ការវាយឆ្មក់នៅតំបន់វ៉េសប៊ែង កងកម្លាំងអ៊ីស្រាអែល ប៉ះទង្គិចជាមួយជនប៉ាឡេស្ទីន បណ្តាលឲ្យសកម្មប្រយុទ្ធ ២នាក់ស្លាប់
បរទេស៖ ទាហានអ៊ីស្រាអែល បានសម្លាប់ជនប៉ាឡេស្ទីន ២នាក់ អំឡុងការប៉ះទង្គិចគ្នាជាមួយខ្មាន់កាំភ្លើងនៅតំបន់កាន់កាប់វ៉េសប៊ែង កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ បើតាមយោធា និងក្រុមមន្រ្តីសុខាភិបាលនិយាយ ។
យោធាលើកឡើងថា ជនប៉ាឡេស្ទីន ២នាក់ បាននៅក្នុងរថយន្តពេលពួកគេបាញ់ប្រហារទៅលើរថយន្តទាហានអ៊ីស្រាអែល នៅជិតទីក្រុង Tulkarm ហើយបន្ទាប់ទាហានអ៊ីស្រាអែល បានតាមប្រម៉ាញ់ជនប៉ាស្ទីនទាំង ២នាក់នោះ អំឡុងពេលផ្ទុះអាវុធ ហើយទាហានអ៊ីស្រាអែល បានរកឃើញអាវុធនៅក្នុងរថយន្តរបស់ពួកគេ ។
មនុស្សរបស់ពួគគេ បានធ្វើសង្រ្គាមជាមួយទាហានអ៊ីស្រាអែលនៅពេលនោះ យោងទៅលើ ក្រុមឧទ្ទាមហាម៉ាស់ និងក្រុមអ៊ីស្លាមជីហាដ បាននិយាយ។ ជនប៉ាឡេស្ទីន២នាក់ដែលបានស្លាប់ មានអាយុ ២៣ឆ្នាំ និងអាយុ ២៧ឆ្នាំ ពុំត្រូវបានប្រកាសភ្លាមៗនោះទេដោយក្រុមប្រដាប់អាវុធណាមួយឡើយ ។
សូមបញ្ជាក់ថា តំបន់កាន់កាប់វ៉េសប៊ែង ដែលស្ថិតនៅក្នុងចំណោមដែនដីដែលជនប៉ាឡេស្ទីន ព្យាយាមស្វែងរកបង្កើតរដ្ឋនាពេលអនាគតរបស់ខ្លួននោះ បានមើលឃើញការហក់ឡើងខ្ពស់អំពើហិង្សា ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ស្របពេលដែលមានការជាប់គាំងអស់រយៈពេលជិត ១ទសវត្សរ៍ នៅក្នុងកិច្ចខិតខំស្វែងរកសន្តិភាពគាំទ្រដោយសហរដ្ឋអាមេរិក ៕