នាយករដ្ឋមន្ដ្រី នៃកម្ពុជា ដែលអនុញ្ញាតឱ្យប្រើប្រាស់ស្ពានកោះពេជ្រ-កោះនរា ក្នុងឱកាសភ្ជុំបិណ្ឌ ពលរដ្ឋថ្លែងអំណរគុណសម្តេចធិបតី

ភ្នំពេញ៖ សម្លេងអំណរគុណដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ពីប្រជាពលរដ្ឋធ្វើដំណើរ  ថាសម្តេចបានគិតគូរអនុញ្ញាតឱ្យបើកស្ពានឆ្លងទន្លេ ពីតំបន់អភិវឌ្ឍន៍កោះពេជ្រ-កោះនរា សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ជាបណ្តោះអាសន្ន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ពោលគឺនៅថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ ។

ការគិតគូរយកចិត្តទុកដាក់របស់សម្តេចធិបតី គឺបានជួយ​សម្រួលការចរាចរណ៍​ធ្វើដំណើរ ទៅ-មក បានកាន់តែប្រសើរឡើង​ ពិសេសនោះ ​គឺក្នុងរដូវការបុណ្យភ្ជុំបិណ្ឌខាងមុខ ព្រោះនៅ​រៀងរាល់មានបុណ្យទាន​ ពលរដ្ឋជាច្រើន ប្រាកដជាធ្វើដំណើរចាកចេញ​ពីរាជធានី​ភ្នំពេញទៅកាន់ស្រុកកំណើត ដូច្នោះហើយស្ពានខាងលើនេះ ​វានឹង​ជួយ​បញ្ចៀស​បាន​ពី​ការកកស្ទះ ហើយក៏កាត់បន្ថយពេលវេលាក្នុងការធ្វើដំណើរបានច្រើនផងដែរ នេះបើតាមការលើកឡើងពីប្រជាពលរដ្ឋឆ្លងកាត់លើស្ពានកាលពីព្រឹកមិញ ។

សូមបញ្ជាក់ថា ស្ពានកោះពេជ្រ – កោះនរា នឹងត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ជាបណ្តោះអាសន្ន តែមួយស្ពាននោះទេ សម្រាប់ការធ្វើចរាចរណ៍ទ្វេទិស ពោលទាំងទៅ និងមក ។ ក្រោយផុតកំណត់រយៈពេល០៣ថ្ងៃហើយនោះ​ ស្ពានខាងលើនេះ​នឹង​ត្រូវផ្អាកចរាចរណ៍​ជា​បណ្តោះអាសន្នវិញសិន​ រងចាំការសាងសង់រួចរាល់ ១០០ភាគរយ នឹងបើកឱ្យប្រើប្រាស់ជាផ្លូវការណ៍ នៅ​ចុងខែតុលា ឆ្នាំ២០២៣នេះ ៕