ចិនជិតឈានដល់ដំណាក់កាលថ្មី លើការរត់ប្រណាំងសព្វាវុធនៅអាស៊ី ជាមួយនាវាមុជទឹកបំពាក់នុយក្លេអ៊ែរ

ចិន៖ ស្របពេលប្រទេសចិន  មានការរត់ប្រណាំងសព្វាវុធ  លើនាវាមុជទឹក  កំពុងកើនឡើងខ្លាំង  ជាមួយការចាប់ផ្តើមដំណើរការផលិតនាវាមុជទឹក បំពាក់អាវុធនុយក្លេអ៊ែរជំនាន់ថ្មី ដែលនោះគឺជាលើកដំបូងត្រូវបានគេរំពឹងថា នឹងដាក់បញ្ហាប្រឈមចំពោះការកើនឡើងនូវកិច្ចប្រឹងប្រែងរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តក្នុងដាក់ការតាមដាន។ កំពុងដំណើរការឲ្យមាននាវាមុជទឹកបំពាក់មីស៊ីលបាលីស្ទីក ប្រភេទ096 ធ្វើប្រតិបត្តិការ មុនចុងទសវត្សរ៍នេះ ដោយឈានដល់ដំណាក់កាលថ្មី ក្នុងភាពស្ងប់ស្ងាត់របស់ខ្លួន ដែលផ្តល់ជំនួយមួយផ្នែកដោយ បច្ចេកវិទ្យារបស់រុស្ស៊ី នេះយោងតាមអ្នកវិភាគ និងអ្នកតំណាងការពារជាតិប្រចាំតំបន់ បានបង្ហាញភស្តុតាងលើប្រទេសចិន ។ ការស្រាវជ្រាវត្រូវបានពិភាក្សានៅក្នុងសន្និសីទមួយ កាលពីខែឧសភា នៅមហាវិទ្យាល័យសង្គ្រាមកងទ័ពជើងទឹកសហរដ្ឋអាមេរិក និងត្រូវបានចេញផ្សាយកាលពីខែសីហា ដោយវិទ្យាស្ថានសិក្សាសមុទ្រប្រទេសចិន ដែលព្យាករណ៍ថានាវាថ្មី នឹងធ្វើឲ្យពិបាកកាន់តែខ្លាំងក្នុងការតាមដាន។ ការសន្និដ្ឋាននោះ … Read More

នាយករដ្ឋមន្ដ្រី នៃកម្ពុជា ដែលអនុញ្ញាតឱ្យប្រើប្រាស់ស្ពានកោះពេជ្រ-កោះនរា ក្នុងឱកាសភ្ជុំបិណ្ឌ ពលរដ្ឋថ្លែងអំណរគុណសម្តេចធិបតី

ភ្នំពេញ៖ សម្លេងអំណរគុណដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ពីប្រជាពលរដ្ឋធ្វើដំណើរ  ថាសម្តេចបានគិតគូរអនុញ្ញាតឱ្យបើកស្ពានឆ្លងទន្លេ ពីតំបន់អភិវឌ្ឍន៍កោះពេជ្រ-កោះនរា សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ជាបណ្តោះអាសន្ន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ពោលគឺនៅថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ ។ ការគិតគូរយកចិត្តទុកដាក់របស់សម្តេចធិបតី គឺបានជួយ​សម្រួលការចរាចរណ៍​ធ្វើដំណើរ ទៅ-មក បានកាន់តែប្រសើរឡើង​ ពិសេសនោះ ​គឺក្នុងរដូវការបុណ្យភ្ជុំបិណ្ឌខាងមុខ ព្រោះនៅ​រៀងរាល់មានបុណ្យទាន​ ពលរដ្ឋជាច្រើន ប្រាកដជាធ្វើដំណើរចាកចេញ​ពីរាជធានី​ភ្នំពេញទៅកាន់ស្រុកកំណើត ដូច្នោះហើយស្ពានខាងលើនេះ ​វានឹង​ជួយ​បញ្ចៀស​បាន​ពី​ការកកស្ទះ ហើយក៏កាត់បន្ថយពេលវេលាក្នុងការធ្វើដំណើរបានច្រើនផងដែរ នេះបើតាមការលើកឡើងពីប្រជាពលរដ្ឋឆ្លងកាត់លើស្ពានកាលពីព្រឹកមិញ ។ សូមបញ្ជាក់ថា … Read More

បិណ្ឌទី១០ អ្នកឧកញ៉ា ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង អញ្ជើញកាន់នៅវត្តបទុមវតី

ភ្នំពេញ៖ អគ្គនាយកក្រុមហ៊ុន ទ្រី ភាព គ្រុប អ្នកឧកញ៉ា ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង ជាឧត្តមភរិយា ព្រមទាំងមាតាបិតា បុត្រា បុត្រី ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុនទាំងអស់ បានមូលមតិគ្នា អញ្ជើញកាន់បិណ្ឌទី១០ នៅវត្តបទុមវតី។ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាពិធីបុណ្យព្រះពុទ្ធសាសនាដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា ដែលតែប្រារព្ធធ្វើឡើងចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ។ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រារព្ធធ្វើឡើង ដើម្បីទ្រទ្រង់ព្រះសង្ឃគង់ចាំព្រះវស្សាតាមទីអារាមនានាក្នុងរដូវវស្សា ដែលជួបការលំបាកក្នុងការនិមន្តបិណ្ឌបាត្រ។ … Read More

ការបញ្ជូនក្រុមនាវាពិឃាតអាមេរិកផ្ទុកយន្តហោះ នឹងទៅជិតអ៊ីស្រាអែល

សហរដ្ឋអាមេរិក៖  លោក ឡយ អូស្ទីន (Lloyd Austin) រដ្ឋមន្ត្រីការពារជាតិ និយាយថា សហរដ្ឋអាមេរិក នឹងបញ្ជូននាវា និងយន្តហោះយោធោជច្រើនទៅកាន់សមុទ្រមេឌីទែរ៉ាណេភាគខាងកើត ជិតអ៊ីស្រាអ៊ែល ដើម្បីបង្ហាញការគាំទ្រ។ ទីក្រុងវ៉ាស៊ីនតោន ជឿថា ការវាយប្រហារចុងក្រោយបំផុតរបស់ក្រុមហាម៉ាស អាចមានបំណង រំខានដល់ការធ្វើឲ្យមានប្រក្រតីភាពដ៏សំខាន់នៃទំនាក់ទំនងរវាងអ៊ីស្រាអែល និង អារ៉ាប៊ីសាអ៊ូឌីត ។ ការវាយប្រហារ ពីក្រុមយុទ្ធជនហាម៉ាស ពាសពេញទីក្រុងមួយចំនួនរបស់អ៊ីស្រាអ៊ែល ខណៈប្រទេសនេះ បានជួបប្រទះថ្ងៃដ៏សោកសៅរបស់ខ្លួន ក្នុងរយៈពេលជាច្រើនទសវត្សរ៍កាលពីថ្ងៃសៅរ៍កន្លងទៅ ។ អ៊ីស្រាអែល បានវាយបកលើជនជាតិប៉ាឡេស្ទីនដោយការវាយប្រហារតាមអាកាស … Read More

កុមារអាយុ១២ខែម្នាក់បានសង្រ្គោះជីវិត ពីមន្ទីរពេទ្យគន្ធបុប្ផា ក្រោយមានដំបៅខ្ទុះធ្លុះធ្លាយសួតយ៉ាងធ្ងន់ធ្ងរ

ភ្នំពេញ៖ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣នេះ មន្ទីរពេទ្យគន្ធបុប្ផារាជធានីភ្នំពេញ បានសង្រ្គោះជីវិតកុមារម្នាក់ អាយុ១២ខែ បានទាន់ពេលវេលា បន្ទាប់ពីក្មេងប្រុសរូបនេះមានជំងឺយ៉ាងធ្ងន់ធ្ងរ ដោយមានដំបៅខ្ទុះធ្លុះធ្លាយសួតយ៉ាងស្មុគស្មាញបំផុត។ តាមរយៈផេកហ្វេសបុក ដែលមានឈ្មោះថា Dr. Beat Richner នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា ជំងឺរលាកសួតធ្ងន់ធ្ងរ អាចបង្កឡើងដោយពួកបាក់តេរី មេរោគផ្សិត និងពពួកវីរុស​មួយ​ចំនួន ជួនកាលមានពួកបាក់តេរី និងវីរុសរួមគ្នាវាយប្រហារប្រព័ន្ធដង្ហើម  ក្នុងពេលតែមួយផងដែរ។  ចៅប្រុសតូចម្នាក់នេះ មានអាយុ១២ខែ មកពីខេត្តកណ្តាល យកមកមន្ទីរពេទ្យគន្ធបុប្ផា … Read More

ប្រមូលផ្តុំគ្នាក្នុងការគាំទ្រពីពលរដ្ឋប៉ាគីស្ថាន លើពលរដ្ឋប៉ាឡេស្ទីន ដោយដុតទង់ជាតិអាមេរិក និងអ៊ីស្រាអែល

ប៉ាគីស្ថាន៖ នៅក្នុងទីក្រុងធំបំផុតរបស់ប្រទេសប៉ាគីស្ថាន អ្នកតវ៉ាជាច្រើននាក់ បានជួបជុំគ្នាក្នុងការប្រមូលផ្តុំមួយកាលពីថ្ងៃអាទិត្យ ទី៨ ខែតុលា ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយពលរដ្ឋប៉ាឡេស្ទីន បន្ទាប់អ៊ីស្រាអែល បានបាញ់ផ្លោងនៅតំបន់ហ៊ុមព័ទ្ធហ្គាហ្សារបស់ប៉ាឡេស្ទីន បណ្តាលឲ្យមនុស្សរាប់រយនាក់បានស្លាប់។ បានកំពុងមានចាត់វិធានការក្នុងការសងសឹកសម្រាប់ការវាយប្រហារមួយ ដែលមានការបង្ហូរឈាមខ្លាំង នៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ប្រទេសអ៊ីស្រាអែល បានឆ្លើយតបនៅពេលដែលក្រុមអ៊ីស្លាមនិយមហាម៉ាស់ សម្រុកឆ្លងកាត់ទីក្រុងជាច្រើនរបស់អ៊ីស្រាអែលបណ្តាលឲ្យពលរដ្ឋអ៊ីស្រាអែល៧០០នាក់ស្លាប់ និងចាប់ជំរិតរាប់សិបនាក់ផ្សេងទៀត។ ការរៀបចំការតវ៉ាមួយដោយ ក្រុមដែលមានឈ្មោះថាប៉ាគីស្ថានមូលនិធិសម្រាប់ប៉ាឡេស្ទីន នៅខាងក្រៅក្លឹបសារព័ត៌មាននៅទីក្រុង Karachi ក្រុមអ្នកតវ៉ា បានឡើងជាន់ និងដុតទង់ជាតិអាមេរិក និងអ៊ីស្រាអែល។ ការតវ៉ាមួយផ្សេងទៀត កាលពីពេលល្ងាច ដែលរៀបចំដោយក្រុមនិកាយស៊ីអ៊ីត MWM បុរសនិងស្ត្រី … Read More

កងកម្លាំងសន្តិសុខអ៊ីរ៉ង់៖ ពិតជាបានជួយដល់ ការរៀបគម្រោងរបស់ក្រុមហាម៉ាស វាយប្រហារអ៊ីស្រាអែល?

បរទេស៖  កងកម្លាំងសន្តិសុខអ៊ីរ៉ង់ បានជួយដល់គម្រោងការវាយប្រហារ របស់ក្រុមហាម៉ាសលើអ៊ីស្រាអែល និង បានអនុញ្ញាតឲ្យកើតឡើង នេះបើយោងតាមសេចក្ដីរាយការណ៍មួយចំនួនបានលើកឡើង។ ក្រុមភេរវករ ហាម៉ាស (Hamas) និងហេស្បូឡា (Hezbollah) មានសមាជិកពីរនាក់ បានប្រាប់សារព័ត៌មាន Wall Street Journal ថា ការវាយប្រហារដ៏សាហាវកាលពីថ្ងៃសៅរ៍ ដែលបានសម្លាប់មនុស្ស ៧០០ នាក់ត្រូវបានគ្រោងទុកនៅក្នុងកិច្ចប្រជុំជាមួយកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) ចាប់ពីខែសីហាមកម្ល៉េះ។ ការបន្តទៅមុខចុងក្រោយត្រូវបានផ្តល់ឱ្យដោយក្រុមមន្ត្រីអ៊ីរ៉ង់នៅក្នុងកិច្ចប្រជុំមួយក្នុងទីក្រុងបេរូត (Beirut) កាលពីថ្ងៃចន្ទសប្តាហ៍មុន ជាមួយនឹងក្រុមអ្នកតំណាងមកពីក្រុមហាម៉ាស លោក ក្រុមហេស្បូឡា … Read More

ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដា្ឋនអាកាសចរណ៍ស៊ីវិល

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមប្រជុំសភា នាសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ ដើម្បីធ្វើការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដា្ឋនអាកាសចរណ៍ស៊ីវិល។ វិមានរដ្ឋសភា រាជធានីភ្នំពេញ ព្រឹកថ្ងៃចន្ទ ទី៩ តុលា ២០២៣

​ ការព្រួយបារម្ភ​ ក្រុម​ហ៊ុន​ក្នុង​ស្រុក លើគម្រោង​រក​ស៊ី​របស់​ SpaceX

SpaceX ផ្ដោត​ទៅ​លើ​សេវាកម្ម B2C មែននោះ ជា​ការ​រកស៊ី​ តាម​រយៈ​សកម្មភាព​លក់​រាយ​ដោយ​ផ្ទាល់​ នោះ​នឹង​ជា​ការ​គំរាម​កំហែង​ដ៏​ធំ​មួយ​ដល់​បណ្ដា​ក្រុម​ហ៊ុន​ទូរគមនាគមន៍​ក្នុង​ស្រុក​។ ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ ក្រុម​ហ៊ុន​ផ្គត់ផ្គង់សេវាកម្ម​ទូរគមនាគមន៍ កំពុង​តែ​ពិនិត្យ​ទៅ​លើ​ផលប៉ះពាល់​​ដែល​អាច​កើត​មាន​ដោយ​សារ​គម្រោង​ផ្ដល់​សេវា​កម្ម​បែប​ B2C (ពី​ក្រុម​ហ៊ុន​ទៅ​អ្នក​ប្រើ​ប្រាស់​) របស់​ក្រុម​ហ៊ុន​អាម៉េរិក​ SpaceX តាម​រយៈ​ប្រព័ន្ធ​ផ្កាយ​រណប​ Starlink។ ក្រុម​ហ៊ុន​ SpaceX កំពុង​ផ្គត់​ផ្គង់​សេវាកម្ម​បែប B2B (ពី​ក្រុម​ហ៊ុន​ទៅ​ក្រុម​ហ៊ុន) នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ ហើយ​ថា SpaceX នឹង​ពិនិត្យ​លទ្ធភាព​ផ្ដល់​សេវាកម្ម​ដល់​អ្នក​ប្រើ​ប្រាស់​ដោយ​ផ្ទាល់​ ពោល​គឺ​ការ​លក់​រាយ​ជូន​អតិថិជន​ យោងតាម ទំព័រ Kata Data … Read More