ធ្វើដំណើរទៅកាន់មូលដ្ឋានហ្វឹកហាត់ របស់លោក រដ្ឋមន្រ្តីការពារជាតិ រុស្ស៊ី សម្រាប់ទាហាន ត្រូវបញ្ជូនទៅធ្វើសង្រ្គាមនៅអ៊ុយក្រែន
រុស្សី៖ ឃើញរដ្ឋមន្រ្តីក្រសួងការពារជាតិរុស្ស៊ីលោក Sergei Shoigu ធ្វើដំណើរទៅកាន់មូលដ្ឋានហ្វឹកហាត់សម្រាប់មន្រ្តីយោធាជាប់កិច្ចសន្យា និងទាហានស្ម័គ្រចិត្ត ដែលនឹងត្រូវបញ្ជូនទៅធ្វើសង្រ្គាមនៅអ៊ុយក្រែន យោងលើវីដេអូ ឃ្លីបក្រសួងការពារជាតិរុស្ស៊ី ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ។
លោក Shoigu កាលពីថ្ងៃអង្គារកន្លងទៅ បាននិយាយថា រុស្ស៊ីគ្មានផែនការកែណ្ឌទាហានបន្ថែមទៀតនោះទេ ដើម្បីធ្វើសង្រ្គាមនៅអ៊ុយក្រែន ស្របពេលដែលពលរដ្ឋជាង ៣៣៥.០០០នាក់ បានចុះហត្ថលេខាចូលបម្រើកងទ័ពមកទល់នឹងពេលនេះ ក្នុងឆ្នាំនេះ ។ តួលេខទាំងនោះ បង្ហាញថា រុស្ស៊ី មានការរីកចម្រើនខ្លាំងទាំងការជ្រើសរើសកងកម្លាំង និងការបញ្ចូលកងកម្លាំងពីទាហានស៊ីឈ្នួល Wagner ចូលទៅក្នុងកងកម្លាំងស្ម័គ្រចិត្តរបស់ពួកគេ ។
បាននឹងកំពុងពង្រឹងកងកម្លាំងប្រដាប់អាវុធរបស់រុស្ស៊ី និងបង្កើនការផលិតអាវុធ ដោយសារពួកគេរំពឹងដល់សង្រ្គាមរយៈពេលយូរនៅអ៊ុយក្រែន ជាកន្លែងដែលខ្សែត្រៀមមុខ សើ្ទរតែគ្មានការផ្លាស់ប្តូរអស់រយៈពេល ១ឆ្នាំមកហើយ ។
គូរបញ្ជាក់ថា កាលពីខែកញ្ញា ឆ្នាំមុន ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានបញ្ជាឲ្យកែណ្ឌទាហានដោយផ្នែកចំនួន ៣០ម៉ឺននាក់ ជាហេតុបង្ខំឲ្យក្រុមយុវជនរាប់ម៉ឺននាក់ រត់ភៀសខ្លួនចេញពីប្រទេសរុស្ស៊ី ដើម្បីគេចផុតពីការបញ្ជូនទៅច្បាំងនៅក្នុងប្រទេសអ៊ុយក្រែន ៕