ទោះបីសង្រ្គាម កាន់តែតានតឹង ប្រជាជនប៉ាឡេស្ទីន ត្រូវតែនៅលើដីរបស់ខ្លួន

បរទេស៖ ការទាញប្រតិកម្ម ច្បាស់ៗពីអ្នកជិតខាងអារ៉ាប់ បានអំពាវនាវឲ្យមានច្រករបៀងមនុស្សធម៌ ឬផ្លូវរត់គេចខ្លួនសម្រាប់ប៉ាឡេស្ទីនពីតំបន់ហ្គាហ្សា ខណៈដែលជម្លោះរវាងអ៊ីស្រាអែល និងក្រុមឥស្លាមប៉ាឡេស្ទីន ក្រុមហាម៉ាស បានកើនឡើង ។

ប្រទេសអេហ្ស៊ីប ដែលជារដ្ឋអារ៉ាប់តែមួយគត់ដែលមានព្រំប្រទល់ជាប់តំបន់ហ្គាហ្សា និងហ្ស៊កដានី ដែលនៅជាប់នឹងតំបន់វេសបែងដែលគ្រប់គ្រងដោយអ៊ីស្រាអែល ប្រទេសទាំងពីរ បានព្រមានប្រឆាំងនឹងប៉ាឡេស្ទីនដែលត្រូវបានបង្ខំឲ្យចាកចេញពីទឹកដីរបស់ខ្លួននោះ។

ការធ្វើបែបនេះ ឆ្លុះបញ្ចាំងពីការភ័យខ្លាចរបស់ជនជាតិអារ៉ាប់ដែលចាក់ឫសយ៉ាងជ្រៅថា សង្គ្រាមចុងក្រោយរបស់អ៊ីស្រាអែលជាមួយក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា អាចបង្កឲ្យមានរលកថ្មីនៃការផ្លាស់ទីលំនៅអចិន្ត្រៃយ៍ពីដីដែលប៉ាឡេស្ទីនចង់បង្កើតរដ្ឋនាពេលអនាគត។

លោក Abdel Fattah al-Sisi ប្រធានាធិបតីអេហ្ស៊ីប បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា៖«នេះគឺជាបុព្វហេតុនៃបុព្វហេតុទាំងអស់ ដែលជាបុព្វហេតុនៃជនជាតិអារ៉ាប់ទាំងអស់» ។ «វាសំខាន់ណាស់ដែលប្រជាជនប៉ាឡេស្ទីន នៅតែប្រកាន់ខ្ជាប់ និងមានវត្តមាន នៅលើទឹកដីរបស់ខ្លួន»។