UN៖ ហ្គាហ្សា ក្លាយជា វាលពិឃាតកុមារគួរឲ្យសង្វែគ

បរទេស៖ UNICEF ជាពាក្យហៅកាត់ពី មូលនិធិអង្គការសហប្រជាជាតិ ដើម្បីកុមារ បានរំលឹកឡើងវិញនូវការអំពាវនាវរបស់ខ្លួនឱ្យមានបទឈប់បាញ់នៅ ក្នុងសង្គ្រាមរវាងប្រទេសអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដោយនិយាយថា ជម្លោះកំពុងសម្លាប់កុមាររាប់ពាន់នាក់នៅហ្គាហ្សា និងធ្វើឱ្យមនុស្សជាច្រើននាក់ទៀត ប្រឈមនឹងហានិភ័យពីអំពើហិង្សា និងវិបត្តិទឹកជាដើម។ លោក James Elder អ្នកនាំពាក្យរបស់អង្គការ UNICEF បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃអង្គារ នៅទីក្រុងហ្សឺណែវថា៖ហ្គាហ្សាបានក្លាយជាទីបញ្ចុះសពរបស់កុមាររាប់ពាន់នាក់។ លោកបានកត់សម្គាល់ថា កុមារជាង៣៤៥០នាក់មកហើយនៅភាគីខាងប៉ាឡេស្ទីនត្រូវបានសម្លាប់ ហើយចំនួនអ្នកស្លាប់កើនឡើងយ៉ាងខ្លាំងជារៀងរាល់ថ្ងៃ។ ការអត្ថាធិប្បាយរបស់គាត់ធ្វើឡើង នៅពេលដែលអ៊ីស្រាអែល កំពុងចាប់ផ្តើមបង្កើនការវាយលុកដីរបស់ខ្លួននៅក្នុងតំបន់ហ្គាហ្សាជាការឆ្លើយតប ទៅនឹងការវាយប្រហារភេរវកររបស់ក្រុមហាម៉ាស ដែលបានសម្លាប់មនុស្សប្រហែល១៤០០នាក់កាលពីថ្ងៃទី៧ ខែតុលា … Read More

យេមែន៖ បានចូលរួមនៅ ក្នុងជម្លោះរវាងអ៊ីស្រាអ៊ែល និងហាម៉ាស

បរទេស៖ រដ្ឋាភិបាល Houthi នៅទីក្រុង Sanaa បាននិយាយ កាលពីថ្ងៃអង្គារម្សិលមិញនេះថា ខ្លួនបានបាញ់បង្ហោះយន្តហោះគ្មានមនុស្សបើក និងមីស៊ីលប្រឆាំងអ៊ីស្រាអែល ដើម្បីគាំទ្រជនប៉ាឡេស្ទីន ហើយនឹងបន្តធ្វើដូច្នេះបន្ថែមទៀត នេះបើយោងតាមការចេញផ្សាយរបស់ RT ។ ក្នុងនោះយ៉ាងហោចណាស់មីស៊ីលមួយគ្រាប់បានហោះពីលើប្រទេសអារ៉ាប៊ីសាអូឌីត ដោយធ្វើឱ្យប្រព័ន្ធការពារដែនអាកាសរបស់ព្រះរាជាណាចក្របញ្ចេញសញ្ញាប្រុងប្រយ័ត្នកើតឡើង ។ អ្នកនាំពាក្យកងកម្លាំងប្រដាប់អាវុធយេមែន ឧត្តមសេនីយទោ Yahya Saree បាននិយាយថា៖កងកម្លាំងប្រដាប់អាវុធរបស់យើងបានបាញ់បង្ហោះកាំជ្រួចផ្លោង និងកាំជ្រួច Cruise ជាច្រើន និងយន្តហោះគ្មានមនុស្សបើកមួយចំនួនធំ ទៅកាន់គោលដៅផ្សេងៗរបស់អ៊ីស្រាអែល នៅក្នុងទឹកដីដែលកាន់កាប់របស់ពួកគេ។ លោក Saree … Read More

បន្ទាប់ពីការចាក់មនុស្សនៅខាងក្រៅបរិវេណការិយាល័យប្រធានាធិបតី ជនជាតិកូរ៉េខាងត្បូង ព្រួយបារម្ភអំពីសុវត្ថិភាពសាធារណៈ

កូរ៉េខាងត្បូង៖  អ្នកស្រុកកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃអង្គារនេះថា ពួកគេមានការព្រួយបារម្ភ អំពីសុវត្ថិភាពសាធារណៈបន្ទាប់ពីមន្ត្រីនគរបាលពីរនាក់ ត្រូវបានគេចាក់ នៅខាងក្រៅបរិវេណនៃការិយាល័យប្រធានាធិបតីក្នុងរដ្ឋធានី សេអ៊ូលមក ។ មន្ត្រីនគរបាលម្នាក់ ត្រូវបានចាក់ចំពោះ និង ម្នាក់ទៀត ចំដៃខាងឆ្វេងនៅម៉ោង១:២០នាទីរសៀល បន្ទាប់ពីមន្ត្រីនគរបាលទាំងពីររូបនោះ បានព្យាយាមបង្រ្កាបបុរសចំណាស់វ័យ៧០ឆ្នាំម្នាក់ ដែលបានស្រែកពីមុខបរិវេណការិយាល័យប្រធានាធិបតី។ ពួកគេនិយាយថា មន្ត្រីនគរបាលពីរនាក់នោះ ត្រូវបានគេដឹកទៅព្យាបាលនៅមន្ទីពេទ្យភ្លាមៗផងដែរ បើតាមការរាយការណ៍ពីទីភ្នាក់ងាព័ត៌មានយុនហាប់ (Yonhap) ។ អ្នកក្រុងសេអ៊ូលម្នាក់ បាននិយាយថាព្រឹត្ដិការណ៍ដ៏រន្ធត់បែបនេះ បានកើតមានឡើងជាញឹកញាប់ ដែលធ្វើអោយនាងមានអារម្មណ៍ថាពុំមានសុវត្ថិភាពនៅពេលធ្វើដំណើរពេលយប់ ។ ការិយាល័យព័ត៌មានយុនហាប់ មិនបានធ្វើអត្ថាធិប្បាយភ្លាមៗទេ … Read More

លោក Elon Musk ចង់​លុប​បំបាត់​ធនាគារ ​ចាប់​ពី​​ឆ្នាំ​ក្រោយ​ដោយ​​បណ្ដាញសង្គម​ X

លោក Elon Musk មហា​សេដ្ឋី​អាម៉េរិក​ដើម​កំណើត​អាហ្វ្រិក​ខាង​ត្បូង ចង់​​ប្រែក្លាយ​បណ្ដាញ​សង្គម​ X (អតីត​ Twitter) ឱ្យ​ទៅ​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​របស់​អ្នក​ប្រើ​ប្រាស់​ ក្នុង​មហិច្ឆតា​លុប​បំបាត់​គណនី​ធនាគារ​ចាប់​ពី​ចុង​ឆ្នាំ 2024​ ។ The Verger ដកស្រង់​សម្ដី​​របស់​លោក Elon Musk ដែល​បាន​ថ្លែង​ទៅ​កាន់​បុគ្គលិក​កាល​ពី​ថ្ងៃទី 26 ខែកក្កដា​ ថា លោក​ចង់​ឱ្យ​បណ្ដាញ​សង្គម X អាច​ដោះស្រាយ​គ្រប់​កិច្ច​ការ ​ដែល​ទាក់​ទង​នឹង​ប្រាក់​កាស នៅ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ ហើយ​អ្នក​ប្រើ​ប្រាស់​ «នឹង​ត្រូវ​ភ្ញាក់​ផ្អើល​នៅ​ចំពោះ​មុខ​ឥទ្ធិពល​របស់​វា​» ។ លោក … Read More

ក្រុមការងារ ឧបនាយករដ្ឋមន្ដ្រី ស សុខា តាមដានហ្វេសប៊ុក ដោះស្រាយ និងឆ្លើយតបម្ចាស់គណនី២០៤

ភ្នំពេញ៖ ក្រុមការងារតាមដានហ្វេសប៊ុក ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ឯកឧត្តម ស សុខា ដើម្បីដោះស្រាយសំណូមពរ មតិយោបល់របស់ប្រជាពលរដ្ឋ បានដោះស្រាយ និងឆ្លើយតបម្ចាស់គណនីចំនួន ២០៤គណនី។ ចំពោះមតិយោបល់ សំណូមពរ ឬបញ្ហានានាដែលម្ចាស់គណនីបានខមមិន ឬផ្ញើសារក្នុងទំព័រហ្វេសប៊ុក ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងទំព័រហ្វេសប៊ុក សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្រុមការងារបានទទួលបានការដោះស្រាយ និងបានឆ្លើយតបទៅម្ចាស់គណនីចំនួន ២០៤គណនីក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ ផ្អែកតាមរបាយការណ៍លទ្ធផលរបស់ក្រុមការងារក្នុងរយៈពេល៩ខែ … Read More

ឆ្នាំ២០២៣នេះ មានប្រទីបចូលរួមបណ្តែតកើនឡើងទ្វេដង ក្នុងព្រះរាជពិធីបុណ្យអុំទូក

ភ្នំពេញ៖ នៅសល់ពេលប្រមាណជាង២០ថ្ងៃទៀត ព្រះរាជពិធីបុណ្យអុំទូក​ បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នឹងឈានចូលមកដល់។ ​នៅក្នុងរយៈពេលនេះដែរ មានទូកប្រទីបខា្នតធំ​ប្រមាណ៣០គ្រឿង បាននឹងកំពុងរៀបចំដំឡើង​ញាប់ដៃ​ញាប់ជើង ធ្វើយ៉ាងណាឲ្យហើយរួចរាល់​មុនថ្ងៃព្រះរាជពិធីបុណ្យអុំទូកចូលមកដល់។ ​នៅថ្ងៃទី៣១ ខែតុលានេះថា ​នៅឆ្នាំ២០២៣ គ្រប់ប្រទីបទាំងអស់​គឺត្រូវបាន​បញ្ជាទិញ​សំភារៈ គ្រឿងភ្លើងពណ៌លំអ ​ត្រូវបានរៀបចំដំឡើងថ្មីឡើងវិញទាំងអស់ ហើយការ​ដំឡើង​នោះគឺគ្រោងធ្វើឲ្យហើយរួចរាល់​ នៅក្នុងអំឡុងថ្ងៃទី២០​ ខែវិច្ឆិកា ​ទាំងអស់គ្នា បើតាមវរៈសេនីយ៍ទោ តែ រដ្ឋា តំណាងអ្នករៀបចំដំឡើងប្រទីបរបស់ក្រសួងការពារជាតិ បានថ្លែង។ នៅក្នុងព្រឹត្តិការណ៍​បុណ្យអុំទូក ឆ្នាំ២០២៣នេះ ​មានប្រទីបចូលរួមបណ្តែត ​នៅក្នុងទន្លេចតុមុខ … Read More

បេសកជន៖ UN និងទីភ្នាក់ងាររបស់ស្ថាប័ននេះ បានធ្វើឲ្យខកចិត្តដល់អ៊ីស្រាអែល

បរទេស៖  នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំអង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃចន្ទ ទី៣០ ខែតុលា កន្លងមកនេះ បានលើកឡើងថា ប្រទេសរបស់លោកស្រី ត្រូវបាន «ធ្វើឲ្យខកចិត្ត» ដោយស្ថាប័នពិភពលោកមួយនេះ ជាមួយការលើកឡើងថា បណ្ដាប្រធានទីភ្នាក់ងាររបស់ស្ថាប័ន មិនបានធ្វើការឲ្យបានគ្រប់គ្រាន់ ដើម្បីថ្កោលទោសចលនាអ៊ីស្លាមនិយម គឺក្រុមហាម៉ាស និងការកើនឡើងនូវការប្រឆាំងនឹងពួកជ្វីហ្វនោះទេ។ លោកស្រី Meirav Eilon Shahar ឯកអគ្គរដ្ឋទូតអ៊ីស្រាអែល បានប្រាប់អ្នកសារព័ត៌មានថា៖ «ខ្ញុំត្រូវតែនិយាយ ដោយជាក់ស្ដែង អង្គការសហប្រជាជាតិ បានធ្វើឲ្យប្រជាជនអ៊ីស្រាអែលខកចិត្ត» … Read More

នៅជុំវិញតំបន់ Avdiivka របស់អ៊ុយក្រែន រុស្ស៊ីកំពុងដាក់ពង្រាយកងទ័ពបន្ថែមទៀត

បរទេស៖ យោធារុស្ស៊ី ទំនងជា កំពុងផ្តោតការវាយលុករបស់ខ្លួន ទៅលើតំបន់ Avdiivka ជាទីតាំងបន្ទាយក្នុងតំបន់របស់កងកម្លាំងអ៊ុយក្រែន ស្របគ្នានឹងការប្រយុទ្ធដ៏ខ្លាំង បានបន្តនៅក្នុងតំបន់ Donetsk របស់អ៊ុយក្រែនភាគខាងកើត ។ ការវាយលុករបស់រុស្ស៊ី ក្នុងក្រុង Avdiivka កាន់តែខ្លាំងឡើង ចាប់តាំងពីដើមខែតុលា មក។ នៅក្នុងការវិភាគរបស់ខ្លួន ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យថា បច្ចុប្បន្នរុស្ស៊ី មានកងទ័ព ៤០.០០០នាក់ ក្នុងទិសដៅក្នុងក្រុង Avdiivka និងកំពុងផ្ទេរកម្លាំងបន្ថែមទៀត ទៅកាន់តំបន់នេះ បើតាមវិទ្យាស្ថានសិក្សាពីសង្គ្រាមរបស់សហរដ្ឋអាមេរិក បានលើកឡើង ។ … Read More

បទឈប់បាញ់ជាបន្ទាន់ ជាបញ្ហាស្លាប់-រស់សម្រាប់ប្រជាជនប៉ាឡេស្ទីនរាប់លាននាក់ ទីភ្នាក់ងារ UN ប្រចាំតំបន់ហ្គាហ្សា

បរទេស៖ ប្រធានទីភ្នាក់ងារអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន បានប្រាប់កិច្ចប្រជុំបន្ទាន់របស់អង្គការសហប្រជាជាតិនៅថ្ងៃចន្ទកន្លងទៅនេះថា៖«បទឈប់បាញ់មនុស្សបន្ទាន់ បានក្លាយជាបញ្ហាស្លាប់-រស់របស់មនុស្សរាប់លាននាក់» ដោយចោទប្រកាន់អ៊ីស្រាអែលពី «ការដាក់ទណ្ឌកម្មរួម» របស់ប៉ាឡេស្ទីន និងការផ្លាស់ទីលំនៅដោយបង្ខំនៃជនស៊ីវិល ។ លោក Philippe Lazzarini បានព្រមានថា ការបែកបាក់បន្ថែមទៀតនៃសណ្តាប់ធ្នាប់ស៊ីវិល បន្ទាប់ពីការលួចសម្ភារៈនៅឃ្លាំងរបស់ទីភ្នាក់ងារដោយជនជាតិប៉ាឡេស្ទីន ដែលកំពុងស្វែងរកអាហារ និងជំនួយផ្សេងទៀត នឹងធ្វើឲ្យមានការលំបាកខ្លាំង ប្រសិនបើមិនអាចទៅរួចនោះទេ សម្រាប់ទីភ្នាក់ងារធំបំផុតរបស់អង្គការសហប្រជាជាតិ នៅហ្គាហ្សា ដើម្បីបន្តប្រតិបត្តិការ ។ ការពន្យល់ដោយសង្ខេបទៅកាន់ក្រុមប្រឹក្សាសន្តិសុខដោយលោក Lazzarini ប្រធានទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិ UNICEF និងមន្ត្រីមនុស្សធម៌ជាន់ខ្ពស់របស់UN បានបង្ហាញពីរូបភាពដ៏អាក្រក់នៃស្ថានភាពមនុស្សធម៌នៅតំបន់ហ្គាហ្សា … Read More