គន្លឹះក្នុងការគ្រប់គ្រងអារម្មណ៍តាមរយៈ សមាធិ

សមាធិ នឹងធ្វើឲ្យមានគុណសម្បត្តិ បន្ថែមន័យឲ្យជីវិត ចំណុចសំខាន់អ្នកទៅចូលរួមសិក្សារៀនសូត្រ ទទួលបានពាក្យលើកទឹកចិត្ត ហើយនិងឃ្លាដែលព្យាបាលផ្លូវចិត្ត វិធីសាស្រ្តដែលល្អបំផុតគឺវិធីសាស្រ្តបុរាណ តាំងពីសម័យពុទ្ធកាល ដែលក្រោយមកវាចេះតែសាបរលាបបន្តិចម្ដងៗ តែវិធីសាស្រ្តនេះគឺជាវិធីសាស្រ្តរបស់ព្រះពុទ្ធ ដែលរាប់ពាន់ឆ្នាំមកហើយវានៅតែមានប្រសិទ្ធភាព ដល់ជីវិតមនុស្សទាំងអស់។ ដូច្នេះវិធីសាស្ក្រ សមាធិអាចព្យាបាល សេចក្ដីទុក្ខរបស់មនុស្សបាន នរណាក៏ដោយមិនថាមានមិនថាមិនសូវមាន គឺតែងតែមានសេចក្ដីទុក្ខដូចគ្នាទាំងអស់ បើសិនជាយល់ពីសមាធិ អ្នកនោះអាចមានក្បួនរំដោះទុក្ខ មានក្បួនព្យាបាលទុក្ខ មិនអាចនិយាយថាបញ្ចប់ទុក្ខទេ តែមានវិធីសាស្រ្តដោះស្រាយទុក្ខ នៅចំពោះមុខខ្លួន នោះគឺវិធីសាស្រ្តធ្វើសមាធិ។   តាមមណ្ឌល ឬទីតាំងបង្រៀនធ្វើសមាធិ គឺការបង្ហាត់បង្រៀនអំពីការសមាធិ ដើម្បីឲ្យមានសតិជាប់ខ្លួនជានិច្ច និងសិក្សាអំពីជំងឺផ្លូវអារម្មណ៍របស់ខ្លួនឯង។ … Read More

អង់គ្លេស៖ បែបនឹងប្រើប្រាស់ច្បាប់ ចាប់ខ្លួនអ្នកស្រែកតវ៉ា ប្រើទង់ជាតិប៉ាឡេស្ទីន

អង់គ្លេស៖  លោក Suella Braverman រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាននិយាយ នៅក្នុងលិខិតណែនាំមួយផ្ញើ កាលពីថ្ងៃអង្គារថាប៉ូលិសនៅក្នុងប្រទេសអង់គ្លេស និងវេល គួរតែចាត់ទុកទង់ជាតិប៉ាឡេស្ទីន ការស្រែកច្រៀង និងនិមិត្តសញ្ញាផ្សេងទៀត ដែលបង្ហាញក្នុងបរិបទជាក់លាក់ថា ជាពាក្យសម្ដីស្អប់ខ្ពើមនិងការើសអើងគ្នា ។ លោកស្រី Braverman បានសរសេរនៅក្នុងលិខិតមួយថា៖វាមិនមែនគ្រាន់តែជានិមិត្តសញ្ញាគាំទ្រក្រុមហាម៉ាសច្បាស់លាស់ទេ ដែលនាំឱ្យមានការព្រួយបារម្មណ៍ចំពោះអង់គ្លេស ។ ខ្ញុំសូមលើកទឹកចិត្តប៉ូលីសឱ្យពិចារណាថាតើការស្រែកបន្ទដូចជាពីទន្លេដល់សមុទ្រ ប៉ាឡេស្ទីននឹងមានសេរីភាពគួរតែត្រូវបានយល់ថា ជាការបង្ហាញនៃបំណងប្រាថ្នាដ៏ឃោរឃៅ ក្នុងការឃើញអ៊ីស្រាអែលត្រូវបានលុបចេញពីពិភពលោក និងថាតើការប្រើប្រាស់របស់វានៅក្នុងបរិបទជាក់លាក់ដែរឬទេ ហើយវាគួរតែអាចចាត់ចូល​ជា​បទល្មើស​សណ្តាប់ធ្នាប់​សាធារណៈ​ផ្នែក​ទី ៥ ដែល​មាន​ស្ថាន​ទម្ងន់​ទោស? បើយោងតាមការចេញផ្សាយរបស់ RT … Read More

កំពុងប្រយុទ្ធនឹងក្រុមហាម៉ាសប៉ាឡេស្ទីន តើអ៊ីស្រាអែលប្រើកងកម្លាំងយោធាប៉ុន្មាននាក់ និងយន្តហោះចម្បាំង ប៉ុន្មានគ្រឿង ?

អ៊ីស្រាអែល៖ ការកោះហៅអ្នកបម្រុងចំនួន ៣០០.០០០ នាក់ ក្នុងរយៈពេលពីរបីថ្ងៃ ដើម្បីជួយខ្លួនទប់ទល់នឹងក្រុមហាម៉ាស់ ដែលបានធ្វើការវាយប្រហារ ដែលមិនធ្លាប់មានពីមុនមកប្រឆាំងនឹងរដ្ឋកាល កាលពីថ្ងៃទី៧ ខែតុលា នេះបើយោងតាមយោធាអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃចន្ទកន្លងមកនេះ ។ ទីក្រុង តែលអាវែវ បានអនុម័តការហៅអ្នកបម្រុងសម្រាប់កងទ័ពបន្ថែមចំនួន ៦០.០០០ នាក់ ដោយបង្កើនចំនួនសរុបនៃអ្នក ដែលត្រូវបានចល័តក្នុងរយៈពេលបីថ្ងៃ ចុងក្រោយនេះដល់ ៣៦០.០០០នាក់ បើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹង ។ ប៉ុន្តែតើកងទ័ពអ៊ីស្រាអែលបច្ចុប្បន្នមានទំហំប៉ុនណា? … Read More

នៅសប្តាហ៍ក្រោយ ប្រទេសចិន នឹងបើកវេទិកាខ្សែក្រវ៉ាត់ និងផ្លូវលើកទី៣

ចិន៖ ប្រទេសចិន និងបើកវេទិកាខ្សែក្រវ៉ាត់និងផ្លូវលើកទី៣ នៅក្នុងរដ្ឋធានីរបស់ខ្លួននៅសប្តាហ៍ក្រោយ ដោយបានបញ្ជាក់លម្អិតពីព្រឹត្តិការណ៍នេះថា មេដឹកនំាបរទេសជាច្រើនត្រូវបានរំពឹងថានឹងមកចូលរួម ដោយរួមមានទាំងមេដឹកនាំរុស្ស៊ីលោក Vladimir Putin  ទីក្រុងប៉េកាំងបានឲ្យដឹង។ ការកំណត់ពេលចូលរួមក្នុងព្រឹត្តិការណ៍នេះ មានអ្នកតំណាងមកពីជាង១៣០ប្រទេស ដែលប្រារព្ធខួប១០ឆ្នាំនៃគំនិតផ្តួចផ្តើម ហេត្ថារចនាសម្ព័នដ៏ទូលំទូលាយរបស់ទីក្រុងប៉េកាំង។ លោកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេស បាននិយាយថា ប្រធានាធិបតីចិន លោក Xi Jinping នឹងអញ្ជើញបើកពិធីនៃវិទិកានេះ និងថ្លែងសុន្ទរកថា។ លោកក៏នឹងរៀបចំពិធីជប់លៀងស្វាគមន៍សម្រាប់បណ្តាមេដឹកនាំបរទេស និងប្រធានអង្គការអន្តរជាតិ ដែលមកចូលរួមវេទិកានេះ ។ លោក … Read More

លោក ពូទីន៖ អំពើហិង្សានៅអ៊ីស្រាអែល និងប៉ាឡេស្ទីន បង្ហាញពីបរាជ័យរបស់អាមេរិកនៅតំបន់មជ្ឈិមបូព៌ា

រុស្ស៊ី៖ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី និយាយកាលពីថ្ងៃអង្គារ ទី១០កន្លងទៅនេះថា ការផ្ទុះអំពើហិង្សារវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន បង្ហាញឲ្យឃើញពីបរាជ័យ របស់គោលនយោបាយសហរដ្ឋអាមេរិក ដែលលោកនិយាយថា ពួកគេព្យាយាមធ្វើផ្តាច់មុខលើកិច្ចចរចា ខណៈពុំខ្វាយខ្វល់ពីផលប្រយោជន៍របស់ប៉ាឡេស្ទីន ។ លោក ពូទីន បាននិយាយប្រាប់នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ លោក Mohammed Shia Al-Sudani ថា លោកគិតថា មនុស្សជាច្រើនឹងឯកភាពជាមួយខ្ញុំថា នេះគឺជាឧទាហរណ៍យ៉ាងច្បាស់ក្រឡែតពីបរាជ័យ របស់គោលនយោបាយសហរដ្ឋអាមេរិកនៅតំបន់មជ្ឈិមបូព៌ា ។ លោក ពូទីន … Read More

សម្តេចធិបតី៖ ចំណងការទូតផ្លូវការរវាងកម្ពុជា-ឡាវ ពិតមែនជាមានរយៈពេល៦៧ឆ្នាំ ប៉ុន្តែទំនាក់ទំនងរវាងប្រជាជននឹងប្រជាជន ពិតមានលក្ខណៈប្រវត្តិសាស្ត្រយូរអង្វែង

ភ្នំពេញ៖  សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម បួរកែវ ភូមិវង្សសៃ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតឡាវប្រចំាព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព កាលពីរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ។ ក្នុងជំនួបនេះ ឯកឧត្តម បួរកែវ ភូមិវង្សសៃ បានសម្តែងនូវការអបអរសាទរ ចំពោះគណបក្សប្រជាជនកម្ពុជា ដែលទទួលបានការគាំទ្រដ៏លើសលប់ នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា កាលពីខែកក្កដា កន្លងទៅ … Read More

សម្ដេចតេជោ ហ៊ុន សែន កម្ពុជាមានតម្រូវការ រួបរួមពីគ្រប់បក្សនយោបាយ ដើម្បីសន្តិភាព និងការអភិវឌ្ឍយូរអង្វែង

ភ្នំពេញ៖ ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលពីរសៀលថ្ងៃទី១១ ខែ តុលា ឆ្នាំ២០២៣ បានផ្ញើសារជាសំឡេង តាមបណ្ដាញសង្គមផ្ទាល់របស់សម្ដេច ជូនជនរួមជាតិ និងបក្ស នយោបាយនានាថា កម្ពុជាពិតជាមានការតម្រូវការនៅក្នុងការរួបរួមពីគ្រប់បក្សនយោបាយទាំងអស់ ដែលបានចុះបញ្ជីស្របច្បាប់នៅក្រសួងមហាផ្ទៃ។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា ការមានតម្រូវការរួបរួមពីបក្សនយោបាយទាំងអស់នេះ គឺដើម្បីកម្ពុជារក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍរយៈពេលវែង។ ​សម្ដេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា បញ្ជាក់បន្ថែមថា នៅក្នុងការរួបរួមកម្លាំងពីគ្រប់បក្សន យោបាយនៅកម្ពុជានេះ គឺគណបក្សប្រជាជនកម្ពុជា គោរពចំពោះឯករាជភាពរបស់គ្រប់បក្សនយោបា … Read More

ប្រជាជនថៃមានរហូត៣ម៉ឺននាក់នៅក្នុងប្រទេសអ៊ីស្រាអែល នេះបើតាមកាសែតបាងកកប៉ុស្ត ចេញផ្សាយថ្ងៃអង្គារ ទី ១០ តុលា ២០២៣

គម្រោងកងទ័ពថៃដើម្បីដឹកជនជាតិថៃណាដែលចង់ត្រលប់មកប្រទេសវិញតាមរយៈការដឹកចេញពីប្រទេសអុីស្រាអែលតាមផ្លូវគោកទៅប្រទេសជិតខាងនានា រួចទើបឡើងយន្តហោះនៅតាមប្រទេសទាំងនោះ ។ បច្ចុប្បន្ននេះ មានជនជាតិថៃជាង ៣ ម៉ឺននាក់នៅក្នុងប្រទេសអុីស្រាអែល ក្នុងនោះមាន ៥ ០០០ នាក់នៅក្នុងតំបន់ Gaza ។ មកទល់នឹងថ្ងៃទី ៩ តុលា ២០២៣ នេះ មានតែជនជាតិថៃ ១ ៤០០ នាក់ប៉ុណ្ណោះដែលបានធ្វើលិខិតសុំត្រលប់ទៅប្រទេសថៃវិញ។

​ស្ថានីយ៍​ផលិត​អគ្គិសនី​ពី​ខ្យល់​ធំបំផុត​លើ​ពិភពលោក​ អង់គ្លេស​ដាក់ដំណើរ​ការ​ហើយ

នេះ​បើ​តាមទំព័រ​សារព័ត៌មាន Guardian ចុះផ្សាយ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ គឺទួរប៊ីន​ដំបូង​ក្នុង​ចំណោម 277 គ្រឿង​នៅ​ក្នុង​ចំការ​ Dogger Bank ដែល​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរ​ការ​កាល​ពី​ពេល​ថ្មី​ៗ​នេះ គឺ​ជា​ជំហាន​សំខាន់​ឆ្ពោះ​ទៅ​កាន់​ការ​ផលិត​អគ្គិសនី​​ពី​កម្លាំង​ខ្យល់​សម្រាប់​​មនុស្ស​ 6 លាន​គ្រួសារ​ក្នុង​មួយ​ឆ្នាំ​ៗ​។ ទួរប៊ីន​កង្ហារ​ផលិតអគ្គិសនី​ពី​កម្លាំង​ខ្យល់​ដំបូង​ដែល​ស្ថិត​ក្នុង​គម្រោង​សាងសង់​កសិដ្ឋាន​ផលិត​អគ្គិសនី​ពីកម្លាំង​ខ្យល់​ដែល​ធំជាង​គេ​លើ​ពិភពលោក​នៅ​សមុទ្រ​ខាង​ជើង (North Sea) ចាប់​ផ្ដើម​ផ្គត់​ផ្គង់អគ្គិសនី​ដល់​បណ្ដាគ្រួសារ​ និង​រោង​ចក្រ​ដែល​មាន​តម្រូវ​ការ​ នៅ​ប្រទេស​អង់គ្លេស​។ ក្រុម​ហ៊ុន​អភិវឌ្ឍ​ន៍ កាល​ពី​ថ្ងៃទី 09 តុលា បញ្ជាក់​ថា ចំការ Dogger Bank ដែល​មាន​ចម្ងាយ​ 130 គីឡូម៉ែត្រ​ពី​តំបន់​ឆ្នេរ​សមុទ្រ Yorkshire … Read More