របៀបរក្សាសុវត្ថិភាពកូនរបស់អ្នកនៅតាមអនឡាញ
វិធី ៥យ៉ាង ដើម្បីជួយឱ្យបទពិសោធន៍តាមប្រព័ន្ធអនឡាញរបស់កូនអ្នកមានភាពវិជ្ជមាន និងសុវត្ថិភាព។ នៅពេលកូនរបស់អ្នកចម្រើនវ័យ ពួកគេអាចចំណាយពេលកាន់តែច្រើនប្រើប្រាស់ប្រព័ន្ធអនឡាញ។ ប្រព័ន្ធអនឡាញមានផលប្រយោជន៍វិជ្ជមានជាច្រើន ដូចជា ការបន្តទំនាក់ទំនងជាមួយមិត្តភក្ដិ និងគ្រួសារ ការធ្វើតាមចំណាប់អារម្មណ៍របស់ខ្លួន និងការចូលរួមជាផ្នែកមួយរបស់សហគមន៍។ ប៉ុន្តែវាមិនតែងតែជាបទពិសោធន៍វិជ្ជមាន និងសុវត្ថិភាពចំពោះកុមារឡើយ។ នេះគឺជាវិធី ដែលអ្នកអាចជួយកូនរបស់អ្នកក្នុងការពង្រីករឿងរាវល្អៗ ដែលប្រព័ន្ធអ៊ីនធឺណិត និងបច្ចេកវិទ្យាឌីជីថលផ្ដល់ឱ្យ ស្របពេលដែលការពារពួកគេពីគ្រោះថ្នាក់ដែលអាចកើតមានឡើង។ ១. ការកំណត់វិន័យឲ្យបានច្បាស់លាស់ និយាយដោយស្មោះត្រង់ជាមួយកូនៗរបស់អ្នកអំពីបុគ្គលដែលពួកគេទាក់ទងជាមួយ និងរបៀបដែលពួកគេទាក់ទងគ្នា និងបុគ្គលដែលអាចមើលឃើញអ្វីដែលពួកគេបង្ហោះនៅតាមអនឡាញ។ ពន្យល់ថា អ្វីៗដែលពួកគេដាក់ចូលក្នុងប្រព័ន្ធអនឡាញ ដូចជា រូបភាព វីដេអូ មតិយោបល់ … Read More