កាំបិត ដែកទីបដេញវាយកាប់គ្នា ដូចរឿងហុងកុង រត់ចោលម៉ូតូតាមផ្លូវ

ស្វាយរៀង៖ ដូចរឿងភាគហុងកុង ក្រុមក្មេងទំនើង២ក្រុម ប្រដាប់ដោយកាំបិត ដែកទីប ជិះម៉ូតូដេញកាប់គ្នាប្រសេកប្រសាចតាមផ្លូវ ផ្អើលប្រជាពលរដ្ឋ ស្រែកឆោឡោ ធ្វើឱ្យក្រុមក្រងទំនើងទាំងនោះ រត់ចែកផ្លូវគ្នា បន្សល់ទុកនៅម៉ូតូមួយគ្រឿងនៅកន្លែងកើតហេតុ ។ ហេតុការណ៍ខាងលើ កើតឡើងកាលពីវេលាម៉ោង៤និង១៥នាទី កាលពីរសៀល ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ នៅតាមផ្លូវ១០៤ ភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។ ម៉ូតូដែលក្មេងទំនើងរត់ចោល ម៉ាកស៊ុយហ្សុយគី ពណ៌ខៀវ ពាក់ស្លាកលេខ វៀតណាម ។ … Read More

សូមរំលឹក! ព្រះរាជជីវប្រវត្តិសង្ខេប ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ

ថ្ងៃទី១៥ខែតុលាឆ្នាំ២០២៣នេះ គឺជាគំរប់ខួប១១ឆ្នាំនៃការយាងចូលទិវង្គតរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ បន្ទាប់ពីព្រះអង្គបានយាងចូលព្រះទិវង្គតនៅថ្ងៃចន្ទ ទី១៥ ខែតុលា ឆ្នាំ២០១២ ត្រូវនឹងថ្ងៃ១៥កើត ខែភទ្របទឆ្នាំរោង ចត្វាស័ក វេលាម៉ោង១និង២០នាទីយប់ (ម៉ោងនៅកម្ពុជា) នៅទីក្រុងប៉េកាំង ប្រទេសចិន ក្នុងព្រះជន្ម៩០ព្រះវស្សា។ ជាការចូលរួមចំណែករំលឹកអំពីស្នាព្រះហស្ថដ៏ថ្លៃថ្លារបស់ព្រះអង្គ សារព័ត៌មានត្រយងសូមលើកយកជីវប្រវត្តិសង្ខេបនិងស្នាព្រះសហស្ថចម្បងរបស់ព្រះអង្គដែលត្រូវបានចេញផ្សាយដោយព្រះបរមរាជវាំងនាពេលកន្លងមកផ្សាយជូនដូចតទៅ៖ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ … Read More

អ៊ីរ៉ង់ និងស៊ីរី ៖ សម្តែងការប្រឆាំងនឹងការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា

បរទេស៖ លោក ហ៊ូសេន អាមីរ៉ាប់ឌូឡាហៀន ( Hossein Amir-Abdollahian) រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ និងសមភាគីស៊ីរី លោក Faisal Mekdad កាលពីថ្ងៃសុក្រ បានសម្តែងសាមគ្គីភាព ជាមួយប្រជាជនប៉ាឡេស្ទីនក្នុងការការពារសិទ្ធិស្របច្បាប់របស់ពួកគេ និងបានអំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់នូវប្រតិបត្តិការ យោធាអ៊ីស្រាអែល នៅតំបន់ហ្គាហ្សា។ ដំណើរទស្សនកិច្ច ទីក្រុងដាម៉ាស រដ្ឋធានីនៃប្រទេសស៊ីរី លោក អាមីរ៉ាប់ឌូឡាហៀន ដើម្បីពិភាក្សាជាមួយសមភាគីស៊ីរីលោក Faisal Mekdad ទាក់ទងនឹងជម្លោះកាន់តែខ្លាំងឡើងរវាងអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាស្ទ្រីប ដែលបានបណ្តាលឲ្យមានអ្នកស្លាប់ និងរបួសយ៉ាងច្រើនទាំងសងខាង។ … Read More

ទោះបីសង្រ្គាម កាន់តែតានតឹង ប្រជាជនប៉ាឡេស្ទីន ត្រូវតែនៅលើដីរបស់ខ្លួន

បរទេស៖ ការទាញប្រតិកម្ម ច្បាស់ៗពីអ្នកជិតខាងអារ៉ាប់ បានអំពាវនាវឲ្យមានច្រករបៀងមនុស្សធម៌ ឬផ្លូវរត់គេចខ្លួនសម្រាប់ប៉ាឡេស្ទីនពីតំបន់ហ្គាហ្សា ខណៈដែលជម្លោះរវាងអ៊ីស្រាអែល និងក្រុមឥស្លាមប៉ាឡេស្ទីន ក្រុមហាម៉ាស បានកើនឡើង ។ ប្រទេសអេហ្ស៊ីប ដែលជារដ្ឋអារ៉ាប់តែមួយគត់ដែលមានព្រំប្រទល់ជាប់តំបន់ហ្គាហ្សា និងហ្ស៊កដានី ដែលនៅជាប់នឹងតំបន់វេសបែងដែលគ្រប់គ្រងដោយអ៊ីស្រាអែល ប្រទេសទាំងពីរ បានព្រមានប្រឆាំងនឹងប៉ាឡេស្ទីនដែលត្រូវបានបង្ខំឲ្យចាកចេញពីទឹកដីរបស់ខ្លួននោះ។ ការធ្វើបែបនេះ ឆ្លុះបញ្ចាំងពីការភ័យខ្លាចរបស់ជនជាតិអារ៉ាប់ដែលចាក់ឫសយ៉ាងជ្រៅថា សង្គ្រាមចុងក្រោយរបស់អ៊ីស្រាអែលជាមួយក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា អាចបង្កឲ្យមានរលកថ្មីនៃការផ្លាស់ទីលំនៅអចិន្ត្រៃយ៍ពីដីដែលប៉ាឡេស្ទីនចង់បង្កើតរដ្ឋនាពេលអនាគត។ លោក Abdel Fattah al-Sisi ប្រធានាធិបតីអេហ្ស៊ីប បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា៖«នេះគឺជាបុព្វហេតុនៃបុព្វហេតុទាំងអស់ ដែលជាបុព្វហេតុនៃជនជាតិអារ៉ាប់ទាំងអស់» ។ «វាសំខាន់ណាស់ដែលប្រជាជនប៉ាឡេស្ទីន នៅតែប្រកាន់ខ្ជាប់ … Read More

«នេះមិនមែនជាសង្រ្គាមទេ វាជាអំពើប្រល័យពូជសាសន៍» ប្រជាជននៅតំបន់ហ្គាហ្សា

បរទេស៖ រូបភាពអ្នកអ្នកស្រុកដែលរស់នៅទីក្រុង ខាន់ យូនីស (Khan Younis) បានប្រើដៃរបស់ពួកគេ ដើម្បីស្វែងរកតាមគំនរបាក់បែកនៃផ្ទះរបស់ពួកគេ ដែលត្រូវបានបំផ្លាញ កាលពីព្រឹកថ្ងៃសៅរ៍ ទី១៤ ខែតុលា ឆ្នាំ២០២៣កន្លងមកនេះ បន្ទាប់ពីការវាយប្រហារតាមអាកាស នៅពេលយប់របស់អ៊ីស្រាអែល ។ ទីក្រុងខាន់យូនីស អ្នកស្រុក ដែលផ្ទះរបស់គាត់រងការខូចខាតក្នុងការទម្លាក់គ្រាប់មីសីល បាននិយាយថា៖«នេះ គឺជាអំពើប្រល័យពូជសាសន៍ មិនមែនជាសង្រ្គាមទេ វាជាការប្រល័យពូជសាសន៍ ហើយវាជាការប៉ុនប៉ង ដើម្បីផ្លាស់ទីលំនៅប្រជាជននៅតំបន់ហ្គាហ្សាស្រ្ទីប ប៉ុន្តែវានឹងមិនកើតឡើងទេ»។ យោធាបានឃើញ «ចលនាដ៏សំខាន់» នៃជនស៊ីវិលប៉ាឡេស្ទីន ធ្វើដំណើរទៅភាគខាងត្បូង … Read More

គណៈប្រតិភូព្រឹទ្ធសភា៖ អញ្ជើញថ្វាយកូរោនផ្កា និងគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ

ភ្នំពេញ÷ គណៈប្រតិភូព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា អញ្ជើញថ្វាយកូរោនផ្កា និងគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្តេចព្រះនរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” នៅមណ្ឌបតម្កល់ព្រះបរមរូប ជិតវិមានឯករាជ្យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃអាទិត្យ ១កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ ។ … Read More

តើមានអ្វីខុសប្លែក រវាងអ៊ុយក្រែន និងហាម៉ាស់?

ភ្នំពេញ៖ យោងតាមការបញ្ចេញនូវទស្សនៈ លោក ហេង វ៉ាន់ដា នាយកវិទ្យាស្ថាន វ៉ាន់ដាគណនេយ្យ ចំនួន៣ចំនុច ពាក់ព័ន្ធជោគវាសនា របស់ប្រទសអ៊ុយក្រែន និងក្រុមហាម៉ាសប៉ាឡេស្ទីន ក្រោយប្រទេសទាំងពីរនេះ បានផ្ទុះសង្គ្រាម ដាច់ដោយឡែកពីគ្នា តែមានប្រទេសមហាអំណាចគាំទ្រនៅពីក្រោយដូចគ្នា ។ លោក ហេង វ៉ាន់ដា បានមានប្រសាសន៍ថា៖ ១-ដោយសារសង្គ្រាមរុស្សី-អ៊ុយក្រែន ចិនសង្គ្រឺតតៃវ៉ាន់ និងចិនច្បាមយកសមុទ្ទ្រចិនខាត្បូង គេជឿជាក់ថា សង្គ្រាមអ៊ីស្រាអែល-ប៉ាឡេស្ទីន នឹងរាលដាល ទៅជាសង្គ្រាមក្នុងតំបន់ មជ្ឈឹមបូព៌ា ដែលអូសបន្លាយពេលដ៏យូរ។ ២-អ៊ីស្រាអែល … Read More

អាមេរិក៖ ត្រៀមសម្រាប់សង្គ្រាម ជាមួយចិន និងរុស្ស៊ី

សហរដ្ឋអាមេរិក៖ នៅក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួន ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ចាំបាច់ត្រូវធ្វើបច្ចុប្បន្នភាព និងពង្រីកជាបន្ទាន់ទាំងឃ្លាំងអាវុធនុយក្លេអ៊ែរ និងយោធាធម្មតា ដើម្បីប្រឈមមុខនឹងកម្លាំងរួបរួម ដែលអាចនឹងកើតឡើងរបស់ទីក្រុងមូស្គូ និងទីក្រុងប៉េកាំង នេះយោងតាម គណៈកម្មាការស្ថានភាពយុទ្ធសាស្ត្ររបស់សភាបានអះអាង ។ គណៈកម្មាការបាននិយាយថា “សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តត្រូវតែត្រៀមខ្លួន ដើម្បីរារាំង និងកម្ចាត់សត្រូវទាំងពីរក្នុងពេលដំណាលគ្នា ។ សណ្តាប់ធ្នាប់អន្តរជាតិដែលដឹកនាំដោយសហរដ្ឋអាមេរិក និងតម្លៃដែលខ្លួនរក្សា គឺមានគ្រោះថ្នាក់ពីរបបផ្តាច់ការរបស់ចិន និងរុស្ស៊ី” បើយោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹង ។ … Read More

❌ No Muay​ Thai 👎 in Olympic 2028

ផ្លូវការ! ប្រដាល់ Muay Thai របស់ថៃ ត្រូវបានបដិសេធសម្រាប់ការប្រកួតកីឡាអូឡាំពិកឆ្នាំ ២០២៨ នៅទីក្រុង Los Angeles សហរដ្ឋអាមេរិក។ យោងតាមការបញ្ជាក់របស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ IOC កាលពីថ្ងៃទី១៣ ខែ ឆ្នាំ ២០២៣ បានសម្រេចមិនដាក់បញ្ចូលប្រភេទកីឡា Kickboxing និង Muay Thai ឡើយ ❌ ស្របពេលសម្តី Buakaw – ប៊ូខាវ កាលពីឆ្នាំ ២០២៣ … Read More