គ្រាប់កាំភ្លើងធំ ទុកសម្រាប់អ៊ុយក្រែន អាមេរិក នឹងបង្វែរ មកឱ្យអ៊ីស្រាអែលវិញ
បរទេស៖ សហរដ្ឋអាមេរិកនឹងផ្តល់ឱ្យអ៊ីស្រាអែល នូវគ្រាប់កាំភ្លើងធំ ១៥៥ មីល្លីម៉ែត្ររាប់ម៉ឺនដើម ដែលត្រូវបានទុកឱ្យសម្រាប់អ៊ុយក្រែន បើតាមសារព័ត៌មានអាមេរិក Axios បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ។ យោធាអ៊ីស្រាអែល តាមសេចក្តីរាយការណ៍ បានប្រាប់មន្ទីរបញ្ចកោណថា ខ្លួនត្រូវការគ្រាប់ផ្លោង ដើម្បីរៀបចំសម្រាប់ការលុកលុយទៅលើតំបន់ហ្គាហ្សា ។ អាមេរិករក្សាឃ្លាំងស្តុកគ្រាប់រំសេវ នៅកន្លែងមួយក្នុងប្រទេសអ៊ីស្រាអែល ដែលមានតែកងកម្លាំងអាមេរិកប៉ុណ្ណោះដែលអាចចូលទៅបាន។ កាលពីដើមឆ្នាំនេះ សហរដ្ឋអាមេរិកបានចាប់ផ្តើមយកគ្រាប់ផ្លោងចេញពីរោងចក្រនេះ និងកន្លែងស្តុកទុកមួយទៀតនៅកូរ៉េខាងត្បូង ដើម្បីបំពេញតម្រូវការដ៏ធំរបស់អ៊ុយក្រែនសម្រាប់គ្រាប់រំសេវ នេះបើយោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹង។ ពេលនេះសហរដ្ឋអាមេរិក … Read More