គម្រោងកសាងមូលដ្ឋានកងទ័ពជើងទឹក នៅតំបន់បំបែកខ្លួនរបស់ហ៊្សកហ្ស៊ីក្នុងសមុទ្រខ្មៅរបស់រុស្ស៊ី

រុស្ស៊ីមានគម្រោង កសាងមូលដ្ឋានកងទ័ពជើងទឹករបស់ខ្លួន នៅតាមបណ្តោយឆ្នេរសមុទ្រខ្មៅ តំបន់បំបែកខ្លួន Abkhazia (អាប់ខាស៊ី) របស់ប្រទេសហ៊្សកហ្ស៊ី រយៈពេល ១ថ្ងៃ ក្រោយជួបជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នេះបើតាមកាសែត Izvestiya បានរាយការណ៍ដោយដកស្រង់សម្តីមេដឹកនាំតំបន់។

ប្រធានាធិបតីស្វ័យនាមរបស់តំបន់បំបែកខ្លួនគាំទ្រដោយរុស្ស៊ី លោក Aslan Bzhania រូបនេះ និយាយថា កិច្ចព្រមព្រៀង ត្រូវបានចុះហត្ថលេខា សម្រាប់មូលដ្ឋានកងទ័ពជើងទឹកអចិន្រ្តៃយ៍របស់រុស្ស៊ីនៅតំបន់ Ochamchira ។

តំបន់បំបែកខ្លួន Abkhazia និងតំបន់បំបែកខ្លួន South Ossetia រុស្ស៊ី បានទទួលស្គាល់ថាជារដ្ឋឯករាជ្យកាលពីឆ្នាំ ២០០៨ ក្រោយទាហានរុស្ស៊ី រុញច្រានការព្យាយាមរបស់ហ៊្សកហ្ស៊ី ក្នុងការដណ្តើមយកតំបន់មួយនេះមកវិញ អំឡុងសង្រ្គាមរយៈពេល ៥ថ្ងៃ ដែលបានបញ្ចប់ទៅនៅថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០០៨ ។

រុស្ស៊ី បានដកចេញកងនាវាជើងទឹកសមុទ្រខ្មៅ ក្នុងចំនួនដ៏ច្រើនចេញពីមូលដ្ឋានសំខាន់របស់ខ្លួន នៅតំបន់គ្រីមៀ ដោយសារតែការវាយប្រហាររបស់អ៊ុយក្រែន បើតាមកាសែត Wall Street Journal បានរាយការណ៍។

យ៉ាងណាក៏ដោយ រុស្ស៊ីពុំទាន់បានផ្តល់សេចក្តីអធិប្បាយភ្លាមៗនោះទេ ចំពោះសេចក្តីរាយការណ៍របស់កាសែត Wall Street Journal៕