UN៖ ហ្គាហ្សា ក្លាយជា វាលពិឃាតកុមារគួរឲ្យសង្វែគ

បរទេស៖ UNICEF ជាពាក្យហៅកាត់ពី មូលនិធិអង្គការសហប្រជាជាតិ ដើម្បីកុមារ បានរំលឹកឡើងវិញនូវការអំពាវនាវរបស់ខ្លួនឱ្យមានបទឈប់បាញ់នៅ ក្នុងសង្គ្រាមរវាងប្រទេសអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដោយនិយាយថា ជម្លោះកំពុងសម្លាប់កុមាររាប់ពាន់នាក់នៅហ្គាហ្សា និងធ្វើឱ្យមនុស្សជាច្រើននាក់ទៀត ប្រឈមនឹងហានិភ័យពីអំពើហិង្សា និងវិបត្តិទឹកជាដើម។

លោក James Elder អ្នកនាំពាក្យរបស់អង្គការ UNICEF បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃអង្គារ នៅទីក្រុងហ្សឺណែវថា៖ហ្គាហ្សាបានក្លាយជាទីបញ្ចុះសពរបស់កុមាររាប់ពាន់នាក់។ លោកបានកត់សម្គាល់ថា កុមារជាង៣៤៥០នាក់មកហើយនៅភាគីខាងប៉ាឡេស្ទីនត្រូវបានសម្លាប់ ហើយចំនួនអ្នកស្លាប់កើនឡើងយ៉ាងខ្លាំងជារៀងរាល់ថ្ងៃ។

ការអត្ថាធិប្បាយរបស់គាត់ធ្វើឡើង នៅពេលដែលអ៊ីស្រាអែល កំពុងចាប់ផ្តើមបង្កើនការវាយលុកដីរបស់ខ្លួននៅក្នុងតំបន់ហ្គាហ្សាជាការឆ្លើយតប ទៅនឹងការវាយប្រហារភេរវកររបស់ក្រុមហាម៉ាស ដែលបានសម្លាប់មនុស្សប្រហែល១៤០០នាក់កាលពីថ្ងៃទី៧ ខែតុលា ។

សូមរំលឹកឲ្យដឹងដែរថា គិតត្រឹមបញ្ហាប្រព័ន្ធចែកចាយទឹករបស់ហ្គាហ្សាដែលបានចុះខ្សោយ ដោយសារជម្លោះដែលរួមចំណែកដល់ចំនួនអ្នកស្លាប់សរុបជាង៨០០០នាក់រួចទៅហើយនៅក្នុងទឹកដីនេះ៕