duong លោក Pham Duy Tuyen … Read More

វៀតណាម៖ ការឃាត់ខ្លួននាយិកាស្រាវជ្រាវបញ្ហាបរិស្ថាន និងថាមពល បង្កឲ្យមានការរិះគន់

វៀតណាម៖ ការឃាត់ខ្លួនលោកស្រី ប្រធានក្រុមអ្នកស្រាវជ្រាវលើគោលនយោបាយថាមពលមួយរូប ដែលធ្វើកិច្ចការផ្នែកជំនាញបញ្ហាបរិស្ថានដោយបាននំាខ្លួនទៅកាន់មន្ទីរឃុំឃំាងកាលពីរយៈពេល២ឆ្នំាកន្លងទៅ នេះបើតាមប្រទេសវៀតណាមបានអះអាងកាលពីថ្ងៃអាទិត្យ។ លោកស្រី ង៉ូ ធី តូញិន(Ngo Thi To Nhien) ជានាយិកាប្រតិបត្តិលើគំនិតផ្តួចផ្តើម ដើម្បីអន្តរកាលថាមពលរបស់វៀតណាមដែលមានមូលដ្ឋាននៅក្រុងហាណូយ(VIET) ត្រូវបានគេឃាត់ខ្លួន ដោយមិនបានបញ្ជាក់ផ្លូវការអំពីការឃាត់ខ្លួនឡើយ នេះយោងតាមក្រុមសិទ្ធិមនុស្ស បានរាយការណ៍កាលពីខែមុន។ តាមសេចក្តីរាយការណ៍បានឲ្យដឹងបន្ថែមទៀតថា លោកស្រីញិន គឺជាអ្នកសិក្សាស្រាវជ្រាវមួយរូបដែលធ្វើការងារជាមួយនឹងអង្គការអន្តរជាតិនានា ក្នុងនោះរាប់បញ្ចូលទំាងធនាគារពិភពលោក សហគមន៍អឺរ៉ុប អង្គការសហប្រជាជាតិ ហើយនិងធនាគារអភិវឌ្ឍន៍អាស៊ីជាដើម។ បណ្តាញផ្សព្វផ្សាយរបស់រដ្ឋ កាលពីថ្ងៃអាទិត្យ បានលើកឡើងថា ដីកាចាប់ខ្លួនត្រូវបានគេចេញចាប់ខ្លួនលោកស្រី ញិន … Read More

រថយន្ត៣គ្រឿងនិងម៉ូតូ១គ្រឿងបុកគ្នា ក្រឡាប់រថយន្ត២គ្រឿង ស្លា.ប់ស្ត្រី២នាក់

កោះកុង ៖ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តចំនួន៣គ្រឿង និងម៉ូតូ១គ្រឿងបើកបុកគ្នា ក្រឡាប់រថយន្ត២គ្រឿង ស្ត្រី២នាក់បានស្លាប់ កាលពីវេលាម៉ោង៩និង៥០នាទីព្រឹក កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ នៅតាមផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៥០-១៥១ ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង ។ ស្ត្រីជាជនរងគ្រោះទាំង២នាក់ស្លាប់ក្នុងហេតុការណ៍ខាងលើ ទី១ ឈ្មោះ ឈិន សឿន ភេទស្រី អាយុ២៤ឆ្នាំ ជាភាគីអ្នកបើកម៉ូតូ ,ទី២ ឈ្មោះ សូ … Read More

ប្រមុខរដ្ឋ សហរដ្ឋអាមេរិក ចុះហត្ថលេខាលើសេចក្ដីស្នើច្បាប់ បញ្ចៀសការបិទរដ្ឋាភិបាល

អាមេរិក៖ លោក Biden ប្រធានាធិបតី កាលពីយប់ថ្ងៃសៅរ៍ ទី៣០ ខែកញ្ញាកន្លងទៅ បានចុះហត្ថលេខាលើសេចក្ដីស្នើច្បាប់ផ្តល់មូលនិធិបណ្ដោះអាសន្ន ដោយបញ្ចៀសបាននូវការបិទផ្នែកខ្លះរបស់រដ្ឋាភិបាល ពោលគឺភ្លាមៗ នៅមុនម៉ោងកំណត់ នាពាក់កណ្តាលអធ្រាត្រ។ សេចក្ដីសម្រេចបន្តដំណើរការនេះ (CR) ដែលទទួលបានការអនុម័តទាំងរដ្ឋសភា និងទាំងព្រឹទ្ធសភា ដោយសំឡេងភាគច្រើនលើសលប់ នៅព្រឹកថ្ងៃនោះ នឹងបន្តផ្តល់មូលនិធិដល់រដ្ឋាភិបាល ក្នុងកម្រិតចំណាយបច្ចុប្បន្នរបស់ខ្លួន រហូតដល់ពាក់កណ្តាលខែវិច្ឆិកា។ ការចំណាយនោះរួមបញ្ចូលទាំងជំនួយសង្គ្រោះគ្រោះមហន្តរាយចំនួន ១៦ពាន់លានដុល្លារ ប៉ុន្តែមិនមានជំនួយសម្រាប់ប្រទេសអ៊ុយក្រែន ឬការផ្លាស់ប្តូរគោលនយោបាយព្រំដែននោះទេ។ យោងតាមរយៈបណ្ដាញសង្គម X (ពីមុនជា Twitter) លោក … Read More

របាំងស្បៃមុង៥៥១០ម៉ែត្រ ជាមួយលូស្បៃមុងចំនួន២១មាត់ត្រូវបាន បង្ក្រាបនឹងដុតបំផ្លាញចោល

កណ្ដាល៖ ការចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ កម្លាំងចំរុះ រកឃើញ១ករណីរុះរើលូស្បៃមុងចំនួន២១មាត់ របាំងស្បៃមុង៥៥១០ម៉ែត្រ បង្គាលចំនួ៥២៥ដើម យកទៅដុតបំផ្លាញនៅនឹងកន្លែងកើតហេតុ។ លោក ហេង សុភារិទ្ធី នាយខណ្ឌរដ្ឋបាលជលផលកណ្តាល បានដឹកនាំប្រតិបត្តិការនេះ សហការ​ជាមួយលោក ថោ ឡូ នាយអធិការដ្ឋានរដ្ឋបាលជលផលចតុមុខ ដឹកនាំកងកំលាំង​គណៈបញ្ជាការ​ឯកភាពស្រុកពញាឮ  ​ចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់   ត្រង់ចំណុច  ភូមិតាមែ ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល ។ លោកនាយខណ្ឌរដ្ឋបាលជលផលកណ្តាល ក្នុងប្រតិបត្តិការនោះ បានស្នើដល់​អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ​ពិសេសបងប្អូនប្រជាពលរដ្ឋ សូមធ្វើការសហការ​ជាមួយខណ្ឌរដ្ឋបាល​ជលផលកណ្ដាល ​ដោយរាយការណ៍ … Read More

ស្ត្រីខ្មែរ ៧ នាក់ បានជួយសង្គ្រោះពីការជួញដូរនៅប្រទេសឡាវ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈស្ថានទូតកម្ពុជាប្រចាំប្រទេសឡាវ ក្រោមកិច្ចសហការដ៏ស្អិតរមួតជាមួយអាជ្ញាធរនៃរដ្ឋាភិបាលឡាវ បានធ្វើអន្តរាគមន៍ និងបានជួយសង្គ្រោះស្ត្រីខ្មែរ ៦រូប ដែលរងគ្រោះដោយការជួញដូរទៅធ្វើការនៅប្រទេសឡាវ និងកំពុងបន្តការសហការដើម្បីសង្គ្រោះ ១រូបទៀត។ សម្តេចធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានណែនាំដល់លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី  និងជារដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងអាជ្ញាធរពាក់ព័ន្ធយកចិត្តទុកដាក់ខ្ពស់ដើម្បីនារីរងគ្រោះដែលត្រូវបានជួយសង្គ្រោះ បានឆាប់ត្រឡប់មកដល់ប្រទេសកម្ពុជាដែលជាស្រុកកំណើតរបស់ខ្លួន និងបានជួបជុំក្រុមគ្រួសារឪពុកម្តាយញាតិមិត្តរបស់ខ្លួនវិញ។ សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឡាវ បានទទួលព័ត៌មានតាមបណ្តាញសង្គមហ្វេសប៊ុកពាក់ព័ន្ធនឹងករណីស្ត្រីខ្មែរចំនួន ៧ រូប     ដែលបានបង្ហោះសារអំពាវនាវតាមបណ្តាញសង្គមហ្វេសប៊ុកស្វែងរកការជួយសង្គ្រោះពួកគេ។ … Read More

លោក សុខ ទូច អំពាវនាវបញ្ឈប់ផ្សាយអាក្រក់ៗពីកម្ពុជា បើការផ្សាយបែបនេះ គឺសម្លាប់វិស័យទេសចរណ៍កម្ពុជា

ភ្នំពេញ៖ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា  បានអំពាវនាវឲ្យពលរដ្ឋកម្ពុជា និងបណ្ដាញផ្សព្វផ្សាយព័ត៌មាននានា ឈប់ផ្សាយពីសកម្មភាព​អសន្តិសុខ​ ដូចជាក្មេងទំនើង ករណីជួញដូរគ្រឿងញៀន ​ព្រោះការផ្សព្វផ្សាយព័ត៌មានអសន្តិសុខសង្គមបែបនេះ  នឹងសម្លាប់វិស័យទេសចណ៍កម្ពុជា ព្រោះភ្ញៀវទេសចរណ៍បរទេសលែងហ៊ានចូលមកទស្សនាប្រទេសកម្ពុជា។ នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន កាលពីព្រឹកថ្ងៃអាទិត្យ ទី១ ខែតុលា ឆ្នាំ២០២៣ លោក សុខ ទូច បានលើកឡើងបែបនេះថា នៅក្រោយពេលដែលមួយរយៈចុងក្រោយ ពលរដ្ឋកម្ពុជាផ្ទាល់ ស្ថាប័នជំនាញបង្ក្រាបបទល្មើស រួមទាំងសារព័ត៌មាននានា បានផ្សព្វផ្សាយពីសកម្មភាពបង្ក្រាបក្មេងទំនើង ការជួញដូរគ្រឿងញៀនខ្នាតធំ  ការជួញដូរមនុស្ស និងបញ្ហា​​អសន្តិសុខសង្គមនានា។ … Read More

អ៊ុយក្រែនបញ្ជាក់លោកខាងលិចប្រាប់ឲ្យច្បាស់ថា តើបន្តជួយដល់ពេលណា?

អ៊ុយក្រែន៖ លោក Aleksey Danilov លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិអ៊ុយក្រែន  បានត្អូញត្អែរនៅក្នុងបទសម្ភាសតាមទូរទស្សន៍  កាលពីថ្ងៃសុក្រទី២៩ខែកញ្ញាថា  ប្រទេសលោកខាងលិច មិនច្បាស់លាស់សោះ អំពីថាតើជម្លោះអ៊ុយក្រែននឹងបញ្ចប់ដោយរបៀបណា។ លោក Danilov បានកត់សម្គាល់ថា សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត បាននិយាយម្តងហើយម្តងទៀតថា ពួកគេនឹងឈរជាមួយទីក្រុងកៀវ ឲ្យបានយូរតាមដែលយើងត្រូវការ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកគាំទ្រលោកខាងលិច មិនដែលបញ្ជាក់ទេថាតើ ពួកគេនឹងជួយទាល់តែអ៊ុយក្រែនទទួលបានជ័យជម្នះ មែនឬអត់។ លោកបន្តថា “គ្មាន​នរណា​ម្នាក់​អាច​ឆ្លើយ​បាន​ច្បាស់ឡើយ​ថា ​ជ័យ​ជម្នះ​របស់​យើង​មាន​ន័យ​យ៉ាង​ណា​។ ពួកគេប្រាប់យើងថា យើងនឹងគាំទ្រអ្នករហូត តែខ្ញុំមិនដែលឮពួកគេនិយាយពាក្យ ជ័យជម្នះ ទេ។ លោក Danilov សង្កត់ធ្ងន់ថា ទីក្រុងកៀវ ចាំបាច់ត្រូវដឹងថាតើលោកខាងលិច នឹងឈរក្បែរអ៊ុយក្រែនរហូតដល់ខ្លួនឈ្នះជម្លោះមែនឬអត់ ឬថាតើការគាំទ្រនឹងបញ្ចប់នៅពេលណា។ ការអត្ថាធិប្បាយរបស់ប្រធានសន្តិសុខរូបនេះ កើតឡើងបន្ទាប់ពីរដ្ឋមន្ត្រីហិរញ្ញវត្ថុអ៊ុយក្រែន Sergey Marchenko ទទួលស្គាល់ថា ចំនួនអ្នកដែលមានឆន្ទៈផ្តល់ជំនួយឲ្យទីក្រុងកៀវ … Read More