សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត អញ្ជើញកាន់បិណ្ឌទី៩នៅវត្តចំពុះក្អែក

កម្រងរូបភាពសម្តេច.🖼️ នៅព្រឹកថ្ងៃអាទិត្យ ៩ រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ បិណ្ឌ ៩ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញមកកាន់បិណ្ឌទី៩ នៅវត្ដមុន្នីសុវណ្ណ (ហៅវត្តចំពុះក្អែក) ដែលស្ថិតនៅក្នុង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ នៅក្នុងឱកាសអញ្ជើញកាន់បិណ្ឌព្រឹកនេះ … Read More

ព្រះរាជក្រមប្រកាស

ព្រះរាជក្រមប្រកាសឱ្យប្រើច្បាប់ស្ដីពីការបង្កើត “ក្រសួងអធិការកិច្ច”​ ថ្ងៃទី៨ តុលា ២០២៣។ #nrpnews #អ្នករាយការណ៍ព័ត៌មាន

រាជរដ្ឋាភិបាលបានទទួលដំណឹងយ៉ាងក្រៀមក្រំបំផុតថា មាននិស្សិតខ្មែរម្នាក់ បានទទួលរងគ្រោះរហូតដល់បាត់បង់ជីវិត

សេចក្តីថ្លែងការណ៍របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សូមជម្រាបជូនដំណឹងដល់ជនរួមជាតិឱ្យបានជ្រាបថា រាជរដ្ឋាភិបាលបានទទួលដំណឹងយ៉ាងក្រៀមក្រំបំផុតថា មាននិស្សិតខ្មែរម្នាក់ បានទទួលរងគ្រោះរហូតដល់បាត់បង់ជីវិត ក្នុងហេតុការណ៍ប្រយុទ្ធគ្នារវាងកងទ័ពអ៉ីស្រាអែល និងក្រុមហាម៉ាស់ នៅក្នុងតំបន់ហ្កាហ្សា ដែលបានផ្ទុះឡើងចាប់ពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ មក។ រាជរដ្ឋាភិបាលសូមសម្តែងនូវការសោកស្តាយជាពន់ពេក ចំពោះ ការបាត់បង់ជីវិតនិស្សិតខ្មែររូបនេះ និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយគ្រួសារសពជនរងគ្រោះ។

ថ្ងៃនេះ ! នៅស្ដាតអូឡាំពិក និងលើអែប សំបុត្រទស្សនាការប្រកួតជម្រុះ World Cup រវាងកម្ពុជា និងប៉ាគីស្ថាន ដាក់លក់ហើយ

វគ្គជម្រុះជុំទី១ រវាងក្រុមជម្រើសជាតិកម្ពុជា នឹងក្រុមជម្រើសជាតិប៉ាគីស្ថាន បានដាក់លក់សំបុត្រចូលទស្សនាការប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2026 Preliminary Joint Qualification ដោយមានដាក់លក់ផ្ទាល់ នៅពហុកីឡដ្ឋានជាតិ(ស្ដាតអូឡាំពិក) នៅព្រឹកថ្ងៃទី០៧ ខែតុលានេះ មុនការប្រកួតនាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ សប្ដាហ៍ក្រោយ ។ យោងតាមសហព័ន្ធកីឡាបាល់ទាត់កម្ពុជា សំបុត្រចូលទស្សនាការប្រកួតអន្ដរជាតិ បែងចែកជា ២ប្រភេទ គឺតំបន់ A មានតម្លៃ ៣០,០០០រៀល និងតំបន់ B … Read More

មានសិទ្ធិហាមឃាត់ និងផាកពិន័យអ្នកដំណើដែរឬទេ មន្រ្តីចរាចរណ៍ជាប់កិច្ចសន្យា?

ភ្នំពេញ៖ ឯកសណ្ឋានអាវពីពណ៌ខៀវផ្ទៃមេឃ បានប្តូរមកជាពណ៌លឿងទុំវិញ ជាការធ្វើបច្ចុប្បន្នភាពមន្រ្តីនគរបាលជាប់កិច្ចសន្យា ដែលមិនច្រឡំនឹងមន្ត្រីនគរបាលពេញសិទ្ធិ ។ មន្ត្រីជាប់កិច្ចសន្យានេះ ជាជំនួយការសហការការងារជាមួយមន្រ្តីនគរបាលចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ។ ប្រធានការិយាល័យផ្សព្វផ្សាយ អប់រំ និងជាអ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានបញ្ជាក់ថា មន្ត្រីជាប់កិច្ចសន្យានេះមានតួនាទីត្រឹមជួយសម្រួលការងារចរាចរណ៍ នៅតាមដងវិថី និងមិនមានសិទ្ធិចាប់ឃាត់យានយន្តល្មើសច្បាប់ចរាចរណ៍នោះឡើយ បើយោងតាមការឱ្យដឹង។ គួររំលឹកកន្លងមកដោយសារ មានការរិះគន់ពីប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវមានការមិនពេញចិត្ត ចំពោះមន្ត្រីជាប់កិច្ចសន្យា ដែលតែងតែអនុវត្តលើសពីតួនាទីរបស់ខ្លួន ដូចជា មានការឃាត់យាន្តយន្តនៅតាមដងផ្លូវដើម្បីធ្វើការផាកពិន័យជាដើម។ ម្យ៉ាងវិញទៀត ដោយសារតែឯកសណ្ឋានហាក់ស្រដៀងទៅនឹងមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកផង ទើបថ្មីៗនេះសាលារាជធានីភ្នំពេញ … Read More

នៅជុំវិញផ្ទះ ដាំបន្លែជួយឲ្យប្រជាពលរដ្ឋជៀសពីចំណាកស្រុក

ក្រុមគ្រួសារមួយចំនួនដែលមានជីវភាពខ្សត់ខ្សោយ ធ្លាប់ពឹងអាស្រ័យលើកាប់រានព្រៃឈើ យកដីធ្វើកសិកម្មបែបពនេចរ និងចូលព្រៃបរបាញ់សត្វ បានផ្លាស់មករស់នៅក្នុងសហគមន៍សុវណ្ណាបៃតងខេត្តកោះកុង ដើម្បីផ្លាស់ប្តូរទម្លាប់កាប់បំផ្លាញព្រៃឈើធ្វើស្រែចំការ ងាកមកធ្វើកសិកម្មបែបនិរន្តភាពការពារបម្រែបម្រួលអាកាសធាតុ។ លោក អាត់ ណុច ប្រធានសហគមន៍សុវណ្ណាបៃតងបានឲ្យដឹងថា កាលពីមុនប្រជាជនរស់នៅក្នុងសហគមន៍បានពឹងផ្អែកលើការរុករកធនធានព្រៃឈើដើម្បីចិញ្ចឹមជីវិត។ លោកថាជីវភាពពលរដ្ឋក្នុងសហគមន៍កាលណ្ណោះមិនគួបប្រសើរនោះទេ ព្រោះការរស់នៅតាមជ្រលងភ្នំតំបន់ដាច់ស្រយាល ខ្វះខាតហេដ្ឋារចនាសម្ព័ន្ធ ដូចជាសាលារៀន ផ្លូវថ្នល់ និងសេវាសុខភាព។ ប៉ុន្តែបន្ទាប់ពីសហគមន៍សុវណ្ណាបៃតងបានដំណើរការដោយមានជំនួយឧបត្ថម្ភពីអង្គការសម្ព័ន្ធសត្វព្រៃ Wild Alliance បានផ្លាស់ប្រែជីវភាពកសិករដោយឱ្យកសិករបានទទួលលំនៅដ្ឋាននិងបានទទួលវគ្គបណ្តុះបណ្តាលនានាទាក់ទងកសិកម្ម។ លោកបន្ថែមថា ប្រការនេះធ្វើឱ្យប្រជាពលរដ្ឋមានដីកម្មសិទ្ធិច្បាស់លាស់ ហើយបោះបង់ទម្លាប់ចូលព្រៃកាប់ឈើនិងបរបាញ់សត្វព្រៃដែលរបរនេះប្រឈមបញ្ហាផ្លូវច្បាប់។ បើនិយាយពីការធ្វើកសិករបែបពនេចររបស់ប្រជាសហគមន៍លោកអះអាងថា ពលរដ្ឋមួយគ្រួសារបានកាប់ព្រៃឈើមួយឆ្នាំប្រហែល ១ ហិកតា ទៅ … Read More

ផ្សារអនឡាញទូទាំងពិភពលោកជិត រដូវកាលលក់បញ្ចុះតម្លៃ

ការលក់ទំនិញបញ្ចុះតម្លៃរហូតដល់ 35% ក្នុងរដូវកាលបុណ្យទាននៅចុងឆ្នាំនេះ ហាងលក់រាយនានាបាន និងកំពុងត្រៀមខ្លួនក្នុងនោះ ទំនិញប្រភេទអេឡិចត្រូនិច ឧបករណ៍លេងកម្សាន្ត និងសម្លៀកបំពាក់នឹងត្រូវលក់បញ្ចុះតម្លៃទាបជាងគេ ។ Adobe Analytics ប្រកាសកាលពីថ្ងៃទី 05 តុលា អ្នកប្រើប្រាស់នឹងអាចទិញទំនិញបញ្ចុះតម្លៃដល់កម្រិតទាបមិនធ្លាប់មានក្នុងរដូវបុណ្យទាននៅចុងឆ្នាំ 2023 ពេលក្រុមអ្នកលក់រាយតាមផ្សារអនឡាញ ព្យាយាមអូសទាញអតិថិជនដែលកំពុងខ្សត់ប្រាក់ដោយសារតែបញ្ហាអតិផរណា នេះបើយោងតាមការព្យាករណ៍ ។ យុទ្ធសាស្ត្រនេះនឹងមានប្រសិទ្ធភាព ព្រោះថា ការលក់តាមអនឡាញក្នុងរដូវបុណ្យទានត្រូវបានរំពឹងថានឹងកើនឡើងជិត 5% ធៀបនឹងដំណាក់កាលដូចគ្នាក្នុងឆ្នាំ 2022 យោងលើ Adobe Analytics បានព្យាករណ៍។ … Read More

ជំនួសឱ្យស្ថានីយអវកាសអន្តរជាតិដឹកនាំដោយអង្គការ NASA ចិននឹងពង្រីកទំហំស្ថានីយអវកាសទ្វេដង

ចិន៖ ក្នុងរយៈពេល៣ឆ្នាំខាងមុខ ប្រទេសចិន គ្រោងនឹងពង្រីកស្ថានីយអវកាសរបស់ខ្លួនដល់កម្រិត៦ម៉ូឌុល ដោយផ្តល់ជូនអវកាសយានិកមកពីប្រទេសផ្សេងទៀត នូវវេទិកាជំនួសសម្រាប់បេសកកម្មជិតផែនដី ខណៈដែលស្ថានីយអវកាសអន្តរជាតិ (ISS) ដឹកនាំដោយអង្គការណាសា ខិតជិតដល់ទីបញ្ចប់នៃអាយុកាលបេសកកម្មរបស់ខ្លួន។ អង្គភាព ក្រុមហ៊ុនម៉ៅការអវកាសសំខាន់របស់ចិន វិទ្យាស្ថានអវកាសចិន (CAST) បានលើកឡើង នៅក្នុងមហាសន្និបាតអវកាសអន្តរជាតិលើកទី៧៤ នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់ កាលពីថ្ងៃពុធ ទី៤ ខែតុលាកន្លងទៅថា អាយុកាលប្រតិបត្តិការរបស់ស្ថានីយ៍អវកាសចិន នឹងមានរយៈពេលជាង ១៥ឆ្នាំ។ ស្ថានីយ៍អវកាស ដែលសាងសង់ដោយប្រទេសចិនផ្ទាល់ នោះត្រូវបានគេស្គាល់ថាឈ្មោះ ធាងកុង (Tiangong) ជាភាសាចិន … Read More

អ៊ីតាលី៖ កំណើនជនអន្តោប្រវេសន៍ខុសច្បាប់ និងជនភៀសខ្លួន ទីក្រុងព្រំដែនជួបការលំបាកក្នុងការទប់ទល់បញ្ហា

បរទេស៖ ទីក្រុងអ៊ីតាលីជាប់ព្រំដែនជាមួយប្រទេសបារាំង ទីក្រុងវេនទីមីលីយ៉ា (Ventimiglia) បានកំពុងដោះស្រាយ ជាមួយនឹងការកើនឡើងនៃចំនួនជនភៀសខ្លួន និងជនអន្តោប្រវេសន៍ខុសច្បាប់ ដោយសារប្រទេសអ៊ីតាលី គឺជាកន្លែងចុះចតដ៏សំខាន់មួយ សម្រាប់ក្រុមដែលភៀសខ្លួនចេញពីតំបន់ ដែលហែកហួរដោយសង្រ្គាមនៅអាហ្វ្រិក និងមជ្ឈិមបូព៌ាឆ្ពោះទៅកាន់អឺរ៉ុប។ នៅព្រំដែនអ៊ីតាលី-បារាំង នគរបាលបារាំងបានពង្រឹងកងកម្លាំងបំពេញកាតព្វកិច្ច ហើយជនអន្តោប្រវេសន៍ជាច្រើននាក់ត្រូវបានស្ទាក់ចាប់ និងធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសអ៊ីតាលី។ ប្រធានអង្គការសង្គ្រោះក្រៅរដ្ឋាភិបាល លោក យ៉ាខូប ខូឡូមបា (Jacob Colomba) នាទីក្រុងវេនទីមីលីយ៉ា បាននិយាយថា ជារៀងរាល់ថ្ងៃពួកគេផ្តល់ជំនួយដល់ជនអន្តោប្រវេសន៍ រាប់សិបនាក់ទៅរាប់រយនាក់ ដែលត្រូវបាននិរទេសដោយចែកចាយស្បៀងអាហារ សម្លៀកបំពាក់ និងការផ្គត់ផ្គង់ផ្សេងៗទៀតដល់អ្នកទាំងនោះ។ ការជ្រើសរើសផ្លូវប្រថុយប្រថានបន្ថែមទៀតពីអ្នកភៀសខ្លួនមួយចំនួន … Read More