អ៊ីរ៉ង់ និងស៊ីរី ៖ សម្តែងការប្រឆាំងនឹងការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា
បរទេស៖ លោក ហ៊ូសេន អាមីរ៉ាប់ឌូឡាហៀន ( Hossein Amir-Abdollahian) រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ និងសមភាគីស៊ីរី លោក Faisal Mekdad កាលពីថ្ងៃសុក្រ បានសម្តែងសាមគ្គីភាព ជាមួយប្រជាជនប៉ាឡេស្ទីនក្នុងការការពារសិទ្ធិស្របច្បាប់របស់ពួកគេ និងបានអំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់នូវប្រតិបត្តិការ យោធាអ៊ីស្រាអែល នៅតំបន់ហ្គាហ្សា។
ដំណើរទស្សនកិច្ច ទីក្រុងដាម៉ាស រដ្ឋធានីនៃប្រទេសស៊ីរី លោក អាមីរ៉ាប់ឌូឡាហៀន ដើម្បីពិភាក្សាជាមួយសមភាគីស៊ីរីលោក Faisal Mekdad ទាក់ទងនឹងជម្លោះកាន់តែខ្លាំងឡើងរវាងអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាស្ទ្រីប ដែលបានបណ្តាលឲ្យមានអ្នកស្លាប់ និងរបួសយ៉ាងច្រើនទាំងសងខាង។
ក្នុងជំនួបនោះ ទាំងលោកអាមីរ៉ាប់ឌូឡាហៀន និង Mekdad បានសម្តែងនូវការគាំទ្រឥតងាករេសម្រាប់ការតស៊ូស្របច្បាប់របស់ប្រជាជនប៉ាឡេស្ទីន ប្រឆាំងនឹងប្រតិបត្តិការយោធារបស់អ៊ីស្រាអែល និងការប្រឆាំងយ៉ាងខ្លាំងរបស់ពួកគេចំពោះការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល សំដៅទៅលើជនស៊ីវិល និងការតាំងទីលំនៅរបស់ជនស៊ីវិលនៅក្នុងតំបន់ហ្គាហ្សាស្រ្ពីប។
នៅក្នុងសន្និសីទសារព័ត៌មានរួមមួយដែលបានធ្វើឡើង បន្ទាប់ពីកិច្ចប្រជុំនោះ លោក Mekdad បានសង្កត់ធ្ងន់ថា ភាពធ្ងន់ធ្ងរនៃស្ថានភាពនេះ ផ្តើមចេញពីការមិនយកចិត្តទុកដាក់របស់អ៊ីស្រាអែល ចំពោះសិទ្ធិរបស់ប្រជាជន ប៉ាឡេស្ទីន និងការឈ្លានពាន និងការគៀបសង្កត់ជាប់ឈប់ឈររបស់ខ្លួននោះ។