ផ្សារអនឡាញទូទាំងពិភពលោកជិត រដូវកាលលក់បញ្ចុះតម្លៃ

ការលក់ទំនិញបញ្ចុះតម្លៃរហូតដល់ 35% ក្នុងរដូវកាលបុណ្យទាននៅចុងឆ្នាំនេះ ហាងលក់រាយនានាបាន និងកំពុងត្រៀមខ្លួនក្នុងនោះ ទំនិញប្រភេទអេឡិចត្រូនិច ឧបករណ៍លេងកម្សាន្ត និងសម្លៀកបំពាក់នឹងត្រូវលក់បញ្ចុះតម្លៃទាបជាងគេ ។

Adobe Analytics ប្រកាសកាលពីថ្ងៃទី 05 តុលា អ្នកប្រើប្រាស់នឹងអាចទិញទំនិញបញ្ចុះតម្លៃដល់កម្រិតទាបមិនធ្លាប់មានក្នុងរដូវបុណ្យទាននៅចុងឆ្នាំ 2023 ពេលក្រុមអ្នកលក់រាយតាមផ្សារអនឡាញ ព្យាយាមអូសទាញអតិថិជនដែលកំពុងខ្សត់ប្រាក់ដោយសារតែបញ្ហាអតិផរណា នេះបើយោងតាមការព្យាករណ៍ ។

យុទ្ធសាស្ត្រនេះនឹងមានប្រសិទ្ធភាព ព្រោះថា ការលក់តាមអនឡាញក្នុងរដូវបុណ្យទានត្រូវបានរំពឹងថានឹងកើនឡើងជិត 5% ធៀបនឹងដំណាក់កាលដូចគ្នាក្នុងឆ្នាំ 2022 យោងលើ Adobe Analytics បានព្យាករណ៍។

ក្នុងរបាយការណ៍ប្រចាំឆ្នាំស្ដីពីការរំពឹងទុកផ្នែកជួញដូរក្នុងរដូវបុណ្យទាន Adobe Analytics ឱ្យដឹងថា ហាងលក់រាយនានាបាន និងកំពុងត្រៀមខ្លួនសម្រាប់ការលក់ទំនិញបញ្ចុះតម្លៃរហូតដល់ 35% ក្នុងរដូវកាលបុណ្យទាននៅចុងឆ្នាំនេះ ក្នុងនោះ ទំនិញប្រភេទអេឡិចត្រូវនិច ឧបករណ៍លេងកម្សាន្ត និងសម្លៀកបំពាក់នឹងត្រូវលក់បញ្ចុះតម្លៃទាបជាងគេ។

សង្ឃឹមថា អ្នកប្រើប្រាស់នឹងចាប់យកកម្មវិធីលក់បញ្ចុះតម្លៃនេះ ហើយចំណាយច្រើនសូម្បីតែនៅពេលពួកគេមានការព្រួយបារម្ភអំពីតម្លៃកើនឡើង ក៏ដូចជា «សុខភាព» របស់សេដ្ឋកិច្ច យោងលើក្រុមហ៊ុនវិភាគទិន្នន័យទីផ្សារខាងលើ ។

តាមការឲ្យដឹងពី Adobe Analytics អ្នកប្រើប្រាស់ទូទាំងសកលលោក អាចនឹងចំណាយ 221.8 ពាន់លានដុល្លារ តាមរយៈការទិញទំនិញពីផ្សារអនឡាញ ចាប់ពីថ្ងៃទី 01 វិច្ឆិកា រហូតដល់ដំណាច់ឆ្នាំនេះ។ ប្រការនេះនឹងជួយឱ្យកំណើនសម្រេចបាន 4.8% ច្រើនជាង 1.3% បើធៀបនឹង 3.5% នៃដំណាក់កាលដូចគ្នាក្នុងឆ្នាំកន្លង៕